logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​កម្លាំង​យុវជន​កាកបាទក្រហម​កម្ពុជា និង​យុវ​កាយរឹទ្ធិ​ជាតិ​កម្ពុជា មកពី​វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ ធ្វើ​កម្ម​ភាព​សម្រួល​ចរាចរណ៍​តាម​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន ២​កន្លែង ក្នុង​ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​សៀមរាប បាន​និយាយថា ការ ធ្វើ​កម្ម​ភាព​សម្រួល​ចរាចរណ៍​តាម​ភ្លើង​សញ្ញា​ចរាចរណ៍​របស់ កម្លាំង​យុវជន​កាកបាទក្រហម​កម្ពុជា និង​យុវ​កាយរឹទ្ធិ​ជាតិ​កម្ពុជា គឺ​បាន​ធ្វើឡើង ចំនួន​២ កន្លែង​ក្នុង​ក្រុង​សៀមរាប គឺ​នៅ​ចំណុច​ភ្លើង​សញ្ញា​ចរាចរណ៍​ផ្លូវជាតិ​លេខ​៦ កែង​នឹង​ផ្លូវ​៦០​ម៉ែត្រ និង​ចំណុច ភ្លើង​សញ្ញា​ចរណ៍​ផ្លូវជាតិ​លេខ​៦ កែង​នឹង​ផ្លូវ​លោកតា​ណឺ​យ ព្រមទាំង​មានការ​ចែក​ខិតប័ណ្ណ និង​អប់រំ​ដោយផ្ទាល់​មាត់ ចំពោះ បងប្អូន​ដែល​មិន​ពាក់​ពួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិ​ភាពមិន​បាន​ត្រឹមត្រូវ​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​សៀមរាប បាន​បន្តថា សកម្មភាព​នេះ ធ្វើឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​ស្លាប់ របួស និង​ពិការ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​ដើម្បី​ក្រើន រំ​ឮ​ក ដល់​ប្អូនៗ​សិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នាពេល​ខាងមុខនេះ និង​បងប្អូន​ប្រជា​ពល​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា និង​រួមគ្នា​អនុវត្ត​ឱ្យបាន​នូវ​ពាក្យស្លោក “​ថ្ងៃនេះ និង​ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ច​រា​រណ៍​”៕ ល​

All rights and copyright belongs to author:
Themes
ICO