Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុ​ស្ស៊ី​ថា ការ​រំដោះ​តំបន់ Donbas ជា​រឿង​អា​ទិ​ភាព

រុស្ស៊ី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ លោក Sergey Lavrov បាន​និយាយ​ថា ការ​រំដោះ​តំបន់ Donbas ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រេ​ន​គឺជា​រឿង​អាទិ​ភាព​ដោយ​គ្មាន​លក្ខខណ្ឌ ចំណែក​ទឹកដី​អ៊ុយ​ក្រែ​ន​ផ្សេង​ទៀត​គួរតែ​សម្រេច​ជោគវាសនា​របស់​ពួក​គេ​ដោយ​ខ្លួនឯង​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍​បារាំង TF1 លោក​បាន​លើក​ឡើង​ថា តំបន់ Donetsk និង Luhansk ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​រុ​ស្ស៊ី​ថា​ជា​រដ្ឋ​ឯករាជ្យ​។

មួយ​ផ្នែក​នៃ​តំបន់ Donbas ត្រូវ​បាន​គ្រប់គ្រង​ឡើង​ដោយ​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​។

ការ​ថ្លែង​របស់​លោក Sergey Lavrov ទាក់ទង​នឹង​តំបន់ Donbas កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​លោក​បាន​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច​ថា​ កំពុង​ធ្វើសង្គ្រាម​លើ​រុ​ស្សី និង​លើ​ប្រជាជន និង​វប្បធម៌​រុ​ស្ស៊ី​។

បើ​យោង​តាម​របាយការណ៍​ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ ប្រមុខ​ការទូត​រុ​ស្ស៊ី​រូប​នេះ​និយាយ​ថា «​ប្រទេស​លោក​ខាងលិច​បាន​ប្រកាសសង្គ្រាម​លើ​រុ​ស្ស៊ី​ទាំងមូល​។ វប្បធម៌​នៃ​ការ​លុប​ចោល​រុ​ស្ស៊ី និង​អ្វី​ៗ​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ប្រទេស​របស់​យើង​បាន​ដល់​ចំណុច​មួយ​ដែល​មិន​សម​ហេតុផល​»​។

លោក​ក៏​បាន​បន្ត​ចោទប្រកាន់​លោក​ខាងលិច​ថា ​ហាមប្រាម​ដល់​អ្នកនិពន្ធ និង​បុគ្គលិក​វប្បធម៌​របស់​រុ​ស្ស៊ី​។ លោក​បញ្ជាក់​ទៀត​ថា ប្រទេស​លោក​ខាងលិច​កំពុង​ប្រើប្រាស់​ឧបករណ៍​ដ៏​ទូលំទូលាយ​ជាមួយ​នឹង​ទណ្ឌកម្ម​ឯកតោភាគី​ដើម្បី​ធ្វើការ​ឃោសនា​មិន​ពិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​៕ (​យោង​តាម​ប្រភព​៖ Republic World)

PicturePicturePicturePicturePicturePicture