Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែន​សរសើរ​ប្រព័ន្ធ​ការពា​រ​ដែន​អាកាស​របស់​ខ្លួន​ដែល​បាន​បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ី​រាប់សិប​គ្រាប់​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​បាញ់ស្រោច​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​លើ​ទីតាំង​នានា​ក្នុង​ប្រទេស​អ៊ុ​យក្រែន ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំ​នាក់ បំផ្លាញ​ផ្ទះ​និង​បង្ក​ការ​ដាច់​ភ្លើង​​តែ​រដ្ឋាភិបាល​ទីក្រុង​គៀវ​អួតថា ក្រុម​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន​កំហិត​ការខូចខាត​។​

​សម្លេង​សឺ​រ៉ែ​ន​ព្រមាន​អំពី​ការវាយប្រហារ​តាម​អាកាស​ត្រូវបាន​បន្លឺ​ឡើង​ពាស​ពេញ​ប្រទេស​និង​ប្រជាជន​នាំគ្នា​ចូល​ទៅក្នុង​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក្នុង​រដ្ឋធានី​គៀវ​ដើម្បី​ជ្រក​លាក់ខ្លួន​ពី​ការវាយប្រហារ​​មួយ​ប្រាវ​ចុងក្រោយ​។​

​កងកម្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ បាននិងកំពុង​ផ្តោត​ការវាយប្រហារ​លើ​បណ្តាញ​ផ្គត់ផ្គង់​និង​ចែកចាយ​ចរន្តអគ្គិសនី​ក្នុង​ការវាយប្រហារ​តាម​ផ្លូវអាកាស​ដ៏​ខ្លាំង​របស់​ខ្លួន​ចាប់តាំងពី​ខែ​តុលា​មក និង​ក្រុមហ៊ុន​ថាមពល​រដ្ឋ​យូ​ក្រែន​នឺ​ក្រូ​(Ukrenergo)​បាន​និយាយថា ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់​ប្រទេស​ច្រើន​ទៀត​រង​ការបំផ្លាញ​។​

​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែនលោក ដេ​នីស ស្មី​ហាល់ ( Denys Shmyhal)​ក្រោយមក​បាន​និយាយថា​ទីតាំង​ថាមពល​រង​ការវាយប្រហារ​នៅ​តំបន់​គៀវ វីន​នី​ត្យា​(Vinnytsia)​និង​អូ​ដេសា​(Odesa)​តែ​​ប្រព័ន្ធ​ថាមពល​អ៊ុយ​ក្រែន​នៅ​ដំណើរការ​។​

​បើ​តាម​មន្ត្រី​អ៊ុ​យក្រែន កងទ័ពអាកាស​អ៊ុយ​ក្រែន​បាន​បាញ់ទម្លាក់​កាំជ្រួច​រុស្ស៊ី​ប្រមាណ​៧០​ដើម​កាលពី​ថ្ងៃ​ចន្ទ​។​

​ទីក្រុង​គៀវ ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ​៣​លាន​នាក់ ទំនង​ជា​បាន​គេចផុត​ពី​ការខូចខាត​ធ្ងន់ធ្ងរ ទោះ​ជា​អភិបាល​តំបន់​គៀវ​បាន​និយាយថា អ្នកស្រុក​ក្នុង​តំបន់​នេះ​ប្រមាណ​៤០​ភាគរយ​អត់​មាន​​អគ្គិសនី​ប្រើ​ក្រោយ​ហេដ្ឋារចនាសម្ពន្ធ​អគ្គិ​សនីរងការ​វាយប្រហា​រ​។​

​ក្រោយ​សឺ​រ៉ែ​ន​បាន​បន្លឺ​ឡើង​អស់​មួយ​ម៉ោង ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី បាន​ប្រាប់​ជនរួមជាតិ​អ៊ុយ​ក្រែន​របស់​លោកថា កងការពារ​ដែនអាកាស​អ៊ុយ​ក្រែន​បាន​«​បាញ់​ទម្លាក់​កាំជ្រួច​របស់​រុស្ស៊ី​ស្ទើរ​ទាំងអស់​»​នៅពេល​មន្ត្រី​ទីក្រុង​គៀវ​បាន​និយាយថា កាំជ្រួច​ប្រាំបួន​គ្រាប់​ក្នុងចំណោម​ដប់​គ្រាប់​ដែល​រុស្ស៊ី​បាញ់​ចូល​ទីក្រុង ត្រូវ​បាន​បាញ់​ទម្លាក់​៕

មន្រ្តី​អ៊ុ​យក្រែនបាន​និយាយថា កាំជ្រួច​បាន​ធ្លាក់ចំ​អាគារ​មនុស្ស​រស់​នៅក្នុង​ទីក្រុង​ហ្សា​ប៉ូរីស​ហ្សៀ ដោយ​បំផ្លាញ​ផ្ទះ​ជា​ច្រើន​និង​សម្លាប់​មនុស្ស​ពីរ​នាក់​

​ការវាយប្រហារ​នេះ​ត្រូវ​បាន​រំពឹង​ទុក​ជាមុន និង​កងកម្លាំង​ការពារ​ដែនអាកាស​អ៊ុយ​ក្រែន​បាន​ត្រៀម​ទប់ទល់ជាស្រេច​

Post navigation