Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រកឃើញសំបុកកូនសត្វក្រៀល ចំនួន២សំបុក នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្ត រតនៈគិរី

Views: 10

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ តាមរយៈការអភិរក្ស ក៏ដូចជា ការការពារសត្វស្លាប នោះ អង្គការជីវិតធម្មជាតិ នៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងថាៈ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ នេះ ក្រុមការងារ បានរកឃើញសំបុកពងកូនរបស់សត្វ​ក្រៀល ចំនួន២សំបុក គឺសំបុកទី១ ដែលបានរកឃើញ មានកូនចំនួន ២ក្បាល ដែល មាន អាយុ ៤ ថ្ងៃ និងសំបុកទី២ មានកូនចំនួន ២ ក្បាល មានអាយុប្រមាណ ៣០ ថ្ងៃ។

ប្រភពដដែលនេះ បានបញ្ជាក់ថាៈ កាលពីដើមខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងាររបស់អង្គការមួយនេះ ក៏បានរកឃើញសំបុកពងកូនរបស់ សត្វក្រៀល ចំនួន១សំបុកផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយ សំបុកដែលបានរកឃើញនោះ ត្រូវបានបំផ្លាញ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងដែរថាៈ “សំរាប់រដូវពងកូន ឆ្នាំ២០២២ យើងបានរកឃើញសំបុកពងកូនរបស់សត្វក្រៀល ចំនួន ៣ សំបុក ហើយគិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ដែលនេះបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ គឺដើរតួយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ។ សូមចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ទាំងអស់គ្នា” ។

គួរបញ្ជាក់ថា សត្វក្រៀល ជាបក្សីដែលកំពុងរងគ្រោះ ជាទូទៅ ជិតផុតពូជបំផុត បាននិងកំពុងមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី។ រដូវវស្សា ជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានចុះអង្កេតតាមដានស្វែងរកសំបុកពងកូន របស់ពួកគេ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ តាមវិធីសាស្រ្ត និងកាលវិភាគ ដែលបានចែង ក្នុងពិធីសារអង្កេតតាមដាន៕ V / N

Post navigation