Cambodia

អ្នកវិភាគយល់ថា សំឡេងលោក ហូរ វ៉ាន់ ដែលលោក ហ៊ុន សែន បញ្ចេញទំនងចេញពីផ្ទៃក្នុងបក្សប្រឆាំង

អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ អះអាងថា សំឡេងបែងធ្លាយ ដែលលោកនាយករដ្ឋមន្ត្រីទើបតែបញ្ចេញកាលពីពេលថ្មីៗនេះ ទំនងជាចេញពីផ្ទៃក្នុងជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅខាងក្រៅ ដែលផ្ញើទៅឱ្យលោកហ៊ុន សែន ជាជាងក្រុមលោក ហ៊ុន សែន ថតបានដោយផ្ទាល់។

លើកឡើងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ ខែតុលានេះ លោក គឹម សុខ លើកឡើងថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅទិរទេសខ្លួននៅក្រៅប្រទេសលោក ហូរ វ៉ាន់ អាចស្គាល់មុខបុគ្គលដែលបានបញ្ចេញសំឡេងនោះ ប្រសិនបើលោក ហូរ វ៉ាន់ មិនចង់លាក់បាំង។

ការលើកឡើងរបស់អ្នកវិភាគនយោបាយរូបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចេញសំឡេងរបស់លោក ហូរ វ៉ាន់ ជាសាធារណៈ ក្នុងពិធីបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងភ្ជាប់ពីកោះនរា ទៅកាន់ផ្លូវជាតិលេខ១ កាលពីថ្ងៃទី២៦ ខែតុលា។

សំឡេងនោះ លោក ហូរ វ៉ាន់ បានបញ្ជាឱ្យសកម្មជនរបស់ខ្លួននៅក្នុងប្រទេសប្រមូលផ្តុំគ្នាធ្វើបាតុកម្មមុខស្ថានទូតចិនកាលពីថ្ងៃទី ២៣                 ខែតុលា ជាថ្នូរនឹងការផ្តល់ប្រាក់មួយចំនួន និងប្រាប់មិនឱ្យសកម្មជនខ្លួនភិតភ័យចំពោះការគំរាមកំហែងដោយការដាក់កម្លាំងនៅក្បែរស្ថានទូតទៀតផង។

សំឡេងនេះ លោក ហ៊ុន សែន បញ្ជាក់ថា លោកទទួលបានដោយពួកគេសន្ទនាគ្នាតាមកម្មវិធីមួយ មានឈ្មោះថា ស៊ូម(ZOOM) ។

ក្រោយលោកហ៊ុន សែន បញ្ចេញសំឡេងរបស់លោក ហូរ វ៉ាន់ អំពីផែនការរៀបចមធ្វើបាតុកម្មប្រឆាំងមុខស្ថានទូតចិន អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក ម៉ោញ សារ៉ាត់ សរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែតុលា ដោយភ្ជាប់ទៅនឹងវីដេអូលោកនាយករដ្ឋមន្ត្រីលើកឡើងអំពីបញ្ហាសំឡេងលោក ហូរ វ៉ាន់នេះ ថា កុំឆ្ងល់ រឿងបែកធ្លាយសំឡេងរបស់លោក ហូរ វ៉ាន់ នោះ គឺ មកពីពួកក្រុមបាតដៃទី៣ វាចាប់គ្នាយើងយកទូរស័ព្ទដៃ ហើយចូលស្តាប់កិច្ចប្រជុំរបស់យើង។

លោកអះអាងថា វាគ្មានហេតុផលណាដែលលោកហ៊ុន សែន អាចលួចហែកចូលប្រព័ន្ធ ZOOM បានទេ ព្រោះលោក ហ៊ុន សែន មិនទាំងស្គាល់កម្មវិធី  ZOOM នោះផង។

