Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ប្រតិបត្តិ​ការស្វែងរក​ជន​រងគ្រោះ ចំនួន ២៣ នាក់ ដែល​បាត់​ខ្លួន​ក្នុងការ​លិច​ទូក

Views: 7

ដោយៈ​ប​.​ខុន / ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​ដល់​ក្រុម​ជួយសង្គ្រោះ ឬ​ទូក​នេសាទ​ទាំងអស់ ក្នុងករណី​សង្គ្រោះបាន​ជនរងគ្រោះ ដោយ​លិច​ទូក​ម្នាក់ រដ្ឋបាលខេត្ត នឹង​ផ្តល់ជូន​ថវិកា​លើកទឹកចិត្ត ចំនួន ២ លាន​រៀល​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែកញ្ញា បានប្រកាសថាៈ កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​លិច​ទូក​ចំនួន មួយគ្រឿង នៅ​ចំណុច និយាម​កាម​១០.២៥N ១០៣.១៦E ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ការប្រកាស បាន​សរសេរ​ទៀតថាៈ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បានចេញ​កម្លាំង​អង្គភាព​បង្ក្រាប ចំនួន ១៦ នាក់ និង​ទូក ២ គ្រឿង (១.៦០០​សេស ០១​គ្រឿង​និង ៧០០​សេស ០១​គ្រឿង​) ចេញទៅ​ជួយសង្គ្រោះ និង​សង្គ្រោះបាន​ជនរងគ្រោះ ចំនួន ១៨ នាក់​។​

​តាម​ការសាកសួរ ឈ្មោះ CHENGUI SHENG ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ ស្រុ​កំណើត​ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន ជា​តំណាង​ជនរងគ្រោះ ប្រាប់ថាៈ នៅលើ​ទូក ដែល​បាន​លិច មាន​ជនជាតិ​ចិន សរុប​ចំនួន ៤១ នាក់ ស្រី​០៣​នាក់​។ សង្គ្រោះបាន​ចំនួន ១៨ នាក់ បាត់​ខ្លួន​ចំនួន ២៣ នាក់ (​ស្រី​០៣​នាក់​)​។ ជនរងគ្រោះ​ទាំង ១៨ នាក់ ត្រូវ​បានឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​វរ​សេនា​តូច​លេខ​២៤០ (​កោះរ៉ុង​) ដើម្បី​សួរនាំ ព័ត៌មាន​បន្ថែម និង​បន្ត​ស្វែងរក​ជនរងគ្រោះ បាត់​ខ្លួន ២៣ នាក់​ទៀត​។

​ប្រតិបត្តិការ​នៃ​ការស្វែងរក​ជនរងគ្រោះ​បាត់​ខ្លួន ទាំង​២៣​នាក់ កំពុង​ធ្វើឡើង​នៅ​ផ្ទៃសមុទ្រ ដែលជា​ទីតាំង​លិច​ទូក និង​ភូមិសាស្ត្រ​ជុំវិញ​ទីតាំង​កើតហេតុ​។ ព្រម​ពេល​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​ដល់​ក្រុម​ជួយសង្គ្រោះ ឬ​ទូក​នេសាទ​ទាំងអស់ ក្នុងករណី​សង្គ្រោះបាន​ជនរងគ្រោះ​ម្នាក់ នឹង​ផ្តល់ជូន​ថវិកា​លើកទឹកចិត្ត ចំនួន ២ លាន​រៀន​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា​នេះ ត្រូវបាន​គេ រាយការណ៍​មក​ថា បាន​អញ្ជើញ​ចុះទៅ​កាន់​កោះ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​៕ V / N

Post navigation