Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍បេតិកភណ្ឌពិភពលោកនៅខេត្តព្រះវិហារត្រូវបានរៀបចំ

Views: 2

ដោយៈ ជា សីហៈ/ភ្នំពេញៈកិច្ចប្រជុំស្តីពី ការចុះពិនិត្យទីតាំង និងសិក្សារៀបចំបង្កើតសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍បេតិកភណ្ឌពិភពលោកនៅខេត្តព្រះវិហារ​ត្រូវបានរៀបចំកាលពីថ្ងៃទី៣០និង ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ។


កិច្ចប្រជុំនេះរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ដឹកនាំដោយ លោក ច្រឡឹង សុមេធា អគ្គនាយករងគ្រប់គ្រងឧស្សាហ៍កម្មទេសចរណ៍ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានការចូលរួមពី ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ មន្រ្តីក្រសួងទេសចរណ៍ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះវិហារសរុបចំនួន ១៣នាក់។

កិច្ចប្រជុំនេះ មានគោលបំណងប្រមូលព័ត៌មានទេសចរណ៍ពីតំបន់បេតិកភណ្ឌពិភពលោក និងតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ ដើម្បីចងក្រងជាឯកសារសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ដើម្បីជម្រុញកំណើនភ្ញៀវទេសចរនៅតាមតំបន់បេតិកភណ្ឌពិភពលោកទាំងបីនិងគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីចប់កិច្ចប្រជុំ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងអនុប្រធានមន្ទីរទេសចរណ៍បានជូនដំណើរថ្នាក់ដឹកនាំក្រសួងទេសចរណ៍ទៅទស្សនកិច្ច សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុន សែន ព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។ N

Post navigation