Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្ត​តូចកៀរ​ម៉ូតូ​ដួល​ត្រូវ​រថយន្តធំ​កិន​ស្លាប់​

Views: 8

​ដោយៈ ចាន់តូ​/​កណ្តាលៈ បុរស​ម្នាក់​បែកក្បាល​ស្លា​ប់ ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​តូច​មួយ​គ្រឿ កៀរ​បណ្ត​លា​ឱ្យ​ដួល ហើយ​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បើក​មកពី​ក្រោយ​កិន​ចំក្បាល​កាលពី​វេលា ម៉ោង​៧:៤០​នាទី​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​កែង និង​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​តា​ក្តុល សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​សព​ជនរងគ្រោះ​មានឈ្មោះ យ៉​ន ឆាន អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ស្នាយ​អ​ញ្ចិ​ត ស្រុក​ជុំ​គី​រី ខេត្តកំពត ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១T ៨៤៨៦ ។ ចំណែក​រថយន្ត​តូច​ដែល​កៀរ​ម៉ូតូ​ជនរងគ្រោះ​ដួល​មិន​ត្រូវបាន​ស្គាល់​ម៉ាក​ឡើយ ដោយឡែក​រថយន្ត​បែន​ដឹក​ខ្សាច់​ដែល​កិន​ពីលើ មាន​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣F ៤៣២៤ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ក្រុង​តាខ្មៅ​ចុះ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក រងចាំ​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​សាកសព​សមត្ថ​កិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹកយក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Post navigation