Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អនុប្រធានការាតេកម្ពុជាចាត់ទុកការប្រកួតកីឡាជាតិជាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម

Views: 2

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកសាមឺឌី ស៊ីវឌ្ឍនា អនុសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍កីឡាជាតិលើកទី៣គឺជាវេទិការដ៏សំខាន់សម្រាប់សហព័ន្ធធ្វើការសាកល្បង និងវាស់ស្ទង់កម្រិតសមត្ថភាពធនធាន ទាំងមន្ដ្រីបច្ចេកទេសដឹកនាំរៀបចំកាប្រកួត និងកីឡាករកីឡាការិនីដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។

ក្នុងការប្រកួតកីឡាជាតិលើកទី៣នេះមានប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីចូលរួមសរុប ១០២នាក់ មកពី ១៣ក្រសួង និងរាជធានី-ខេត្ត។

លោកបន្ដថាការប្រកួតកីឡាការ៉ាតេក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះពិតជាព្រឹត្តិការណ៍ នៃការសាមគ្គី សន្តិភាព ការសាកល្បង ត្រៀមលក្ខណៈរៀបចំ ពង្រឹងសមត្ថភាព ដើម្បីធ្វើការវាយតម្លៃ និងកែលម្អបំពេញ បន្ថែមចំណុចខ្វខាតនូវកម្រិតស្តង់ដារ បទពិសោធ បច្ចេកទេស យុទ្ធសាស្រ្ត និងយុទ្ធវិធី សម្រាប់ការរៀបចំប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលជាកិត្តិយសរបស់ប្រទេសជាតិ។
ជាមួយគ្នានេះលោកបានជំរុញឲ្យមន្រ្តីបច្ចេកទេសពិសេសអាជ្ញាកណ្តាលនិងចៅក្រមកាត់សេចក្តី លើទីលាន ត្រូវអនុវត្តការងារ ប្រកបដោយតម្លាភាព ដោយគ្មានការរើសអើង ឬប្រកាន់បក្សពួកអ្វីឡើយ ដើម្បីធានាបាននូវការប្រកួតដោយយុត្តិធម៌និងទទួលបានជោគជ័យ ស្របពេលទិសដៅរបស់សហព័ន្ធចង់បានក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាលនិងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣៕

Post navigation