Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​អបអរសាទរ​កម្ពុ​ជាស​ម្រា​ប់​ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​

Views: 7

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិបាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាននៅ​ថ្ងៃទី ៦ ខែសីហាឆ្នាំ២០២២នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៩ រៀបចំ​ដោយ​កម្ពុជា​។​

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិបាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាននៅ​ថ្ងៃទី ៦ ខែសីហា(រូបថតក្រសួងការបរទេស)

​ប្រភព​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ក្នុងឱកាស​នេះ​លោក​រដ្ឋមន្ត្រី Bilawal Bhutto Zardari បាន​អបអរសាទរ​កម្ពុជា​ចំពោះ​ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។

​រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ​ ល្អ​ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​លើ​វិស័យ​នយោបាយនិង​សេដ្ឋកិច្ច ខណៈដែល​ប្រទេស​ទាំងពីរ​នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០នៃ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​រដ្ឋមន្ត្រីការបរទេស Bilawal Bhutto Zardari បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​។ ក្នុង​គោលដៅ​នេះ លោក​រដ្ឋមន្ត្រី Bilawal Bhutto Zardari បាន​អញ្ជើញ​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅ​បំពេញ​ទស្សនកិច្ចនៅ​ប៉ា​គី​ស្ថានក្នុងពេល​វេលា​មួយ​សមស្រប​។​

​ក្រសួងការបរទេស​នៃ​ប្រ​ទស​ទាំង​ពីរបាន​ឯកភាព​ជំរុញឱ្យមាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការយោគ យល់​គ្នា ស្តីពី​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ការជំរុញ​ពាណិជ្ជកម្ម ការបង្កើត​ទំនាក់ទំនង​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ និង​ការផ្សារភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​៕​សរន​

Post navigation