Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលស្រុកកំពង់លែង ចុះត្រួតពិនិត្យ និងសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅក្នុងឃុំសំរោងសែន

Views: 4

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង បានដឹកនាំកម្លាំងចម្រុះ អនុសាខាកាកបាទក្រហមស្រុក ឃុំ ចុះពិនិត្យសិក្សាជាក់ស្តែង ដល់លំនៅឋានបងប្អូន ប្រជាពលរដ្ឋ ដែលងាយនឹងរងគ្រោះដោយជំនន់ទឹកទន្លេសាប ។

លោក យ៉ែម លក្ខិណា បានឲ្យដឹងថាៈ ដោយសារផ្ទះរបស់ពួកគាត់ តូចទាប ហើយខ្លះមានការបម្លាស់ទី ពីរស់នៅក្នុងទឹក ឱ្យទៅរស់នៅលើគោកវិញ ក្នុងឃុំសំរោង សែន មានចំនួន ៣៥ គ្រួសារ ក្នុងនោះ ភូមិប៉ប្រក ចំនួន ២១ គ្រួសារ ភូមិសំរោងសែន ចំនួន ១៤ គ្រួសារ ។

លោកអភិបាលស្រុក បានឱ្យដឹងថាៈ បន្ទាប់ពីបានការចុះពិនិត្យជាក់ស្ដែង រួចមក លោក អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ក៏បានប្រជុំ និងណែនាំទៅដល់ មន្ត្រីរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ក្រោមឱវាទទាំងអស់ ឲ្យយកចិត្តទុកដាក់ រាល់ការទុក្ខលំបាក របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា បើមានភាពប្រក្រតី ឬក៏មានការទុក្ខលំបាកអ្វីមួយ ត្រូវរាយការណ៍ជូន គណៈបញ្ជាការឯកភាពស្រុកភ្លាម ដើម្បីមានវិធានការដោះស្រាយ ជូនប្រជាពលរដ្ឋបន្តទៀត។

ដោយឡែក នៅចំណុចឃុំផ្លូវទូកវិញ លោកអភិបាលស្រុក បានឱ្យដឹងថាៈ ប្រជាពលរដ្ឋ ចំនួន ១៤៦ ខ្នងផ្ទះ ក្នុងនោះ​ ៨២ គ្រួសារ បានជម្លៀសទៅ រស់នៅលើទីទួលសុវត្ថិភាព ហើយ ។

បើយោងតាមសេក្តីរាយការណ៍របស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅថ្ងៃទី២៩ កញ្ញា ២០២២ នេះថាៈ ស្ថានភាពទឹកទន្លេ​ នៅស្ថានីយជលសាស្ត្រផ្សារក្រោម ទឹកមានកម្ពស់ ៨,៩៥ ម៉ែត្រ តែបើធៀបនឹងឆ្នាំ ២០២១ កន្លងទៅ ទឹកមានកម្ពស់ ៧,១៦ ម៉ែត្រ ហើយកម្ពស់ទឹកដែលត្រូវប្រកាស អាសន្ន មានកម្ពស់ ១១ ម៉ែត្រ នៅខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ក៏ដូចជា ប្រធានមន្ទីធនធានទឹក និងឧុតុនិយម ខេត្តកំពង់ឆ្នាំង បានអំពាវនាវហើយអំពាវនាវទៀត ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានផ្ទះតាមផ្លូវទឹកទន្លេ និងកន្លែងខ្លះទៀត សូមមេត្តាមានការប្រុង ប្រយ័ត្នខ្ពស់ រូតរះចូលផ្ទះឱ្យបានពីថ្ងៃ ពិសេសប្អូនៗកុមាតូចៗ ក្នុងនោះការធ្វើដំណើរ ឆ្លងកាត់ ទៅមកតាមផ្លូវទឹក ក៏ដូចជា ផ្លូវគោក សូមបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ខ្លាចកើតមានគ្រោះថ្នាក់ណាមួយ ជាយថាហេតុ៕ V / N

Post navigation