Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្លាប់មនុស្សបីនាក់ និងរងរបួសម្នាក់ ដោយសារ រថយន្តបុកម៉ូតូ នៅស្រុកសំបូរ

Views: 2

ដោយ: កាំពី / ក្រចេះ ៖ មនុស្សចំនួន បីនាក់​បានស្លាប់ និងម្នាក់ទៀត រងរបួស ដោយសារ រថយន្តបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៤០១ -៤០២ ក្រចេះ-ស្ទឹងត្រែង ស្ថិតនៅក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

យោងតាមនគរបាលស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ​ គឺបណ្ដាលមកពីរថយន្ដ បុកជាមួយម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ដោយរថយន្ដ​ធ្វើដំណើរ ពីទិសខាងជើង ទៅខាងត្បូង ចំណែកម៉ូតូ ធ្វើដំណើរពីខាងត្បូង ទៅខាងជើង បណ្ដាលឱ្យមនុស្ស បីនាក់ (ភាគីម៉ូតូ) បានស្លាប់នៅកន្លែងកើតហេតុ និង១នាក់ រងរបួស។
ក្មេងប្រុសរងគ្រោះទាំង ៤ នាក់ នោះមាន ១.ឈ្មោះ អេត.ចន្ធី អាយុ ១៧​ ឆ្នាំ មិនពាក់ មួកសុវត្ថិភាព ជាអ្នកបេីកបរម៉ូតូ និងអ្នករួមដំណេីរ បីនាក់ទៀត មិនពាក់មួកសុវត្ថិភាព ដូចគ្នាគឺ ២.ឈ្មោះ ឡុំ ពញ អាយុ ១៨ ឆ្នាំ , ៣.ឈ្មោះ ចិន វុិត អាយុ ១៥ ឆ្នាំ (អ្នកទាំងបី បានស្លាប់នៅកន្លែងកេីតហេតុ) និង៤.ឈ្មោះ ស្រុីន សៅ អាយុ ១៧ ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្ត។ អ្នកទាំងបួននាក់ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពដដែល បានបញ្ជាក់ថាៈ ក្រោយពេលកេីតហេតុ អ្នកបេីកបររថយន្ត បានរត់គេចខ្លួន បាត់ (មិនស្គាល់អត្តសញ្ញាណ អ្នកបើកបររថយន្ដនោះទេ) នៅតែ រថយន្តម៉ាកហុីយ៉ាន់​ដាយ ពាក់ស្លាលេខ តាកែវ 3A.1136 ខូចខាតស្រាល។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាកអុិចសុិនធ័រ ១គ្រឿង គ្មានស្លាកលេខ ខូចខាតធ្ងន់។

បច្ចុប្បន្ន កម្លាំងនគរបាល បានធ្វើកំណត់ហេតុ វាស់វែង ស្ទូចរថយន្ដ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ ចំណែកសាកសព ត្រូវបានប្រគល់ឱ្យគ្រួសារ នៃសព យកទៅធ្វើបុណ្យ តាមប្រពៃណី៕ V / N

Post navigation