Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​ប្រពន្ធ​របស់​លោកបេ​ហ្សូ​សដាក់ពាក្យ​សុំ​លែងលះ​ប្តី​ថ្មី ដែល​ទើប​រៀបការ​បាន​មួយឆ្នាំ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មហាសេដ្ឋី​សប្បុរសធម៌ លោកស្រី ម៉ាក​កេន​ហ្ស៊ី ស្កុត (MacKenzie Scott) បាន​ដាក់​ពាក្យ​សុំ​លែងលះ​ពី​ស្វាមី​ទី​ពីរ ដែល​ជា​គ្រូបង្រៀន​វិទ្យាសាស្ត្រ​លោក ដាន់ ជេ​វេត (Dan Jewett) ក្នុង​ចំណាត់ការ​ដ៏​គួរឱ្យ​ងឿងឆ្ងល់​និង​មិន​អាច​ពន្យល់បាន​។​

​លោកស្រី​ស្កុត ដែល​ថ្មីៗ​នេះ​បាន​លុប​ចោល​រាល់​ការលើកឡើង​ទាំងអស់​អំពី​ស្វាមី​របស់​ខ្លួន​ចេញពី​វេបសាយ​នានា​ដែល​បង្ហា​ញ​ពី​គំនិត​ផ្តួចផ្តើម​សប្បុរសធម៌​របស់​លោក​ស្រី​បាន​ដាក់​ពាក្យសុំ​លែងលះ​នៅ​​រដ្ឋ​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ នេះ​បើ​យោង​តាម​កាសែត New York Times​។​

​យោងតាម​ពាក្យបណ្តឹង ការបែងចែក​ទ្រព្យសម្បត្តិ​នឹង​ត្រូវ​បាន “​ដាក់ចេញ​ក្នុង​កិច្ចសន្យា​ដាច់ដោយឡែក​” ដែល​លោកស្រី​ស្កុត​និង​លោក​ជេវេត បាន​យល់ព្រម​។ កិច្ចសន្យា​នេះ​មិន​មាន​លក្ខណៈ​សាធារណៈ​ទេ​។ ឯកសារ​របស់​តុលាការ​បង្ហាញថា លោក​ជេវេត​មិន​បាន​ជំទាស់​នឹង​ការ​លែងលះ​នោះទេ​។​

​កំណែ​ដែល​បាន​រក្សាទុក​នៅ​លើ​វេបសាយ​បានបង្ហាញ​ថា លោកស្រី​ស្កុត ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៨ ពាន់​លាន​ដុល្លារ​បន្ទាប់​ពី​ការ​លែងលះ​របស់​លោកស្រី​ពី​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស បាន​ដក​ឈ្មោះ​និង​រូបភាព​របស់​ស្វាមី ដាន់ ជេ​វេត ចេញ​ពី​ប្រវត្តិ​រូប​របស់​វេបសាយ Giving Pledge របស់​លោកស្រី​នៅ​សប្តាហ៍​មុន​។​

​នៅ​ខែ​មីនា​ឆ្នាំ ២០២១ លោកស្រី​ស្កុត​បាន​ប្រើ​វេបសាយ Giving Pledge ដូច​គ្នា​ដើម្បី​ប្រកាស​អាពាហ៍ពិពាហ៍​របស់​លោកស្រី​ជា​មួយ​លោកជេវេ​តដែល​ជា​គ្រូបង្រៀន​គីមី​វិទ្យានៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ​​វ៉ាស៊ីនតោន ដោយ​បន្ថែម​ឈ្មោះ​របស់​គាត់​ទៅក្នុង​ពាក្យ​សច្ចា​ថា​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ភាគច្រើន​ដល់​អង្គការ​សប្បុរសធម៌​។​

​កាសែត New York Times បាន​កត់សម្គាល់​ថា ឈ្មោះ​របស់​លោក​ជេវេត​ថ្មីៗ​នេះ​ក៏​ត្រូវបាន​កែសម្រួល​ចេញពី​សារ​បង្ហោះ​លើ​វេបសាយ Medium​ដែល​លោកស្រី​ស្កុត​បានសរសេរកា​លពី​ឆ្នាំ​មុន​អំពី​ការ​ខិត​​ខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការបរិច្ចាគ​ផងដែរ​។​

​មេធាវី​តំណាងឱ្យ​លោកស្រី​ស្កុត​នៅក្នុង​ការ​លែងលះឆ្នាំ ២០១៩ របស់​លោកស្រី​ពី​លោកបេ​ហ្សូ​ស បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពី​កាសែត Times​ហើយ​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការសាកសួរ​ពី​វេបសាយ DailyMail.com កាលពី​រសៀល​ថ្ងៃ​ពុធ​នោះទេ​៕

លោកស្រី​ស្កុត អតីត​ប្រពន្ធ​របស់​លោកបេ​ហ្សូ​ស(ស្តាំ) ដាក់​ពាក្យ​សុំ​លែងលះ​ពី​លោក​ជេវេត(រូបឆ្វេង)


Post navigation