Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ

Views: 4

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ ដែលពិភពលោកមានការកោតសរសើរលើការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សជាងគោលដៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។ មិនដូចជាការលើកឡើងរបស់អ្នកតាមដានស្ថានការណ៍នយោបាយ និងអង្គការសង្គមស៊ីវិលដែលបាននិយាយថា វិធានការគាំពារសង្គមពិសេសដែលរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ អាចជានយោបាយទាក់ទាញទឹកចិត្តប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ នោះទេ។

លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ(រូបថតឯកសារ)

អ្នកនាំពាក្យក្រសួងផែនការខាងលើបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ ដែលពិភពលោកមានការកោតសរសើរលើការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សជាងគោលដៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា មកត្រឹម​១៣,៥ភាគរយ​ ត្រឹមឆ្នាំ២០១៤ ដែលគោលដៅកំណត់ ១៩,៥ភាគរយ នៅឆ្នាំ២០១៥។ កិច្ចខិតខំនេះ ត្រូវបានអង្គការសហប្រជាជាតិជ្រេីសកម្ពុជា ជាក្រុមប្រទេសចំនួន៦ ដែលសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ បានច្រេីនគោលដៅ។ ជាពិសេសក្នុងពេលប្រទេសស្ទេីរពេញពិភពលោករងគ្រោះដោយសារជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលមិនត្រឹមតែស្វះស្វែងរកវ៉ាក់សាំងមកចាក់សង្រ្គោះជិវិតរបស់ប្រជាជនប៉ុណ្ណោះទេ គឺបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដោយបេីកសាច់ ប្រាក់សុទ្ធជូនដល់ប្រជាជនក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះនិងកំពុងបន្ត គឺមានរយ:ពេលជិតបីឆ្នាំហេីយ ដល់ ប្រជាជនជាង៧០ម៉ឺនគ្រួសារ រង្វង់២,៨លាននាក់ និងចំណាយប្រាក់ជាង៩០០លានដុល្លារនិងកម្មវិធីជំនួយសង្គមជាច្រេីនរួមទាំងកម្មវិធីស្តារសេដ្ឋកិច្ចក្រោយកូវីដ និងដោយសារសង្រ្គាមរុស្សី អ៊ុយក្រែន បណ្តាលឱ្យកេីន​អតិផរណា បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមទៀត ជាពិសេសអ្នកមានចំណូលទាប ឬអ្នកកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ទេីបរាជដ្ឋាភិបាលសម្រេចសម្រេចផ្តល់អន្តរាគមន៍បេីកជាសាច់ប្រាក់ដល់គ្រួសារដែលងាយរងហានិភ័យឬគ្រួសារកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ឬរងសម្ពាធអតិផរណា តាមរយ:ទិន្នន័យរបស់ក្រសួងផែនការ គឺជំហានទី១ មានចំនួនគ្រួសារជាង៣០ម៉ឺន គ្រួសារ នឹងបេីកប្រាក់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យដដែលបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនេះ គីដេីម្បីរក្សាលំនឹងជីវភាពរបស់ប្រជាជនប៉ុណ្ណោះ ជាច្រេីនអាណត្តិកន្លងមកហេីយរាជរដ្ឋាភិបាលមិនដែលបានបេីកប្រាក់ដល់ប្រជាជនដូចអំឡុងពេលកូវីដ និងសម្ពាធអតិផរណា ក៏ទទួលបានជោគជ័យក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី៕ សរន

Post navigation