Cambodia

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ពីស្ថានភាពទូទៅនៃបុណ្យភ្ជុំបិណ្ឌ

ចែករម្លែក

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ពីស្ថានភាពទូទៅនៃបុណ្យភ្ជុំបិណ្ឌ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយគឹមខឿន បានថ្លែងប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺរយៈពេលបីថ្ងៃ ពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញាមានលក្ខណៈល្អប្រសើរជាទូទៅ ។ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានសហការគ្នាល្អ ហើយស្ថានភាពចរាចរណ៍ល្អជាងរាល់ឆ្នាំ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ” ជារួមយើងទទួលបានជោគជ័យក្នុងការធានាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃថ្ងៃទី១៦-១៧-១៨ខែកញ្ញា ។ ចំណុចសំខាន់មាន៤ គឺទី១. មានការចង្អុលដឹកនាំដាក់ចេញគោលការណ៍ផ្សព្វផ្សាយពង្រឹងវិធានការសន្តិសុខពីសំណាក់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្តេចក្រឡាហោម សខេង ។ ទី២. ការចាត់ចែងផ្សព្វផ្សាយណែនាំវិធានការពង្រឹងស្ថានភាពសន្តិសុខរបស់អគ្គស្នងការនគរបាលជាតិ។ ទី៣. គណៈបញ្ជាការឯកភាពគ្រប់រាជធានី ខេត្ត ទាំងអស់ មានស្មារតីខ្ពស់ក្នុងការអនុវត្តន៍នៅគោលការណ៍ ពង្រឹងសន្តិសុខសណ្តាប់ និងសុវត្ថិភាពជាទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរៀងៗខ្លួន។ ទី៤. កម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចគ្រប់រាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់បានសហការគ្នាយ៉ាងល្អប្រសើរ រួមទាំងជម្រុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងពិសេសការចូលរួមគាំទ្រ និងអនុវត្តរបស់ប្រជាពលរដ្ឋបានធ្វើឲ្យបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាទូទៅក្នុងឱកាសបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌឆ្នាំនេះ មានលក្ខណៈល្អប្រសើរ មិនមានហេតុការណ៍អ្វីធំដុំគួរឲ្យកត់សម្គាល់នោះទេ”។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថារយៈពេលបីថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញា មាន បទល្មើស២៩លើ្មស ថយ៣លើក តែបទល្មើសឧក្រិដ្ឋកើត ៨លើកកើន៧លើក ធៀបនឹងរយៈពេល បីថ្ងៃដូចគ្នានៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩ បទល្មើសមជ្ឈឹមថយ២១លើក។

ពាក់ព័ន្ធស្ថានភាពចរាចរណ៍រយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃ៣ ដល់ថ្ងៃទី១៨ ខែកញ្ញា កើតឡើង១៦៥លើក ថយ ១៩លើក ស្មើ១០% ស្លាប់ ៧៤នាក់ ថយ២៧នាក់ ស្មើ២៧% របួស ២៧៤នាក់កើន២១នាក់ ស្មើ៨% ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍រយៈពេលបីថ្ងៃ នៃ បុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញាឆ្នាំ២០២០ កើតឡើង ៣៩លើក ថយ១៣លើក ស្មើ២៥% ធៀបនឹងឆ្នាំមុន។ ស្លាប់ ១៦នាក់ថយ១០នាក់ ស្មើ៣៨% របួស ៧៨នាក់ ថយ២នាក់ ស្មើ៣%។

រីឯអគ្គិភ័យកើតឡើង៦លើក ថយ១លើក ស្មើ១៤% ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

The Cagliari goalkeeper was brought to the house of the Russian mafia boss because of the debt of his teammates. Wild prank on Italian TV
Gareth Bale: I want to be loved and appreciated. I will give my all for Tottenham
Eugene Giner: I don't see the point in inviting Messi to the RPL. Let's first make the League at least at the level of Spain
Pique agreed to a 50% pay cut at Barcelona until the end of the season
Ex-Rostov defender Bashtush moved from Lazio to Saudi al-ain
Schwartz about Dynamo: The impression of the training base is excellent
Metz forward Gyan is the best player in Ligue 1 in September. He is the leader of the goalscoring race