Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក អនុញ្ញាតឱ្យ ប្រតិភូ​មូលនិធិ​អន្តរជាតិ​សម្រាប់​កិច្ច​អភិវឌ្ឍ​ន៏​លើ​វិស័យ​កសិកម្ម ជួបពិភាក្សា​ការងារ​

Views: 3

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៣  បានអនុញាត​ឲ្យ​គណៈប្រតិភូ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​កិច្ច​អភិវឌ្ឍ​ន៏​លើ​វិស័យ​កសិកម្ម IFAD(Internacional Fund For Agricultural Development, IFAD) ដឹកនាំ​ដោយ​លោកស្រី​បណ្ឌិត​សាស្ត្រាចារ្យ​រង Jyotsna Puri អនុប្រធាន​របស់ IFAD (Associate Vice President) និង​សហការី ចូលជួប​សម្តែង​ការគួ​សម និង​ធ្វើ​សេចក្តី​រាយ​ការ​ណ៏​អំពី​សហ​ហិរញ្ញប្បទាន​របស់ IFAD លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ។​

​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ទុ​និយម បាន​ថ្លែង​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សប្បាយរីករាយ ចំពោះ​វត្តមាន​របស់លោក​ស្រី​បណ្ឌិត​សាស្ត្រាចារ្យ​រង ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ដើម្បី​ស្វែងយល់​នាពេលនេះ ហើយក៏​សូម​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង IFAD ក្នុង​ការបន្ត​ជួយឧបត្ថម្ភ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែល​នេះ​ជា​លើកដំបូង​សម្រាប់ IFAD ដែល​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ ជាពិសេស​ចំពោះ​វិស័យ​ធនធានទឹក និង​ឧតុនិយម​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​សមិទ្ធផល និង​ការងារ​ដែល​ក្រសួង​សម្រេចបាន និង​កំពុង​អនុវត្ត​ព្រមទាំង​កិច្ចការងារ​ចំពោះមុខ​ក្នុង​ក្របខណ្ឌ​វិស័យ​ធនធានទឹក និង​ឧតុនិយម ហើយនឹង​អំពី​តម្រូវការ​ឧបករណ៍ សម្ភារៈ​ចាំបាច់​មួយចំនួន​ដូចជា ឧតុនិយម និង​ជលសា​ស្ត្រ  ​ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម ក្នុង​បរិបទ​នៃ​បម្រែបម្រួល​អាកាសធាតុ សំដៅ​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ទឹក​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​

​លោកស្រី​បណ្ឌិត​សាស្ត្រាចារ្យ​រង Jyotsna Puri បានបង្ហាញ​នូវ​សេចក្តី​រីករាយ​ដោយបាន​ជួបពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​លោក​រដ្ឋមន្ត្រី​នាពេលនេះ និង​
​បាន​ជម្រាបជូន​អំពី​សហ​ហិរញ្ញប្បទាន​របស់ IFAD ជាមួយ​ធនាគារ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី AIIB ក្នុង​គម្រោង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល មាន​ឈ្មោះថា Climate Adaptive Irrigation and Sustainable Agriculture for Resilience (CAISAR)​។ គម្រោង​នេះ​នឹងត្រូវ​អនុវត្តន៍​នៅក្នុង​តំបន់​ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន​ដូចជា ៖ តំបន់​ប្រព័ន្ធធារាសាស្ត្រ​អូរ​តា​ប៉ោង​តា​ណៃ ស្ថិតក្នុង​ខេត្តពោធិ៍សាត់​, តំបន់​ប្រព័ន្ធធារាសាស្ត្រ​លំហាច ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង និង​តំបន់​ប្រព័ន្ធធារាសាស្ត្រ​ក្រាំង​ពន្លៃ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្តកណ្តាល​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី  ​ដែល​បាន​បង្កលក្ខណៈ និង​ផ្តល់ឱកាស​ដល់​គណៈប្រតិភូ ដើម្បី​ធ្វើការ​កសាង​នូវ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ធនធានទឹក និង​ឧតុនិយម ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​រឹងមាំ និង​យូរអង្វែង​ប្រកបដោយ​ចីរភាព  ​ធ្វើការ​ដោះស្រាយបាន​ជាប​ណ្តើ​រៗ និង​បានល្អ​ប្រសើរ​លើ​សន្តិសុខ​ទឹក​សម្រាប់​គ្រប់​វិស័យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ការគាំទ្រ​សហការ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  ​បានសម្រេច​អនុវត្តតាម​ផែនការ​ការ ងារ​វិនិយោគ​រយៈពេល​វែង​ក្នុង​វិស័យ​ធនធានទឹក និង​ឧតុនិយម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​វិភា​ជ​ទុន​ដ៏​ធំ​សម្បើម ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​បម្រើ​ឲ្យ​ការ ងារ​ប្រតិបត្តិការ​លើ​បណ្តា​ប្រព័ន្ធធារាសាស្ត្រ​ខាងលើ ឈានទៅ​ធានាបាន​ទាំងស្រុង​នូវ​សន្តិសុខ​ទឹក​លើ​គ្រប់​វិស័យ​។ គណៈប្រតិភូ​របស់លោក​ស្រី​នឹង​បន្ត​ចុះទៅ​ធ្វើ​ទស្សនកិច្ច​លើ​ប្រព័ន្ធធារាសាស្ត្រ​ក្រាំង​ពន្លៃ ចាប់ពី​ស្រុក​ថ្ពង អម​លាំង ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ប្រព័ន្ធធារាសាស្ត្រ​ប្រាំបី​មុំ រហូតដល់​ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​៕/R​

Post navigation