Cambodia

រតនគិរីអាកាសធាតុត្រជាក់បានដល់ចុះដល់១៩អង្សាសេនៅថ្ងៃនេះ

ដោយៈប.ខុន/ភ្នំពេញៈធាតុអាកាសនៅក្រុងបានលង់ខេត្តរតនគិរីនាព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះត្រជាក់សីតុណ្ហភាពបានចុះដល់រង្វង់កម្រិត១៩អង្សាសេ តែមិនមានខ្យល់បក់បោកខ្លាំងដូចកាលថ្ងៃម្សិលមិញនិងផ្ទៃមេឃមានសភាពស្រឡះល្អ។ នេះបើតាមលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរីដែលដល់ពេលចូលនិវត្តបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកា។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ខែវិច្ឆិកាបាន ជូនដំណឹងថាតាមរយៈការតាមដាន និង ការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញឲ្យឃើញថាឥទ្ធិពលនៃបាតុភូតឡានីណា(La Nina)បានធ្វើឲ្យ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនរុញចុះ មកក្រោមខ្លាំងនិងគ្របដណ្តប់មកលើកម្ពុជា ។ តាមការព្យាករលក្ខណៈបែបខាងលើនេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងរដូវរំហើយខាងមុខ(ខែធ្នូ ឆ្នាំ ២០២០-ខែមករា ឆ្នាំ ២០២១ ) ស្ថានភាពធាតុអា កាសនឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។ ១- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់ លើកទី១ ដោយចាប់ពីសប្តាហ៍ទី ១ខែធ្នូដល់ សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ក្នុងនោះមានដូចជានៅ – បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និង ខ្ពង់រាប ភាគឦសានសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៨អង្សាសេ ទៅ២១អង្សាសេ។ -បណ្តារាជធានី ខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី១៩អង្សា សេទៅ ២២អង្សាសេ។ ២-ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំងនិងត្រជាក់យូរច្រើនថ្ងៃក្នុងនោះ រួមមាន -បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និង តំបន់ខ្ពង់រាប ភាគឦសានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៦អង្សា សេទៅ១៩អង្សាសេ។ – បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨អង្សាសេ ទៅ ២១អង្សាសេ។ ក្រសួងធនធានទឹកនិងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីអាកាសធាតុមានការប្រែប្រួលថ្មី៕

Football news:

Udinese sign Fernando Llorente, Cutrone and sell Lasagna to Verona for 10 million euros
Monaco have re-loaned Onyekuru to Galatasaray
Karavaev on the Eredivisie: The fans are used to goals. Even if the team lost 2:3, they are happy
Mourinho on Lampard's resignation: Football is cruel, especially modern
Dzeko denied West Ham. Striker wants to leave Roma in the winter
Milan wants to sign Porto midfielder Otavio for free in the summer
Manchester United may loan Lingard to West Ham