Cambodia

ស្លាប់​២៥​នាក់​ក្នុងការ​ឆ្មក់​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​តំបន់​អនាធិបតេយ្យ​ក្នុង​ទីក្រុង​រី​យ៉ូ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រតិបត្តិការ​ដ៏​ធំ​របស់​ប៉ូលិស​ប្រឆាំង​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅក្នុង​តំបន់​ក្រីក្រ​មួយ​របស់​ប្រេ​ស៊ីល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ឧសភា​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស ២៥ នាក់ ដោយ​ប្រែក្លាយ​សង្កាត់​ក្រីក្រ​បំផុត​មួយ​ក្នុង​ទីក្រុង​រី​យ៉ូ​ដឺ​ជេ​ណេ​រ៉ូ​ទៅជាស​មរភូមិ​និង​នាំឱ្យ​មាន​ការ​ថ្កោលទោស​ពី​អង្គការ​សិទ្ធិមនុស្ស​។​

​សេចក្តីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយថា​ប៉ូលិស​ម្នាក់​បាន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​ឆ្មក់​បង្ក្រាប​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​សង្កាត់​ចា​ការី​ហ្ស៊ី​ញ៉ូ​ស្ថិត​នៅ​ភាគ​ខាងជើង​​ទីក្រុង​រី​យ៉ូ កន្លែង​ដែល​អ្នកស្រុក​ភ្ញាក់ពីដេក​ឮសូរ​សំឡេង​បាញ់កាំភ្លើង​ធុន​ធ្ងន់​និង​ឧទ្ធម្ភាគចក្រ​ហោះ​រំលង​ពីលើ​។​

​អង្គការសិទិ្ធមនុស្ស​បា​ននិយាយថា សកម្មជន​និង​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ដកស្រង់​សម្តី​ប៉ូលិស​បាន​ឱ្យដឹងថា អ្នកស្លាប់​សរុប​មាន​ចំនួន ២៥ នាក់ ហើយ​ប្រសិនបើ​ត្រូវ​បាន​បញ្ជាក់​នឹង​ក្លាយ​​ជា​ប្រតិបត្តិការ​ដ៏​សាហាវ​បំផុត​របស់​ប៉ូលិស​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ​រី​យ៉ូ​ដឺ​ជេ​ណេ​រ៉ូ​។​

​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​អ្នកស្លាប់ ២៤ នាក់​ផ្សេង​ទៀត​ថា​ជា “​ជនសង្ស័យ​” ប៉ុន្តែ​អង្គការសិទិ្ធមនុស្ស​និ​ង​អ្នកសិក្សា​ស្រាវជ្រាវ​និយាយ​ថា​មាន​ភស្តុតាង​តិចតួច​ក្នុង​ការគាំទ្រ​។​

​អង្គការ​សិទ្ធិមនុស្ស​លើកឡើងថា “​តើ​នរណា​ជា​អ្នកស្លាប់​? បុរស​ស្បែក​ខ្មៅ​វ័យក្មេង​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ប៉ូលិស​និយាយ​អំពី​ជនសង្ស័យ ២៤ នាក់​។​ការ​ដែល​រស់នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​មាន​​សម្បុរ​ខ្មៅ​វ័យក្មេង​នឹង​ធ្វើឱ្យ​អ្នក​ក្លាយជា​ជនសង្ស័យ​ចំពោះ​ប៉ូលិស​ដោយ​ស្វ័យប្រវត្តិ​”​។ លោកស្រី ស៊ី​ល​វីយ៉ា រ៉ា​ម៉ូ​ស ប្រធាន​ផ្នែក​អង្កេត​សន្តិសុខ​នៅ​សាកលវិទ្យាល័យ​កាន់​ឌី​ដូ​មេន​ដេ​ស បាន​និយាយថា ពួកគេ​គិតតែ​ពី​យក​សាកសព​ដាក់​គរ​លើ​គ្នា ហើយ​និយាយ​ថា “​ពួក​ទាំងអស់​នេះ​ជា​ឧក្រិដ្ឋជន​”​។​

​លោកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា “​តើ​នេះ​ជា​គោល​នយោបាយ​សន្តិសុខ​សាធារណៈ​ដែល​យើង​ចង់បាន​មែន​ទេ​? ការបាញ់ប្រហារ ការ​ពិឃាដ និង ការសម្លាប់​រង្គាល​របស់​ប៉ូលិស​?”​។​

​ក្រុមអ្នកកាសែត AFP​និយាយថា ក្រុម​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ឃើញ​កំពុង​សម្រុកចូល​ទៅ​តំបន់​អនាធិបតេយ្យ​នេះ ខណៈ​អ្នកស្រុក​ភ័យរន្ធត់​នាំគ្នា​ដើរ​ចេញ​មក​មើល​ខាងក្រៅ​នៅពេលដែល​​ការបាញ់ប្រហារ​ស្ងប់ស្ងាត់​ទៅ​វិញ​។​

​មេដឹកនាំ​សហគមន៍​ម្នាក់​បាន​ប្រាប់ AFP ដោយ​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​មូលហេតុ​សុវត្ថិភាព​យ៉ាង​ដូច្នេះ​ថា ប្រជាជន​ឃើញ​សាកសព​ដេក​ដួល​ពេញ​ផ្លូវ​ប្រឡាក់​សុទ្ធ​តែ​ឈាម​ហើយ​សាកសព​ជា​​ច្រើន​ត្រូវបាន​ដឹក​តាម​រថពាសដែក​របស់​ប៉ូលិស​៕

​ប៉ូលិស​ម្នាក់​បាន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​ឆ្មក់​បង្ក្រាប​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​សង្កាត់​ចា​ការី​ហ្ស៊ី​ញ៉ូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

President of Legion-Dynamo: Khabib was pleasantly surprised by his understanding of football and its development
Messi, Neymar and Suarez will burn at the Copa America. Find out with the help of our test, which Copa team is more suitable for you
Peter Schmeichel: UEFA has offered the Danish national team three options: to finish immediately, at noon the next day, or to count 0:3. Did the players have a choice?
Spain is learning to play without Ramos, Pique, Carvajal and De Gea (and possibly Alba). On the right in defense-a midfielder, in the center-two left-handers
Rhodri: England could field three teams. They are among the obvious favorites of the Euro
Goalkeeper of the national team of Ukraine Buschan about the match with the Netherlands: I do not consider myself a hero
The match between Denmark and Finland could not be played on the same day. The players didn't have to decide that