Cambodia

សិប្បកម្ម​កែច្នៃ គ្រាប់ស្វាយចន្ទីរ ជ័យ​សំបូរ នាំចេញ​គ្រាប់ស្វាយចន្ទីរ ១០​តោន ក្នុង​១​ខែ ទៅកាន់​ទីផ្សារ​ជប៉ុន

ដោយ​៖ ភ្នំ​សន្ទុក -​ភ្នំ​ស្វាយ / កំពង់ធំ​៖ សិប្បកម្ម​កែច្នៃ គ្រាប់ស្វាយចន្ទីរ ជ័យ​សំបូរ នាំចេញ​គ្រាប់ស្វាយចន្ទីរ ១០​តោន ក្នុង​១​ខែ ទៅកាន់​ទីផ្សារ​ជប៉ុន​។ នេះ​បើតាម អ្នកស្រី អ៊ិន ឡៃ​ហួត អ្នកគ្រប់គ្រង សិប្បកម្ម​កែច្នៃ គ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានអោយដឹង កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ។​

​សិប្បកម្ម​កែច្នៃ គ្រាប់ស្វាយចន្ទីរ ជ័យ​សំបូរ​នេះ មាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ត្រពាំង អារ​ក្យ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

​គេ​ស្គាល់​អ្នកស្រី អ៊ិន ឡៃ​ហួត ដោយសារ​អ្នកស្រី ធ្លាប់ជា​កសិករ ដាំ​ស្វាយចន្ទី និង​មានបទពិសោធន៍ ១០ ឆ្នាំ និង​ជា​ប្រធាន​ផ្នែក​កែច្នៃ នៅ​សមាគម​ទេសចរណ៍ កែច្នៃ​គ្រាប់ស្វាយចន្ទី​សំបូរ​ព្រៃ​គុក ចាប់តាំងពី​ឆ្នាំ ២០១០ ។ គឺ​ការកែច្នៃ​គ្រាប់ស្វាយ ចន្ទី ដោយ​ដៃ មាន​រសជាតិ​ឆ្ងាញ់ និង​បានទទួល​កេរ្តិ៍ឈ្មោះ ល្បីល្បាញ​ព្រមទាំង​បាន ទទួល​ការបញ្ជាទិញ ជា​បន្តបន្ទាប់​។​

​គ្រប់ផ្នែក​ក្នុង​ផលិតកម្ម​កែច្នៃ បាន​អនុវត្តតាម​ប្រព័ន្ធ គ្រប់គ្រង​ស្តង់ដារ ដែលជា​គោល ការណ៍ ឧស្សាហកម្ម កែច្នៃ​របស់​ជប៉ុន ដើម្បី​ធានាបាន នូវ​គុណភាព និង​សុវត្ថិភាព នៃ​ផលិតផល​ស្វាយចន្ទី សម្រាប់​អ្នក​បរិភោគ​។ សមិទ្ធផល​ទាំងនេះ ជា​ផ្នែក សំខាន់​មួយ ក្នុងការ​ជម្រុញ​គ្រាប់ស្វាយចន្ទី របស់​កម្ពុជា ជាពិសេស នៅក្នុង​ខេត្ត កំពង់ធំ ឱ្យមាន​ការទទួលស្គាល់ ជាស​កល​។​

​លោកស្រី អ៊ិន ឡៃ​ហួត បាន​មានប្រសាសន៍ថា​៖ ដោយមាន​កិច្ចសហការ​ប្រកប ដោយ​ជោគជ័យ លើ​ការបង្កើត​សិប្បកម្ម កែច្នៃ​សាកល្បង​នេះ និង​ការផ្សារភ្ជាប់ ភាពជា​ដៃគូ រវាង​ផលិតករ វិស័យ​សាធារណៈ និង​វិស័យ​ឯកជន គ្រាប់ស្វាយចន្ទី កែច្នៃ ដំបូងបង្អស់​របស់លោក​ស្រី ដែលមាន​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព​ខ្ពស់ ត្រូវបាន​នាំចេញ ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន ក្នុង​បរិមាណ​ចំនួន ១០ តោន ក្នុង​១​ខែ​។ ការនាំចេញ​លើក​ទី​២ ហើយ​ការនាំចេញ​បន្ត​បន្តា​ប់​នឹងមាន​ជា រៀងរាល់ខែ​។​

