Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ​ជាច្រើន​ខ្សែ នៅក្នុង​រាជធានី​ភ្នំពេញ​

Views: 1

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ​ជាច្រើន​ខ្សែ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

លោក​ហេង ងួន ប្រធានការិយាល័យ​សាធារណការ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៩​សីហា​នេះ​ថា អនុវត្ត តាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើ​សកម្មភាព​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​អនុវត្ត កាលពី​ថ្ងៃទី​២០ កក្កដា​មក ។​ក្នុង​នោះបាន​អ៊ុត​គំនូសចរាចរ​លើ​កំណាត់​ផ្លូវ​កម្ពុជា​ក្រោម​ចាប់ពី​ដល់​ផ្សារ​ធំថ្មី​ដល់​ស្ពាន​អាកាស​៧​មករា ហៅ​ពេទ្យ​លោកសង្ឃ​ក្នុង​ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌទួលគោក​។​ខណៈ​ផ្លូវ​នេះ​បាន​ជួសជុល​និង​អ៊ុត​កៅស៊ូ​AC​រួចរាល់ ហើយ​ការ​អ៊ុត​គំនូសចរាចរ​លើ​កំណាត់​នេះ​ក៏បាន​រួចរាល់​ហើយ​ដែរ​។​

​ប្រភព​ដដែល​បន្តថា ក្រុមការងារ​បាននិងកំពុង​ធ្វើ​សកម្មភាព​អ៊ុត​គំនូសចរាចរ​លើ​កំណាត់​ផ្លូវ​ស៊ីសុវត្ថិ​ចាប់ពី​ស្ពាន​ជ្រោយចង្វា ដល់​រង្វង់​មូល​សម្តេច ជួន ណាត ក្នុង​ខណ្ឌដូនពេញ​។ លើ​កំណាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដល់​មហាវិថី​ព្រះមុនីវង្ស​ក្នុង​ខណ្ឌ​ចំនួន​៤​មាន​: ៧​មករា ទួលគោក សែន សុខ​និង​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

បើតាម​ការបញ្ជាក់​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​ផងដែរ​ថា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី ៣០​ខែកក្កដា កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អ៊ុត​គំនូសចរាចរ​ផ្លូវ​បាន​ចំនួន ៦​ខ្សែ​។​ក្នុងនោះ​រួមមាន​៖ បាន​អ៊ុត​គំនូសចរាចរ​ផ្លូវ​លេខ ៣៣៧​ក្នុង​ខណ្ឌទួលគោក ,​វិថី មាត់ទន្លេ​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វារ​,​មហាវិថី រដ្ឋសភា​, ផ្លូវ​ខាងជើង​ស្ថានទូត​រុ​ស្សុ​ី​ខណ្ឌចំការមន ,​ស្ពាន​ជ្រោយចង្វារ រង្វង់​មូល​បាយ័ន ខណ្ឌ​ជ្រោយចង្វារ​និង​រង្វង់​មូល​កួច​កាណុង ខណ្ឌដូនពេញ​និង​វិថី កែវ ចិន្តា​ខណ្ឌ​ជ្រោយចង្វារ​៕​សរន​

Post navigation