Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Samsung គ្រោង​នឹង​បង្ហាញ​ទូរស័ព្ទ​បត់​ស៊េរី​ថ្មី​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Samsung ត្រូវ​គេ​រំពឹងថា​នឹង​ប្រើប្រាស់​ព្រឹត្តិការណ៍​តាម​អន​ឡាញ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ទូរស័ព្ទ​បង្ហាញ​ជំនាន់​ថ្មី​នៃ​ត្រកូល​ស្មា​ត​ហ្វូន​អាច​បត់​​បាន​របស់​ខ្លួន​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បាន​ដាក់​លក់​ស្មា​ត​ហ្វូន​អាច​បត់​បាន​ជា​លើកដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៩ ហើយ​បាន​ណែនាំ​ទូរស័ព្ទ​ជំនាន់​ក្រោយ​ជា​ច្រើន​ចាប់តាំងពី​ពេលនោះ​មក​ជាមួយ​នឹង​គោល​​បំណង​រយៈពេល​វែង​ក្នុង​ការផ្តល់ជូន​នូវ​ជម្រើស​ពិតប្រាកដ​ជំនួស​ស្មា​ត​ហ្វូន “​សំ​ប៉ែត​” ធម្មតា​ទូទៅ​។​

​កាលពី​ឆ្នាំមុន ក្រុមហ៊ុន Samsung បាន​ជ្រើសរើស​មិន​ធ្វើ​បច្ចុប្បន្នភាព​ស៊េរី Note ដ៏​ពេញនិយម​របស់ខ្លួន​ដែល​មាន​អេក្រង់​ធំ​ហើយ​វែង​ហើយ​ជំនួស​មក​វិញ​បាន​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែ​​ខ្លាំង​ទៅលើ​ត្រកូល​ស្មា​ត​ហ្វូន​អាច​បត់​បាន​ចំនួន​ពីរ​ប្រភេទ​របស់​ខ្លួន​គឺ Galaxy Z Fold និង Galaxy Z Flip​ហើយ​បាន​ទម្លាក់​តម្លៃ​ទូរស័ព្ទ​ទាំងពីរ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​ខ្លួន​ដើម្បី​ធ្វើឱ្យ​ឧបករណ៍​នេះ​កាន់តែ​ពេញនិយម​។​

Fold គឺជា​ស្មា​ត​ហ្វូន​ដែល​មាន​ទំហំ​ទូទៅ​ធម្មតា ដែល​បើក​ផ្តេក​ដូច​សៀវភៅ បង្ហាញ​អេក្រង់​ធំ​ជាង​មុន​ដូច​ថេ​ប្លេត​នៅ​ខាងក្នុង ចំណែក Flip គឺជា​ឧបករណ៍​តូច​ជាង​ដែល​បើក​បញ្ឈរ​ដើម្បី​បង្ហាញ​​អេក្រង់​ស្មា​ត​ហ្វូន​ជិត ៧ អ៊ី​ញ​។​

​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូន​ជឿជាក់​ថា​ក្រុមហ៊ុននឹង​ប្រើប្រាស់​ព្រឹត្តិការណ៍ Unpacked រដូវក្តៅ​របស់​ខ្លួន​ដើម្បី​ប្រកាស​កំណែ​ថ្មី​នៃ​ស្មា​ត​ហ្វូន Fold និង Flip​ជាមួយនឹង​កាមេរ៉ា​ល្អ​ជាង​មុន​​និង​ថ្ម​ធំ​ជាង​មុន ដែល​គេ​ព្យាករណ៍​ថា​នឹង​ស្ថិត​ក្នុងចំណោម​ការធ្វើ​បច្ចុប្បន្នភាព​ថ្មី​ចុង​ក្រោយ​ក្នុង​បំណង​ទាក់ទាញ​អតិថិជន​ថ្មីៗ​បន្ថែមទៀត​។​

​លោក រូ ប៊ី​ខា (Ru Bhikha) អ្នកជំនាញ​ទូរស័ព្ទ​នៅ​វេបសាយ Uswitch.com បាន​និយាយថា លោក​រំពឹង​ឃើញ​ការ​ធ្វើ​បច្ចុប្បន្នភាព​មួយចំនួន​ដែល​ជា​ផ្នែក​នៃ​អ្វី​ដែល​នឹង​ក្លាយ​ជា​ជំនាន់​ទី ៤ នៃ​អេក្រង់​បត់​បានរ​បស់ Samsung ។​

​លោក​បាន​និយាយថា “​ចាប់តាំងពី​ស៊េរី Note ត្រូវ​បាន​ចូលនិវត្តន៍​មក Samsung បានជ្រើសរើស​ផ្តោតលើ​ការអភិវឌ្ឍ​ទូរស័ព្ទ Fold និង Flip របស់ខ្លួន ដោយ​ទទួលបាន​អ្នកគាំទ្រ​ទាំង​ទូរស័ព្ទ​ថ្លៃ​និង​ទូរស័ព្ទ​អេក្រង់​មាន​ត្រចៀក​”៕

​ស្មា​ត​ហ្វូន Fold និង Flip ជំនាន់​ទី​បួន​រំពឹង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ Unpacked នៅ​ថ្ងៃ​ពុធ​នេះ

Post navigation