Cambodia

រើខ្លួនសងបំណុលនានាឱ្យបាន​ឆាប់រហ័ស​វិញដោយវិធីទាំងនេះ

ពាក្យ​ថា​បំណុល​គ្មាន​អ្នកណា​មួយ​ចង់​ជំពាក់​គេ​ទេ​ តែ​បើ​ទាល់ច្រក​ឬ​មាន​ការ​សំខាន់​ណាមួយ ​ត្រូវ​ការ​ប្រាក់​ យើង​អាច​នឹង​ឈាន​ទៅ​រក​ការ​បង្កើត​បំណុល​មិនខាន។

ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច ​ទើប​អាច​រើ​ខ្លួន​ពី​បំណុល​ព័ន្ធ​ជុំវិញ​ខ្លួន​បាន​រហ័ស​ទៅ?

Kpt Plus សូម​ណែនាំ​គន្លឹះ​មួយ​ចំនួន​ដល់​គ្នា​យើង ​សម្រាប់​សាកល្បង​អនុវត្ត​ដោះ​បំណុល​បាន​រហ័ស៖

១. តាមដាន​បំណុល​ជាប់​ជានិច្ច

នេះ​ជា​រឿង​ដែល​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​តាមដាន​បំណុល​របស់​យើង​ ដើម្បី​ធានា​ថា​យើង​បាន​សង​វា​យ៉ាង​ឆាប់រហ័ស។ ស្រដៀង​គ្នា​នឹង​ការ​ធ្វើការ​និង​វាស់វែង​លទ្ធផល​ យើង​ត្រូវ​តាម​ដាន​បំណុល​របស់​ខ្លួនឯង​ជានិច្ច។ បើ​យើង​តាមដាន​លំអិត ​នោះ​យើង​នឹង​ឃើញ​​ឃើញ​ថា​ចំនួន​បំណុល​សរុប​របស់​យើង​ មាន​ការ​ថយ​ចុះខ្លះមិនខាន។

កំណត់​គោលដៅ​ប្រចាំ​សប្ដាហ៍​និង​ប្រចាំខែ ​ដូច្នេះ​យើង​អាច​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​រយៈពេល​ខ្លី​ និង​រក្សា​សន្ទុះ​ទៅ​មុខ​ក្នុងការសង​បំណុល​បាន​លឿន។

២. លាក់​កាត​ឥណទាន​របស់​យើង

បំណុល​ដ៏​ធំ​បំផុត​របស់​យើង​គឺ​ជា​កាត​ឥណទាន​ ដូច្នេះ​ត្រូវ​តែ​លុប​បំបាត់​ការ​ល្បួង​ ហើយ​យក​វា​ចេញ​ពី​កាបូប​របស់​យើង​​ជា​ប្រញាប់។

គំនិត​មួយ​នេះ​​ជា​គំនិត​ល្អ​បំផុត​ក្នុង​ការ​ទិញ​របស់​ដែល​យើង​ចង់​ទិញ ​ប្រសើរ​ជាង​ទិញ​របស់​ច្រើន​ឥត​ប្រយោជន៍​តាម​តែ​ចិត្ត​ចង់ ​នៅ​ពេល​មាន​កាត​ឥណទាន​ជាប់​ខ្លួន​​ ហើយ​អាច​បង្កើត​​​ជា​បំណុល​លើស​ដើម​ថែម​ទៀត។

៣ មាន​ឆន្ទៈ​ផ្ដាច់​បំណុល

ឆន្ទៈ​អាច​ជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ​មួយ​ដើម្បី​សងបំណុល​របស់​យើង។ ដើម្បី​ផ្ដាច់​បំណុល​ទាំងអស់​របស់​យើង​បាន​លឿន ​គប្បី​​ធ្វើ​វិក្កយបត្រ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​មួយ​ខែ​ៗ​ នោះ​យើង​នឹង​អាច​ធានា​ថា​បំណុល​ផ្សេង​ៗ​គឺ​​​​មិន​ពាក់ព័ន្ធ​គ្នា​ទៀត​ទេ។

៤. រស់នៅ​សាមញ្ញា​កុំ​ធ្វើ​ដូច​អ្នក​អភិជន

មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ចេញ​ពី​បំណុល​គឺ​ត្រូវ​លះបង់​ខ្លះ​ ទៅ​លើ​ទម្លាប់​ចំណាយ​ប្រចាំថ្ងៃ​របស់​យើង។ នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដើម្បី​សន្សំ​ប្រាក់​ជា​រៀង​រាល់​ខែ ៖

រស់នៅ​ផ្ទះ​ជួល​ជាមួយ​មិត្ត​រួម​បន្ទប់ ​ចម្អិន​អាហារ​ពេល​ល្ងាច ​និង​រៀបចំ​អាហារ​ថ្ងៃត្រង់​សម្រាប់​ការងារ​ជំនួស​ឱ្យ​ការ​ញ៉ាំ​ក្រៅ។ អ៊ីនធឺណិត​ក៏​គួរ​កាត់​បន្ថយ​ខ្លះ​ៗ​ គប្បី​ជិះ​រថយន្ត​សាធារណៈ​ ឬ​ជិះ​កង់​ទៅ​ធ្វើការ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ​និង​ទទួល​បាន​សុខភាព​មក​វិញ។

៥. កុំ​ទម្លាប់​ខក​ខាន​បង់​បំណុល

គ្រប់គ្នា​ខ្លះ​អាច​គិត​ថា​ការ​ខកខាន​បង់​បំណុល​ អាច​ជា​ការ​ដោះ​ទាល់​បាន​​មួយ​គ្រាៗ ​ប៉ុន្តែ​សូម​ចងចាំ​ថា ​ការ​ដែល​យើង​ខកខាន​ឬ​មាន​បំណង​គេចវេះ​មិន​សង​បំណុល​ឲ្យ​ឆាប់​ចប់​ទេ​ នោះ​បំណុល​នឹង​ការ​ប្រាក់​រឹត​តែ​ឡើង​ទ្វេគុណ​ ពី​មួយ​ខែ​ទៅ​មួយ​ខែ​មិនខាន៕

ចុចអាន៖សញ្ញា​ទាំង ៦ បើ​អ្នក​ប្រព្រឹត្រ​រាល់ថ្ងៃ គឺ​កំពុង​​​បំផ្លាញ​ឱកាស​ដើម្បី​ជោគជ័យ​ហើយ

ចុចអាន៖ អ្នកមានបីប្រភេទ ប្រាប់ពីវិធីបង្កើនទ្រព្យ​សម្បត្តិ​របស់ពួកគេ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack

Football news:

Abraham on 3-3 with West Brom: Chelsea made some mistakes that are unacceptable at this level
In 2011, Abramovich bought 50% of the rights to the player who played against Chelsea in the Champions League. But there will be no consequences
Chelsea have conceded the most away goals in the Premier League since the start of last season - 42
Koeman convinces BarSU to buy Depay. Barcelona manager Ronald Koeman still wants to see Lyon forward Memphis Depay in the team
Hasselbaink on Tiago Silva: He's still a little out of shape. Surprised to see him start
The 43-year-old captain of Montpellier plays 30+ matches every season. He doesn't drink alcohol and doesn't go to night clubs
Luis Suarez: I came to Atletico for trophies