logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

អ្នកចាត់ការ​ជម្រើសជាតិ​កម្ពុជា Keisuke Honda នៅតែ​មិនទាន់​រក​ជ័យជម្នះ​ជាមួយ​ក្លិប​ថ្មី​បាន ក្រោយ​បន្ត​លទ្ធផល​ចាញ់

លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចូលរួម​ជាមួយ​ក្លិប Vitesse នៃ​លី​គ​កំពូល​ហូ​ឡង់ (Eredivisie) ជា​ផ្លូវការ លើ​កិច្ចសន្យា​ដល់​ដាច់​រដូវ​កាល ២០១៩/២០២០ នោះបាន​បង្ហាញខ្លួន​ជា​លើក​ទី​២ ប៉ុន្តែ​លទ្ធផល​ហាក់​មិន​សមប្រកប​សាជាថ្មី​។

Keisuke Honda ទទួល​បាន​ឱកាស​ជាប់​ក្នុងចំណោម​កីឡាករ ជម្រើស​១១​នាក់​ដំបូង​ជា​លើក​ទី​២ ឲ្យ​ក្លឹប​របស់ខ្លួន Vitesse FC ក្នុងការ​ប្រកួត​ទល់នឹង​ក្លឹប Heereveen កាលពី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែ​លទ្ធផល​បាន​ត្រឹម​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ ៣​ទល់​២ ដ្បិត​នាំមុខ​មុន​ដល់​ទៅ ២​គ្រាប់​ក៏ដោយ​។

បរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្លិប​របស់លោក Vitesse FC ធ្លាក់​មកឈរ​នៅ​លេខ​៩ នៃ​តារាង​ចំណាត់ថ្នាក់ ដ្បិត​សប្ដាហ៍​មុន​ឈរ​នៅ​លេខ​៥ នៃ​តារាង​ចំណាត់ថ្នាក់​ដែលមាន ១៨​ក្រុម ដោយបាន​ប្រកួត ១៥​ដង ឈ្នះ​៧ ស្មើ​២ និង​ចាញ់ ៦​ដង មាន ២៣​ពិន្ទុ និង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Ajax Amsterdam ដល់​ទៅ ១៨​ពិន្ទុ និង​លើ​ក្រុម​ដែល​ស្ថិតនៅ​តំបន់​កាត់ចោល VVV Venlo ១១​ពិន្ទុ​។

និយាយ​ពី​ស្ថានភាព​ក្រុម Vitesse FC នេះ​វិញ​បច្ចុប្បន្ន​កំពុងមាន​បញ្ហា​បន្ទាប់ពី​រង​បរាជ័យ ៥​លើក​ជាប់ៗ​គ្នា ចាប់តាំងពី​ចុងខែ​តុលា ពោលគឺ​ចាញ់ ADO Den Haag ០​ទល់​២, ចាញ់ FC Emmen ១​ទល់​២, ចាញ់ FC Groningen ១​ទល់​២, ចាញ់ Sparte Rotterdam ០​ទល់​២ និង​ចុងក្រោយ​ចាញ់ Heereveen ៣​ទល់​២ ដែលជា​ហេតុ​នាំ​ឲ្យ​គ្រូបង្វឹក លោក Leonid Viktorovich Slutsky សម្រេច​លាលែង​ពី​តំណែង​ផងដែរ​។

សូមបញ្ជាក់ថា លោក Honda ក៏​ធ្លាប់បាន​បង្ហើប​ពី​គោលបំណង​ដែល​ចូលរួម​ជាមួយ​ក្លឹប​នៃ​លី​គ​កំពូល​ហូ​ឡង់ Vitesse គឺ​ដោយសារ​រូបលោក​ផ្ទាល់​ចង់​ចូលរួម​ការប្រកួត​ក្នុង ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ( Tokyo 2020 Olympics ) ឆ្នាំ​២០២០ ដែល​ជប៉ុន​ផ្ទាល់​ធ្វើជា​ម្ចាស់ផ្ទះ និង​តម្រូវ​ឲ្យ​រូបលោក​ត្រូវ​តែ​មាន​ក្លឹប​ប្រកប​អាជីព​ជាមួយ​ដើម្បី​រក្សា​ទម្រង់​លេង​របស់ខ្លួន តាមរយៈ​ការ​មាន​នាទី​ប្រកួត និង​ស្រប​ពេលដែល​លោក​ផ្ទាល់​ក៏បាន​ដឹង​ពី​របៀប​ដែល​នាំ​ឲ្យ​រូបលោក​ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ជប៉ុន អាយុ​ក្រោម ២៣​ឆ្នាំ នាម​ជា​កីឡាករ​បទពិសោធន៍ ផងដែរ​។

លោក Honda បាន​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ឈុត​ធំ បន្ទាប់ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ នៅ​ប្រទេស​រុស្ស៊ី ដោយ​រកបាន ៣៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន ៩៨​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ៕
ម៉េង ហួរ

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Themes
ICO