Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហភាពអឺរ៉ុបចុះហត្ថលេខាលើជំនួយថ្មីចំនួនពីរ ដើម្បី លើក កម្ពស់ ការចូលរួមផ្នែកនយោបាយ និងការទទួលបាន ព័ត៌មាន

Views: 8

ដោយៈសុផល/ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាព អឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី៧ខែធ្នូ បានចុះហត្ថលេខា លើ កិច្ចសន្យាជំនួយចំនួនពីរ ជាមួយអង្គការគាំទ្រប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ និងអង្គការជំនួយប្រជាជនណ័រវេស ដើម្បីគាំទ្រដល់គម្រោងរបស់ពួកគេនៅកម្ពុជា ក្នុងការលើក កម្ពស់ពហុភាពនិយម សេរីភាពនៃការបញ្ចេញមតិ និងការ ចូលរួមតាមបែបប្រជាធិបតេយ្យ។

អង្គការគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ IMS គឺជាអង្គកា រមិនរកប្រាក់កំរៃមកពីប្រទេសដាណឺម៉ាក ធ្វើការគាំទ្រអ្នក សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក។ អង្គការ IMS មានកម្មវិធីជាច្រើននៅអាស៊ី ហើយក្នុងគម្រោងនេះ ពួកគេនឹងធ្វើការក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHRនិងមជ្ឈមណ្ឌលកម្ពុជ សម្រាប់ប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ CCIM។ គម្រោងដែលផ្តល់មូលនិធិចំនួន មួយលានអឺរ៉ូដោយសហភាពអឺរ៉ុប “ការទ្រទ្រង់ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា” នឹងរួមចំណែក ពង្រឹងសេរីភាពនៃការបញ្ចេញមតិ តាមរយៈការកែលម្អជំនាញ នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងផ្តល់នូវវិធីសាស្រ្តប្រកបដោយ ភាពច្នៃប្រឌិត ក្នុងការទទួលបាន និងការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធ និងព័ត៌មានអាចជឿទុកចិត្តបាន សម្រាប់ទស្សនិកជន កម្ពុជា។

អង្គការជំនួយប្រជាជនណ័រវេស NPA គឺជាអង្គការឯករាជ្យមួយ ដែលធ្វើការនៅក្នុងប្រទេសន័រវេស និងនៅក្នុងប្រទេសជាង ៣០ទៀត។ អង្គការជំនួយប្រជាជនន័រវេស មានគោលបំណង កែលម្អ លក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែក ដល់សង្គមប្រជាធិបតេយ្យ យុត្តិធម៌និងសុវត្ថិភាពនៅជុំវិញ ពិភពលោក។ នៅកម្ពុជា NPA នឹង ធ្វើការក្នុងភាពជាដៃ គូ ជាមួយ COMFREL (គណៈកម្មាធិការដើម្បីការបោះ ឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា) និងកម្មវិធីអភិវឌ្ឍន៍ធនធាន យុវជន YRDP។គម្រោង របស់ពួកគេ “ការលើកកម្ពស់ការចូល រួម ផ្នែកនយោបាយរបស់យុវជន និងស្ត្រីសម្រាប់ការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ និងសេរី និងយុត្តិធម៌” ដែលផ្តល់ មូលនិធិផងដែរជាមួយនឹងទឹកប្រាក់មួយលានអឺរ៉ូដោយសហភាពអឺរ៉ុប នឹងលើកកម្ពស់ការយល់ដឹងរបស់ អ្នកបោះឆ្នោតអំពី ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការបោះឆ្នោត ហើយ នឹងគាំទ្រដល់ការឃ្លាំមើលការបោះឆ្នោតឆ្នាំ២០២៣ ដោយ ប្រជាពលរដ្ឋដែលមានព័ត៌មានគ្រប់គ្រាន់ និងសកម្ម។

នៅក្នុងពិធីចុះហត្ថលេខា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោកស្រីCarmen Moreno បាន មាន ប្រសាសន៍ថា៖ “សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការ បញ្ចេញមតិ និងការចូលរួមក្នុងដំណើរការបោះឆ្នោត គឺជាទិដ្ឋភាពដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ។ នៅឆ្នាំ២០២៣ ជាឆ្នាំដែលយើងនឹងប្រារព្ធខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ប្រជាពលរដ្ឋ កម្ពុជានឹងទៅបោះឆ្នោតជាតិនៅក្នុងការបោះឆ្នោតជាតិ ដើម្បីជ្រើសរើសតំណាងរបស់ពួកគេនៅរដ្ឋសភា។ យើងសង្ឃឹមថា គម្រោងទាំងនេះ នឹងរួមចំណែកបង្កើនការ យល់ដឹងក្នុងចំណោមអ្នកបោះឆ្នោត អំពីតួនាទីដ៏សំខាន់ដែល សិទ្ធិ និងសេរីភាពដើរតួក្នុងដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌”៕
សរន / N

Post navigation