Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិង្ហ​បុរី​លែង​ចាត់ទុក​ការស្រឡាញ់​ភេទ​ដូចគ្នា​ជា​អំពើ​ខុសច្បាប់​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សភា​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ​បានចាត់ទុក​ការស្រឡាញ់គ្នា​រវាង​បុរស​មិន​ជា​អំពើ​ខុសច្បាប់​ទៀត​ទេ តែ​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​រារាំង​សមភាព​ពេញលេញ​ក្នុង​អា​​ពាហ៍​ពិពាហ៍ ដែល​ជា​ការ​វាយ​សំពង​មួយ​លើ​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា​ឬ​ក្រុម​ខ្ទើយ​LGBT​។​

​ច្បាប់​សម័យ​អាណានិគម​អង់គ្លេស​ដាក់ទោស​ចំពោះ​ការ​រួមភេទ​រវាង​បុរស​អោយ​ជាប់គុក​ពីរ​ឆ្នាំ ទោះជា​យ៉ាងណា​វា​មិន​ត្រូវបាន​អនុវត្ត​ខ្ជាប់ខ្ជួន​ទេ​។​តាមពិត​ច្បាប់​ទើប​លុបចោល​នេះ​បាន​រង​ការរិះគន់​ជា​​យូរ​មក​ហើយ​ថា​រើសអើង និង​ធ្វើអោយ​មាន​ស្លាកស្នាម​ទុយស៌​ចំពោះ​គូស្នេហ៍​ភេទដូចគ្នា​។​

​ចំណាត់ការ​របស់​សភា​សិង្ហ​បុរី​កើត​ឡើង​ក្រោយ​មាន​ការប៉ុនប៉ង​តែ​បរាជ័យ​ជាច្រើន​ក្នុង​ការលុបចោល​វា​តាមរយៈ​បណ្តឹង​នៅ​តុលាការ​និង​ក៏​កើត​ឡើង​នៅ​ពេល​ផ្នែក​ផ្សេង​ទៀត​នៃ​ទ្វីប​អាស៊ី រួម​មាន​តៃវ៉ាន់​ ថៃ​និង​ឥណ្ឌា បាន​ទទួលស្គាល់​សិទ្ធិ​សំរាប់​សហគមន៍​LGBT​។​

​ទាំង​ការលុបចោល​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការស្រឡាញ់​ភេទ​ដូចគ្នា​និង​ការធ្វើ​វិសោធនកម្ម​ច្បាប់ ត្រូវបាន​អនុម័ត​ដោយ​សភា​ក្នុង​សម្លេងគាំទ្រ​ច្រើន​លើសលប់ តែ​មិន​បាន​កំណត់​ថា​តើ​វា​ចូល​ជា​ធរមាន​នៅ​​ពេលណា​។​

​សភា​សិង្ហ​បុរី បាន​លុបចោល​ច្បាប់​ដាក់ទោស​ការស្រឡាញ់​ភេទ​ដូច​គ្នា​រវាង​បុរស​កាលពី​ថ្ងៃ​អង្គារ តែ​រារាំង​សមភាព​អាពាហ៍ពិពាហ៍​

​ច្បាប់​ដាក់ទោស​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​តាំងពី​ពេល​ដែនដី​សិង្ហ​បុរី​នៅក្រោម​ការគ្រប់គ្រង​អង់គ្លេស​ក្នុង​ទសវត្សរ៍​១៩៣០​។​នៅពេល​ការគ្រប់គ្រង​អាណានិគម​អង់គ្លេស​បាន​ចប់​នៅ​ឆ្នាំ​១៩៦៣ សិង្ហ​បុរី​​នៅ​ជា​ផ្នែក​មួយ​របស់​ម៉ាឡេស៊ី មុន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ពីរ​ឆ្នាំក្រោយ​។​សិង្ហ​បុរី​នៅតែ​រក្សាទុក​ច្បាប់ព្រហ្មទណ្ឌ​នេះ ដោយ​បុរស​ស្រឡាញ់​គ្នា​ត្រូវ​ជាប់គុក​ពីរ​ឆ្នាំ​។​

​ពួក​ប្រុស​ខ្ទើយ​បាន​និយាយថា ច្បាប់​នេះ​បិទ​ខ្ទប់​សេរីភាព​របស់​គេ​និង​រើសអើង​ប្រឆាំង​ពួកគេ​។​សកម្មជន​រាប់ពាន់​នាក់​បាន​ចេញមក​តវ៉ា​រាល់​ឆ្នាំ​នៅក្នុង​បុរី​រដ្ឋ​នេះ​ដើម្បី​គាំទ្រ​សហគមន៍ LGBTQ៕

​សកម្មជន​រាប់ពាន់​នាក់​បាន​ចេញមក​តវ៉ា​រាល់​ឆ្នាំ​នៅក្នុង​បុរី​រដ្ឋ​នេះ​ដើម្បី​គាំទ្រ​សហគមន៍ LGBTQ

Post navigation