Cambodia

រដ្ឋាភិបាល​ឥណ្ឌា​សុំ​ចរចា​គ្នា​នៅ​ពេល​ពួកកសិករ​នាំគ្នា​ចូល​មក​កាន់​រដ្ឋធានី ញូ​វ ដេល្លី​

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ ដេល្លី​៖​រដ្ឋាភិបាល​ឥណ្ឌា​បាន​អញ្ជើញ​ពួក​មេដឹកនាំ​កសិករ​មក​ពិភាក្សាគ្នា នៅពេល​កសិករ​រាប់ពាន់នាក់​ធ្វើការ​ប្រឆាំង​តវ៉ា​នៅក្នុង​និង​ជុំវិញ​រដ្ឋធានី​កាលពី​ថ្ងៃ​សៅរ៍ ប្រឆាំងនឹង​​ច្បាប់​កសិកម្ម ដែល​ពួកគេ​និយាយថា អាច​អោយ​វិស័យ​ឯកជន​គេង​ចំណេញ​ដោយ​ទិញ​កសិផល​របស់​គេ​ក្នុង​តំលៃថោកៗ​។​

​ក្រោយ​ការប៉ះទង្គិច​គ្នា​អស់​មួយ​ថ្ងៃ​ជាមួយ​ប៉ូលិស ដែល​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ការបាញ់ទឹក ព្រមទាំង​ដំបង​ដើម្បី​រុញ​ពួកគេ​ថយក្រោយ ពួក​បាតុករ​ជា​កសិករ​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ក្នុង​រដ្ឋ​​ធានី​ញូ​វ ដេល្លី កាលពី​យប់​ថ្ងៃ​សុក្រ​។​

​ពួកកសិករ​ស្រែក​ពាក្យស្លោក និង​ប៉ះ​ជាមួយ​ប៉ូលិស​នៅ​ព្រំដែន​រវាង​ក្រុង​ដេល្លី និង​រដ្ឋ​ហា​យ៉ាន​ណា កាលពី​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា​។​ពួកគេ​បាន​ជួប​ការបាញ់ទឹក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ក្នុងពេល​បន្តដំណើរ​​ចូល​រដ្ឋធានី ដើម្បី​ប្រឆាំង​នឹង​ច្បាប់​កសិកម្ម ដែល​ពួកគេ​ថា​ផ្តល់​អំណាច​ខ្លាំង​ដល់​ក្រុមហ៊ុន​និង​បន្ថយ​ចំណូល​របស់​គេ​

​ក្នុងពេល​ធ្វើដំណើរ​ចូល​ក្រុង ពួកគេ​បាន​ប្រើ​ត្រាក់ទ័រ ចូក​កាយរ​បាំង​ផ្លូវ រួម​មាន​កុងតេន័រ​និង​រថយន្តធំៗ​ដែល​ប៉ូលិស​ដាក់​ឃាំង​ផ្លូវ​។​ប៉ូលិស​ថែមទាំង​ជីក​ចង្អូរ​កាត់​ផ្លូវ​ធំ ដើម្បី​រារាំង​ដំណើរ​អ្នកប្រឆាំង​​តវ៉ា​ទៀតផង​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​ពួកគេ​ខ្លះ​បាន​ធ្វើដំណើរ​ចូល​ក្នុង​រដ្ឋធានី និង​រាប់ពាន់​នាក់​ទៀត​នៅ​ជាយក្រុង​នៅឡើយ នៅ​ពេល​រដ្ឋមន្ត្រី​កសិកម្ម​លោក ណា​រេ​នដ្រា ស៊ី​ង តូ​ម៉ា បាន​អញ្ជើញ​ពួកគេ​មក​ជួប​ពិ​​ភាក្សា​គ្នា​។​ទោះជា​យ៉ាងណា នៅ​មិនទាន់​មាន​ការឆ្លើយតប​ពី​ក្រុម​មេដឹកនាំ​កសិករ​នៅឡើយ​ទេ​ខណៈ​ពួកកសិករ​និយាយថា ពួកគេ​នឹង​មិន​វិល​ទៅ​ផ្ទះ​វិញ​ទេ​ដរាបណា​ការទាមទា​ររ​បស់​គេ​មិន​ត្រូវបាន​ដោះ​​ស្រាយ​។​

​សូមបញ្ជាក់​ថា អស់​ពេល​២​ខែ​មក​ហើយ​បណ្តា​សហជីព​កសិករ​បាន​ជំទាស់​នឹង​ច្បាប់​ដែល​សភា​អនុម័ត​កាលពី​ខែ​កញ្ញា និង​បាន​បោះជំរំ​តវ៉ា​នៅលើ​ផ្លូវ​ហាយវ៉េ​នៅក្នុង​រដ្ឋ​ពុន​ចាប និង​ហា​យ៉ាណា​។​ពួកគេ​បា​​រម្ភថា ច្បាប់​នេះ​នឹង​នាំ​អោយ​រដ្ឋ​ឈប់​ទិញ​កសិផល​ក្នុង​តំលៃ​ធានា​មួយ ហើយ​ជា​លទ្ធផល​បណ្តា​ក្រុមហ៊ុន​ឯកជន​ឆ្លៀត​ឱកាស​ទិញ​ធញ្ញជាតិ​របស់គេ​ក្នុង​តំលៃថោកៗ​។​

​តែ​រដ្ឋាភិបាល​បាន​និយាយថា ចាំបាច់​ត្រូវ​មាន​ច្បាប់​ដូច្នេះ​ដើម្បី​កែ​ទំរង់​កសិកម្ម ដោយ​ផ្តល់​អោយ​កសិករ​នូវ​សេរីភាព​ទីផ្សារ​សំរាប់​ផលិតផល​របស់​គេ​និង​ជួយ​ជំរុញ​ផលិតកម្ម​តាមរយៈ​ការវិនិយោគ​របស់​​ឯកជន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Lewandowski updated the Bundesliga record by scoring 22 goals in the 1st round
Flick on Bayern: Our goal is to stay on top
Goalkeeper Alcoyano has 10 saves in the match with Real Madrid. Most of all in the season among the rivals of Madrid
De Bruyne has a suspected muscle injury. He was replaced in the game against Villa
In Spanish for 70 years there is a phraseology about Alcoyano. It's about an outsider who does not give up until the last
Andrea Pirlo: Criticism is inevitable when you are suddenly appointed Juve coach, but the results will say everything for me
Zidane on relegation from the 3rd League club: It's not a shame, let's not go crazy. Real Madrid wants to win, sometimes it doesn't come out