Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចំនួន​១១​នាក់​មកពី​ស្រុក​កំពង់សៀម​ទទួល​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​

Views: 1


ដោយៈ​ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​/​កំពង់ចាម​៖​នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​ទូច វ​ណ្ណេ​ត និង​អេង វ​ណ្ណី​កា ទទួល​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចំនួន​១១​នាក់​មកពី​ស្រុក​កំពង់សៀម​ដើម្បី​ទទួល​ការពិនិត្យ​សុខភាព​នៅ​គ្លីនិក​ឯកជន​។ កន្លងមក អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម បាន​ចូលរួម​វេទិកា​អភិវឌ្ឍ​សារ​សុខភាព និង​ការផ្សាយ​ផ្ទាល់​ស្ដីពី​ការប្រកាស​សាលដីកា​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង ខៀវ សំផន របស់​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​

ខាងក្រោម​នេះ​គឺជា​ទស្សនៈ​យល់ឃើញ​របស់​អ្នក​រស់រានមានជីវិត​ពីរ​បប​ខ្មែរក្រហម​បន្ទាប់ពី​ទទួលបាន​ការពិនិត្យ​សុខភាព​របស់ខ្លួន​៖

អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ស្រុក​កំពង់សៀម មក​ពិនិត្យ​សុខភាព ដោយ​មិន​គិតថ្លៃ​។ ទូច វ​ណ្ណេ​ត​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អ៊ំស្រី តៅ វត្ថា អាយុ​៧០​ឆ្នាំ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រស់នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​បាន​និយាយថា​«​នៅពេលដែល​ក្មួយៗ​ដែលជា​អ្នកស្ម័គ្រចិត្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចុះមក​សួរសុខទុក្ខ​ខ្ញុំ​ដែលជា​អ្នក​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង​របប​ខ្មែរក្រហម​។ ខ្ញុំ​ពិតជា​ទទួលបាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាងខ្លាំង ពីព្រោះ​របប​នោះ​គឺមាន​ការលំបាក​យ៉ាងខ្លាំង​។ ក្មួយៗ​មក​សួរនាំ​ដំណើរ​ជីវិត​ខ្ញុំ​។ ខ្ញុំ​រៀបរាប់​ពីបទ​ពិសោធន៍​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​ធូរស្បើយ​នៅក្នុង​ចិត្ត​។ រឿងរ៉ាវ​ដែល​ខ្ញុំ​ឆ្លងកាត់​ក្នុងសម័យ​ខ្មែរក្រហម គឺ​ហាក់ដូចជា​នៅ​ថ្មីៗ​សម្រាប់​ខ្ញុំ​។ នៅពេលដែល​ខ្ញុំ​ឮថា​ក្មួយៗ​សួរនាំ​រឿងរ៉ាវ​របស់ខ្ញុំ​ដើម្បី​យកទៅ​ចងក្រង​ធ្វើជា​ឯកសារ​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​សិក្សា​រៀនសូត្រ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ត្រេកអរ​។ ក្មួយៗ​សួរនាំ​អំពី​សុខទុក្ខ ស្ថានភាព​សុខភាព និង​ការរស់នៅ​របស់ខ្ញុំ​ទៀត គឺ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​រីករាយ​ថែមទៀត​។ បន្ថែម​លើ​នេះ​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​មានការ​យកចិត្តទុកដាក់​ទៅលើ​បទពិសោធន៍​ជីវិត និង​សុខភាព​របស់ខ្ញុំ​»​។​

អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ស្រុក​កំពង់សៀម មក​ពិនិត្យ​សុខភាព ដោយ​មិន​គិតថ្លៃ​។ ទូច វ​ណ្ណេ​ត​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អ៊ំស្រី តុង ស៊ីថា​ត អាយុ​៦៦​ឆ្នាំ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រស់នៅ​ភូមិ​កំពង់ក្របី ឃុំ​គគរ ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​ចែករំលែក​ថា​«​ខ្ញុំ​ធ្លាប់​និយាយ​អំពី​បទពិសោធន៍​ជីវិត​ខ្ញុំ​ប្រាប់​ក្មួយៗ​ដែលជា​អ្នកស្ម័គ្រចិត្ត​។ ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ​នៅពេលនោះ​។ នៅពេលដែល​ក្មួយៗ​អ្នកស្ម័គ្រចិត្ត​ប្រាប់ថា ខ្ញុំ​អាច​ទទួលបាន​ការពិនិត្យ​សុខភាព ខ្ញុំ​កាន់តែ​សប្បាយចិត្ត​។ ខ្ញុំ​ធ្លាប់​ចូលរួម​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ វេទិកា​អភិវឌ្ឍ​សារ​សុខភាព និង​ការផ្សាយ​ផ្ទាល់​ស្ដីពី​ការប្រកាស​សាលដីកា​បណ្តឹងសាទុក្ខរ​បស់ ខៀវ សំផន រៀបចំ​នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​។ នៅថ្ងៃនេះ ខ្ញុំ​ទទួលបាន​ឪ​កាស​ដើម្បី​ពិនិត្យ​សុខភាព ដោយសារតែ​ខ្ញុំ​ចង់ដឹង​អំពី​ស្ថានភាព​របស់ខ្ញុំ​។ បច្ចុប្បន្ននេះ ខ្ញុំ​តែងតែ​ឈឺក្បាល និង​ឈឺ​តាម​សន្លាក់ជើង​។ ខ្ញុំ​សូម​ជូនពរ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​បុគ្គលិក​ទាំងអស់​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ​និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

​អ៊ំស្រី ជុំ សុខ​ហេង អាយុ​៦៦​ឆ្នាំ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រស់នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រៀបរាប់ថា «​ថ្មីៗ​នេះ ខ្ញុំ​ចូលរួម​ស្ដាប់​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កាត់ក្ដី​រឿង ខៀវ សំផន និង​វេទិកា​អភិវឌ្ឍ​សារ​សុខភាព​របស់​គម្រោង​ប្រវត្តិសាស្ត្រ​គ្រួសារ និង​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។

​នៅពេល​ដែលមាន​អ្នកស្ម័គ្រចិត្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចុះ​មកជួប​ខ្ញុំ​នៅផ្ទះ​ដើម្បី​សួរសុខទុក្ខ និង​បទពិសោធន៍​ជីវិត​របស់ខ្ញុំ​ក្នុង​សង្គ្រាម និង​របប​ខ្មែរក្រហម ខ្ញុំ​ទទួល​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត ពីព្រោះ​ខ្ញុំ​មិនដែល​បាន​និយាយ​ចែករំលែក​រឿងរ៉ាវ​ខ្ញុំ​ឆ្លងកាត់​នោះឡើយ​។ នៅថ្ងៃនេះ ខ្ញុំ​ទើបតែ​បាន​ទៅពិនិត្យ​សុខភាព និង​ដឹង​ពី​ស្ថានភាព​សុខភាព​ខ្លួនឯង ដែល​ចុះខ្សោយ​ទៅៗ​»៕​សរន​

. អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទស្សនកិច្ច​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​។ (​ទូច វ​ណ្ណេ​ត​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
.អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​មកពី​ស្រុក​កំពង់សៀម មក​ចូលរួម​ស្តាប់​និង​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកាស​សាលដីកា​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង ខៀវ សំផន របស់​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២​។ (​ទូច វ​ណ្ណេ​ត​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

Post navigation