Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២

Views: 3

ដោយៈ បាយ័ន / សៀមរាបៈ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល អំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ នៃខេត្តសៀមរាប ចំនួន ២៤ នាក់ ក្រោមអធីបតីភាពលោក គុជ លីណា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថាៈ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្កើនចំណេះដឹង ដល់មន្ត្រីប្រចាំការអនុសាខា ក្នុងការបំពេញការងារ ជាប្រតិបត្តិករមនុស្សធម៌ជួយសង្គ្រោះ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។

លោកបានបន្តថាៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ លើការងារវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា រួមមានៈ ១- វិស័យអាទិភាព គ្រប់គងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ ២- វិស័យអាទិភាព សុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍។ ៣- វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ៤- វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន។

ក្នុងឱកាសនេះ លោក គុជ លីណា បានលើកឡើងថាៈ វគ្គបណ្តុះបណ្តាល នាពេលនេះ គឺមានសារសំខាន់ណាស់ ក្នុងការផ្តល់នូវចំណេះដឹងពេញលេញ ជាមូលដ្ឋានគ្រឹះ ជូនលោក លោកស្រី ដើម្បីយកទៅបំពេញការងារក្នុងវិស័យមនុស្សធម៌ ការងារសង្គម ក៏ដូចការងារអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ទៅអនាកតផងដែរ។

ជាមួយគ្នានោះ លោកក៍បានផ្តាំផ្ញើដល់លោក លោកស្រីទាំងអស់ នៅក្នុងវគ្គនេះ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញ ចូលរួមហ្វឹកហាត់វិជ្ជាសង្គ្រោះបឋម ឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ។ កិច្ចការដ៏សំខាន់ចាំបាច់មួយទៀតនោះគឹ ពេលវិលត្រឡប់ទៅក្រុង-ស្រុកវិញ លោក លោកស្រី ត្រូវយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ត ជូនដល់ក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ ក្នុងសហគមន៍ ឱ្យបានទូលាយតាមដែលអាចធ្វើបាន ដើម្បីពង្រីកបន្តនូវវប្បធម៌ចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិយើង។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល ២ ថ្ងៃនេះ ផ្ដោតជាសំខាន់លើប្រធានបទមួយចំនួនរួមមាន៖

១- អំពីកាកបាទក្រហម៖ ប្រវត្តិកាកបាទក្រហម សមាសភាគកាកបាទក្រហម បដិរូមសញ្ញាសម្គាល់របស់ចលនា គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

២- អំពីវិជ្ជាសង្គ្រោះបឋម៖ គោលការគ្រឹះនៃការសង្គ្រោះ ស្ថានភាពដំណេកសុវត្ថិភាព សភាពស្ហុក ស្លាក់ លង់ទឹក ធ្លាក់ពីលើទីខ្ពស់ ឆក់ចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ របួសគ្រប់ប្រភេទ ពុល ប្រកាច់ ហូរឈាម សន្លប់ CPR ការបាក់ឆ្អឹង និងការបញ្ជូនជនរងគ្រោះ៕/V

Post navigation