Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី​ជនបទ បើក​ការដ្ឋាន​សង់​ផ្លូវ​កៅស៊ូ និង​បេតុង នៅ​ខេត្តកំពង់ឆ្នាំង​

Views: 1

​ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ ពីរ​ជាន់ ប្រភេទ DBST និង បេតុង​មួយ​ខ្សែ ប្រវែង ៥.៧៤៤ ម៉ែត្រ ចាប់ពី​ភូមិ​ក្បាលថ្នល់ ដល់​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ នៃ​គម្រោង​ពង្រឹង សមត្ថភាព ផលិតភាព​ជនបទ (NRRPCP) នៅក្នុង​បរិវេណ​វត្ត​ត្រពាំង​ជុំ ភូមិ​ដូន​ទយ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ នៅក្នុង​ពិធី ខាងលើ​ថាៈ ” ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង មួយ​ខ្សែ ប្រវែង ៥.៧៤៤ ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ភូមិ​ក្បាលថ្នល់ ដល់​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោម​ជំនួយ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ នៃ​គម្រោង​ពង្រឹងសមត្ថភាព​ផលិតភាព​ជនបទ ដែល​គាំទ្រ​ដោយ​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​អាស៊ី (Asian Infrastructure Invesment Bank AIIB )​។ គម្រោង​នេះ ប្រើប្រាស់ រយៈពេល​សាងសង់ ១២​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ បើក​ការដ្ឋាន រហូតដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​ទទួល​សាងសង់ ដោយ​ក្រុមហ៊ុន UNG SIMSIA CNSTRUC-TION C0.,LTD ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ១.៧២២.២២៩ ដុល្លារ ” ។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ថាៈ ” ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​អភិវឌ្ឍន៍ ជនបទ ខ្ញុំ​សូម​ចូលរួម​អបអ​បរសាទរ ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​សែ​ប ដែល​ទទួលបាន​ចំណងដៃ​ថ្មី ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​។​

​បើតាម​ប្រសាសន៍​របសលោក​រដ្ឋមន្ត្រី បានឱ្យដឹង​ទាក់ទិន​ទៅនឹង​គម្រោង​ថា គម្រោង​នេះ ជា​គម្រោង​ថ្មី​មួយ ដែលមាន​លក្ខណៈពិសេស​ខុស ពី​គម្រោង​ផ្សេងទៀត ដោយមាន​លក្ខខណ្ឌ តម្រូវឱ្យ​ចាប់ផ្តើម អនុវត្ត​គម្រោង​បន្ទាន់ ក្នុង​គោលបំណង​បន្ត​រក្សា និរន្ត​ភាព​សេដ្ឋកិច្ច​ជនបទ ពិសេស​ស្តារ​ជីវភាព រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង បន្ទាប់ពី​កម្ពុជា បាន​នឹង​កំពុង​ងើបឡើង​វិញ ពី​វិបត្តិ​ជំងឺ​កូ​វីដ ១៩ រយៈពេល​ជាង ២ ឆ្នាំ រហូតមកដល់​បច្ចុប្បន្ន​។​

​គម្រោង​ខាងលើនេះ ចាប់ផ្ដើម​ពី​ឆ្នាំ​២០២១-២០២៣ មាន​ថវិកា​សរុប​ចំនួន ៦៧ លាន​ដុល្លារ អាមេរិក ក្នុងនោះ​ថវិកា​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​របស់​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង ៧,៥ លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ​រប​ស់ រាជរដ្ឋាភិបាល​កម្ពុជា ។

​គម្រោង​នេះ មាន​សមាសភាព​ចំនួន​ពីរ​គឺៈ ទី​១៖ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ជនបទ ដោយ​ត្រូវ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ពីរ​ជាន់ ប្រភេទ DBST ប្រវែង ១៨៥ គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនា​ស្រះ​ដី​សហគមន៍ ចំនួន ៧៥ ស្រះ ស្ថាបនា​ស្រះ​សហគមន៍ រៀប​ថ្ម ឬ​បេតុង ចំនួន ៧៥ ស្រះ​។ ទី​២៖ អភិវឌ្ឍន៍​ជំនាញ​នៅ​ជនបទ និង​ផ្ដល់​សេវា​គាំទ្រ ដល់​អង្គភាព​គ្រប់គ្រង​គម្រោង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​សមាសភាព​ទាំងពីរ​នេះ អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ ចំនួន ៥ មាន​ខេត្តកំពង់ឆ្នាំង ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកោះកុង ៕/V​

Post navigation