ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ ប្តី និងប្រពន្ធ ស្លាប់ នៅនឹងកន្លែងកើតហេតុ ដោយសាររថយន្ត បានបុកម៉ូតូរបស់ពួកគេ ក្នុងដំណើរបញ្ច្រាសទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ ៦៤ ត្រង់អូរស្រឡៅប្រហោង ស្ថិតក្នុងភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ កាលពីព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ឡាញ លីស៊ីវឡេង អធិការនគរបាល ស្រុកគូលេន បានឱ្យដឹងថាៈ រថយន្តបង្កម៉ាកអ៊ីស៊ុយហ្ស៊ុយ ( ISUZU ) ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២AS8762 ក្នុងល្បឿនលឿន ។ រថយន្តនេះ បានជ្រុលទៅបុក ជាមួយម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី ២០០៥ ពាក់ផ្លាកលេខ បាត់ដំបង 1A2887 បើកបរដោយបុរសម្នាក់ មានឌុបប្រពន្ធ ដែលគេពុំទាន់ស្គាល់ឈ្មោះ បណ្តាលឱ្យជនរងគ្រោះ ស្លាប់ទាំង ២ នាក់ នៅនឹងកន្លែងកើតហេតុតែម្តង។
ចំណែកម្ចាស់រថយន្តបង្ក ឈ្មោះ មៀវ គន្ធា ភេទស្រី អាយុ ៣៥ ឆ្នាំ មានមុខរបរ ជាបុគ្គលិកក្រុមហ៊ុន បំពង់ទីបជ័រ ស្នាក់នៅភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ ៕/V
រថយន្ត បុកជាមួយម៉ូតូ បណ្តាលឱ្យប្តី និងប្រពន្ធ ស្លាប់ នៅស្រុកគូលេន
រថយន្ត បុកជាមួយម៉ូតូ បណ្តាលឱ្យប្តី និងប្រពន្ធ ស្លាប់ នៅស្រុកគូលេន
រថយន្ត បុកជាមួយម៉ូតូ បណ្តាលឱ្យប្តី និងប្រពន្ធ ស្លាប់ នៅស្រុកគូលេន
រថយន្ត បុកជាមួយម៉ូតូ បណ្តាលឱ្យប្តី និងប្រពន្ធ ស្លាប់ នៅស្រុកគូលេន