Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ពានបេតុង ប្រាំបួនកន្លែង នៅស្រុកស្រីសន្ធរ នឹងស្ថាបនារួចរាល់ នៅដើមឆ្នាំក្រោយ

Views: 2

ដោយៈ គង់ហេង / កំពង់ចាម៖ ស្ពានបេតុងចំនួន ប្រាំបួនកន្លែង ដែលជាជំនួយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន តភ្ជាប់កំណាត់ផ្លូវមាត់ទន្លេ ចម្ងាយជាង ១៦ គីឡូម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកស្រីសន្ធរ នឹងស្ថាបនាហើយរួចរាល់ នៅដើមឆ្នាំ២០២៣។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់ឱ្យដឹង នៅដើមសប្តាហ៍នេះថាៈ ស្ពានទាំងនោះ ស្ថិតនៅក្នុងឃុំព្រែកដំបូក ចំនួន បី កន្លែង, ឃុំស្វាយខ្សាច់ភ្នំ ចំនួន បី កន្លែង, ឃុំឫស្សីស្រុក ចំនួន ពីរ កន្លែង និងឃុំព្រែករំដេង ចំនួន មួយ កន្លែង គឺសាងសង់សម្រេចបាន ប្រមាណ ៨០ ភាគរយហើយ។

លោកអភិបាលស្រុកស្រីសន្ធរ បានបន្តថាៈ បើគ្មានអ្វីជាឧបសគ្គនោះទេ ស្ពានទាំងចំនួន ប្រាំបួន កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងស្ថាបនាហើយរួចរាល់ ជាស្ថាពរ នៅដើមឆ្នាំ២០២៣ ខណៈស្ពានទាំងនេះ បានចាប់ផ្តើមសាងសង់ កាលពីដើមឆ្នាំ២០២២ កន្លងទៅ៕/V-PC

Post navigation