Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែន​សុំអោយ​លោក​ខាងលិច​ប្រគល់​គ្រឿង​សព្វាវុធ​លឿន​ឡើង នៅពេល​រុស្ស៊ី​បង្កើន​ការវាយប្រហារ​នៅ​ភាគ​ខាងកើត​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​បី​នាក់​នៅ​ទីក្រុង​ឃើ​សុន​របស់​អ៊ុយ​ក្រែន​នៅពេល​ការប្រយុទ្ធ​កំពុង​ផ្ទុះ​ឡើង​ជា​ខ្លាំង​នៅ​តំបន់​ដូណិត​សខ៍ភាគ​ខាងកើត​​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​បាញ់​ផ្លោង​ជញ្ជ្រំ​ដាក់​ទីប្រជុំជន​វូ​ឡេ​ដា​(Vuhledar)​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី បាន​និយាយថា អ៊ុយ​ក្រែន​ប្រឈម​នឹង​ស្ថានភាព​លំបាក​នៅ​ដូណិត​ស​ខ៍ហើយទាមទារអោយលោកខាងលិច​ផ្តល់​គ្រឿង​សព្វាវុធ​​អោយ​លឿន​ឡើង នៅ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រុម​សម្ពន្ធមិត្ត​យល់ព្រម​បញ្ជូន​រថក្រោះ​ធុន​ធ្ងន់​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​។​

​លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា​« សភាពការណ៍​តឹងតែង​ណាស់​។ ទីក្រុង​បា​ឃ្មុត​(Bakhmut)​ទីប្រជុំជន​វូ​ឡេ​ដា និង​ផ្នែក​ដទៃ​ទៀត​នៃ​តំបន់​ដូណិត​សខ៍រង​ការ​​វាយប្រហារ​ពី​កងកម្លាំង​រុស្ស៊ី​ជាប្រចាំ​។​រុស្ស៊ី​ចង់​អោយ​សង្គ្រាម​នេះ​អូសបន្លាយ​ពេល​និង​ធ្វើ​អោយ​កងកម្លាំង​យើង​អស់​ខ្សោះ​កម្លាំង​និង​សព្វាវុធ ។​ដូច្នេះ​យើង​ត្រូវតែ​កំណត់​ពេល​សំរាប់​ទទួល​សព្វាវុធ​។​យើង​ត្រូវ​​តែ​ពន្លឿន​វា​និង​បើក​ជំរើស​សព្វាវុធ​ថ្មី​សំរាប់​អ៊ុ​យក្រែន​»​។​

​កាលពី​ថ្ងៃ​អាទិ​ត្យ ការវាយប្រហារ​ដោយ​កាំជ្រួច​មួយ​លើ​អាគារ​មនុស្ស​រស់​នៅ​មួយ​ក្នុង​ទីប្រជុំ​ជុន ខា​គី​វ បាន​សម្លាប់​ស្ត្រី​ម្នាក់​។​

​កាលពី​ថ្ងៃ​សៅរ៍ រុស្ស៊ី​បាន​ចោទប្រកាន់​កងកម្លាំង​អ៊ុយ​ក្រែន​ថាប្រើ​រ៉ុក្កែ​តដែល​អាម៉េរិក​ជួយ​វាយប្រហារ​លើ​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​ខាងកើត​អ៊ុ​យក្រែន ដោយ​បាន​សម្លាប់​មនុស្ស​១៤​នាក់​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ នាយសេនាធិការ​កងទ័ព​អ៊ុយ​ក្រែន​បាន​និយាយថា យុទ្ធជន​អ៊ុយ​ក្រែន​បាន​វាយ​បណ្តេញ​ទាហាន​រុស្ស៊ី​នៅ​ក្រុង​បា​ឃ្មុត​និង​នៅ​ទីក្រុង​ដទៃទៀត​ក្នុង​តំបន់​ដូណិត​សខ៍និង​លូ​ហាន់ស​ខ៍​។​​សេចក្តីថ្លែងការណ៍​យោធា​មួយ​បាន​និយាយថា មានការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​នៅ​វូ​ឡេ​ដា នៅ​ភាគ​និរតី​ក្រុង​បា​ឃ្មុត​។​

តាមពិតទៅ ​រថក្រោះ​សរុប​៣២១​គ្រឿង​ត្រូវបាន​ប្រទេស​ជាច្រើន​សន្យា​ជួយ​អ៊ុ​យក្រែន តែ​វា​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​មុន​នឹង​រថក្រោះ​ទាំងនោះ​ទៅ​ដល់​សមរភូមិ​។​អ៊ុយ​ក្រែន​ចង់អោយ​គេ​ប្រគល់​សព្វាវុធ​ធុន​ធ្ងន់​ទាំង​នេះ​​អោយ​លឿន​នៅពេល​ភាគី​ក្នុង​សង្គ្រាម​ទាំងពីរ​ត្រៀមប្រយុទ្ធ​គ្នា​ធំ​នៅ​រដូវ​រំហើយ​ខាង​មុខ​ពេល​ទឹកកក​រលាយ​៕

ទាហានអ៊ុយក្រែននៅក្នុងរថក្រោះសម័យសូវៀតកំពុងធ្វើដំណើរទៅកាន់តំបន់ប្រយុទ្ធលូហ្កានសខ៍។រដ្ឋាភិបាលទីក្រុងគៀវរំពឹងលើរថក្រោះលោកខាងលិចដើម្បីវាយបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ខ្លួនដែលសត្រូវកាន់កាប់ តែវានឹងមកដល់ទាល់តែប៉ុន្មានខែទៀតនៅពេលការប្រយុទ្ធគ្នាដ៏ធំមួយនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត

Post navigation