យ៉ាងកាលពីថ្ងៃទី ២៦ ខែតុលា បុរសខ្លាំងនៅកម្ពុជា បានអះអាងថា លោកនឹងមិនអត់អោនឱ្យលោកហូរ វ៉ាន់ ឡើយ ចំពោះសកម្មភាពដែលលោកចោទថាជាអំពើក្បត់នេះ ព្រមទាំងព្រមានអតីតមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិម្នាក់ទៀត ដែលមានប្រពន្ធប្រកបរបរដូរប្រាក់នៅផ្សារក្នុងរាជធានីភ្នំពេញ ដែលទំនងសំដៅទៅលោក អេង ឆៃអ៊ាង។

លោកហ៊ុន សែន បានប្រាប់ឱ្យអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងពីររូបនាំយកកូនប្រពន្ធរបស់ខ្លួនទៅរស់នៅក្រៅប្រទេសឱ្យអស់ទៅ ប៉ុន្តែបើពួកគេគង់តែមកស្រុកខ្មែរ ឬគង់តែទុកប្រពន្ធកូនខ្លួននៅស្រុកខ្មែរទេ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងគប្បីបញ្ឈប់សកម្មភាពដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងចិនតទៅទៀត។ 

យ៉ាងនេះក្តី លោក ហ៊ុន សែន ឱ្យដឹងថាសារព្រមានគ្រួសារបក្សប្រឆាំងនេះ មិនមែនជាការចាប់យកគ្រួសារពួកគេដើម្បីធ្វើចំណាត់ខ្មាំងនោះឡើយ។

អតីតអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលភ្នំពេញ លោក ហូរ វ៉ាន់ បានលើកឡើងថា ភរិយា និងកូនៗ របស់លោក តែងឆ្លើយទៅអ្នកស្គាល់រាប់អានទាំងអស់ថា ពួកគាត់ជាអ្នកដាំបាយ រីឯប្តី និងឪពុករបស់គាត់ ជាអ្នកនយោបាយ ហើយបើចង់ដឹងរឿងនយោបាយអញ្ជើញសួរគាត់ទៅ។ តែកាលពីថ្ងៃទី ២៦ ខែតុលា ស្រាប់តែលោក ឮអ្នកនយោបាយដូចគ្នា ប្រើពាក្យរាលដាលដល់អ្នកដាំបាយដែលគាត់មិនដែលរវល់នឹងរឿងនយោបាយសោះ។ លោក ហូរ វ៉ាន់ បានចោទជាសំណួរថាតើនេះ ជាចំណាប់ខ្មាំងឬ? ប្រជារាស្ត្រ អ្នកច្បាប់ អ្នកនយោបាយអ្នកស្រលាញ់យុត្តិធម៌សូមថ្លឹងថ្លែង និងពិចារណាដោយសុភវិនិច្ឆ័យទៅចុះ។

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បញ្ជាក់ថា ចំពោះលោកជាអ្នកនយោបាយមិនអាចបោះបង់គោលដៅបានទេ ហើយត្រូវដើរទៅមុខ ដោយមិនប្រាថ្នាធ្វើជារដ្ឋមន្ត្រីអ្វីនោះឡើយ។

សម្រាប់អ្នកវិភាគនយោបាយ លោក គឹម សុខ ថាមើលទៅលោក ហ៊ុន សែន ដូចយកចិត្តទុកដាក់នឹងគ្រួសារបក្សប្រឆាំងណាស់ ដោយប្រាប់ឱ្យគេយកប្រពន្ធកូនទៅក្រៅទៀត ប៉ុន្តែលោកចោទជាសំណួរថា តើលោកនាយករដ្ឋមន្ត្រីបារម្ភពីការលំបាកអនុវត្តផែនការនយោបាយដែរឬទេ?

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

The farewell ceremony with Maradona will take place in the presidential Palace and will last 48 hours. Expected 1 million visitors
Bruno, Sancho, Tadic and Cosens are the contenders for the best player of the week in the Champions League
Khabib reacted to Maradona's death: One of the greatest. Millions love football because of it
Gasperini on 2:0 with Liverpool: This is unbelievable. Atalanta played their football
Simeone on Maradona's death: Impossible to believe. He infected us with football. This is a great loss for me
Bayern and city are already in the Champions League play-offs. Who is already with them, and who is in step?
Conte Pro 0:2 from Real Madrid: We saw the difference between them and us. Inter made too many gifts