Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដោះដូរ​ឈ្លើយសឹក​ជិត​២០០​នាក់​និង​ប្រគល់​សាកសព​អ្នកស្ម័គ្រចិត្ត​អង់គ្លេស​

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន​ធ្វើ​ការដោះដូរ​ឈ្លើយសឹក​ជិត​២០០​នាក់​កាលពី​ថ្ងៃ​សៅរ៍ ហើយ​សាកសព​អ្នកស្ម័គ្រចិត្ត​ជនជាតិ​អង់គ្លេស​ពីរ​នាក់​ក៏​ត្រូវ​បាន​រុស្ស៊ី​ប្រគល់​​អោយ​អ៊ុយ​ក្រែន​ផងដែរ​។​

​នាយសេនាធិការ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក អ៊ែន​ឌ្រី​យ យើ​ម៉ាក​(Andriy Yermak)​បាន​និយាយថា ជនជាតិ​អ៊ុ​យក្រែន​១១៦​នាក់​ត្រូវបាន​ប្រគល់​មក​អោយ​ភាគី​អ៊ុ​យក្រែន នៅពេល​បណ្តា​​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​បាន​និយាយថា ឈ្លើយសឹក​រុស្ស៊ី​៦៣​នាក់​ត្រូវបាន​ដោះលែង​។​

​លោក​យើ​ម៉ាក​បាន​សរសេរ​បង្ហោះ​ក្នុងតេឡេ​ក្រាម​ថា «​យើង​បាន​ទទួល​មនុស្ស​របស់​យើង​១១៦​នាក់ ជា​យុទ្ធជន​នៅ​ទីក្រុង​ម៉ា​រី​យូ​ប៉ូល (Mariupol)​ទាហាន​មក​ពី​ក្រុង​ឃើ​សុន​(Kherson)​ពួក​អ្នក​លប​​ពួន​បាញ់​មក​ពី​ក្រុង​បា​ឃ្មុត​(Bakhmut)​និង​វីរបុរស​ផ្សេង​ទៀត​របស់​យើង​»​។​

​លោក​ក៏​បាន​និយាយថា សាកសព​អ្នកស្ម័គ្រចិត្ត​ជនជាតិ​អង់គ្លេស​ពីរ​នាក់ គឺ​បុគ្គលិក​ជំនួយមនុស្សធម៌ អ៊ែន​ឌ្រូ បាក​សរ​(Andrew Bagshaw)​និង​គ្រីស ផា​រី​(Chris Parry)​ត្រូវបាន​បញ្ជូន​មក​អោយ​ភាគី​អ៊ុយ​​ក្រែន​ផងដែរ​។​

​អ៊ែន​ឌ្រូ បា​កសរ​និង​គ្រីស ផា​រី ត្រូវបាន​សម្លាប់​ក្នុងពេល​ជួយ​ជម្លៀស​មនុស្ស​ចេញពី​ខ្សែ​ត្រៀមប្រយុទ្ធ​នៅ​តំបន់​សូ​ឡេ​ដា​(Soledar)​នៅ​អ៊ុយ​ក្រែន​ខាងកើត​កាលពី​ខែ​មក​រា​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការដោះដូរ​ឈ្លើយសឹក​នេះ​ធ្វើឡើង​ក្រោយ​មាន​ការសម្របសម្រួល​ពី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​៕

​រូប​វីដេអូ​បង្ហាញ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​បង្ហាញ​ឈ្លើយសឹក​រុស្ស៊ី​នៅក្នុង​រថយន្តក្រុង​មួយ​

Post navigation