​ទាក់ទិន​នឹង​សិប្បកម្ម​កែច្នៃ​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ ត្រូវខិតខំ​ប្រឹងប្រែង​យកចិត្ត ទុកដាក់ ក្នុង​ការជួយ​ដល់ ប្រជាពលរដ្ឋ លើ​វិស័យ​កសិកម្ម ដើម្បី​ជួយ​លើកស្ទួយ សេដ្ឋកិច្ច​ក្រុមគ្រួសារ ប្រជាពលរដ្ឋ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថាៈ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​គោល នយោបាយ​ជា​អាទិភាព ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ទៅលើ​កំណើន ការងារ​សមធម៌ និង​ប្រសិទ្ធភាព ការកសាង​មូលដ្ឋាន ឆ្ពោះទៅ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដោយ​បង្កើន​ផលិតភាព ពិពិធ​កម្ម​ដំណាំ​កសិកម្ម និង​ក​សិ​ធុរកិច្ច​តាមរយៈ​ការជំរុញ កំណើន ផលិតកម្ម គ្រប់មុខ​ដំណាំ ជំរុញ​ការធ្វើ​ដំណាំ​ចម្រុះ ដោយ​ត្រូវ​ឈរលើ គោលការណ៍ បច្ចេកទេស ត្រឹមត្រូវ ទាំង​ពូជ ទាំង​ការដាំដុះ មើលថែទាំ​ទឹក សត្វល្អិត ការប្រមូល​ផល​វេច​ខ្ចប់ ស្តុក​ទឹក និង​ដឹកជញ្ជូន ទៅកាន់​ទីផ្សារ​ប្រកបដោយ គុណភាព អនាម័យ ទើប​ធ្វើឱ្យ​ផលិតផល របស់​យើង មាន​ទីផ្សារ​ល្អ និង​មានតម្លៃ ខ្ពស់​។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​មូលដ្ឋាន បានបង្ហាញ​ភាពសប្បាយ​រីករាយ​ជា ខ្លាំង​ជាមួយនឹង​ក្ដីសង្ឃឹម ទទួលបាន​ប្រាក់កម្រៃ​បន្ថែម សម្រាប់​ផ្គត់ផ្គង់​គ្រួសារ កាត់បន្ថយ​ការ​ចំណាកស្រុក​។​

​គួរ​បញ្ជាក់ថា សិប្បកម្ម​កែច្នៃ គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ មាន​សមាជិក​សហគម​ន៍ ចំនួន ៣៣ គ្រួសារ ដែល​កំពុង​ដាំ​ដុះ លើ​ផ្ទៃដី ៣៤៤ ហិកតា និង​បុគ្គលិក ១១៥ នាក់ ជា​ស្ត្រី​មេផ្ទះ ។ បន្ទាប់ពី​បាន​ជួបប្រជុំ និង​ពិភាក្សា​ជាមួយ ក្រុមហ៊ុន​ថប​ផ្លេ​ន​នី​ន ជប៉ុន (TPJ) ខណៈដែល​ក្រុមហ៊ុន កំពុង​សិក្សា​ពី​ស្វាយចន្ទី​កម្ពុជា ក្រោម​ជំនួយ​របស់ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) សិប្បកម្ម និង​ក្រុមហ៊ុន​ថប​ផ្លេ​ន នី​ន បានសម្រេច​រួមគ្នា ប​ង្តើ​ត​រោងចក្រ​កែច្នៃ គ្រាប់ស្វាយចន្ទី សាកល្បង​ដែល​អនុ លោម​តាម​ស្តង់ដារ​អន្តរជាតិ និង​សហការគ្នា ជា​ដៃគូ​ពាណិជ្ជកម្ម ក្រោម​ឈ្មោះ​របស់ ម្ចាស់​សិប្បកម្ម គឺ “​គ្រាប់ស្វាយចន្ទី​ឡៃ​ហួត​” រវាង​ដៃគូ​រទាំង​ពីរបាន​លើកយក ចំណុច​សំខាន់ៗ ៖
​ទី​១-​លើកកម្ពស់​គុណភាព គ្រាប់ស្វាយចន្ទី​ស្រស់ និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​កសិករ ក្នុង​តំបន់ និង​កសិករ ដែល​បាន​ចុះកិច្ចសន្យា ផលិតកម្ម​កសិកម្ម ។
​ទី​២-​ធានា​ផលិត​នូវ​គ្រាប់ស្វាយចន្ទី ដែល​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព ខ្ពស់ ។​
៣- ដើម្បី​ជា​មូលដ្ឋានគ្រឹះ នៃ​ការលើកកម្ពស់ គ្រាប់ស្វាយចន្ទី​របស់​ក​ម្ពុ​ជា និង​កាត់ បន្ថយ ការធ្វើ​ចំណាកស្រុក ដោយ​ផ្តល់នូវ​ឱកាស​ការងារ និង​ប្រាក់កម្រៃ​សមរម្យ ដល់​ស្ត្រី និង​យុវជន នៅក្នុង​សហគមន៍ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Tottenham sold Alderweireld to Qatar's Al-Duhail. The deal is estimated at 13 million pounds
The sale of Varane is part of Real Madrid's plan to sign Mbappe. The club does not buy players to save money on the PSG forward
Manchester United are ready to sell Lingard, Telles, Jones, Dalot, James, Williams and Pereira. The departure of Martial is possible
Barcelona supported Morib after insults in social networks: We love football and fight against racism
There were photos of the blue away uniform of Real Madrid with orange inserts and a graffiti pattern
Top 30 Fastest Football Players in the world (update)
40 thousand pounds were collected for the restoration of the Rashford mural. The player gave money for food for the needy