Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាគម​កាបូប ស្បែកជើង និង​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ស្នើសុំ​អនុសាសន៍​ណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ​

Views: 1

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​សមាគម​កាបូប ស្បែកជើង និង​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា ចំនួន​១៧​រូប បាន​ចូលជួប​សម្តែង​ការគួរសម និង​ស្នើសុំ​អនុសាសន៍​ណែនាំ​ពី​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការក្រសួង​។​ក្នុង​ពិធី​ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២​នេះ លោក អ៊ិត សំហេង បាន​ស្វាគមន៍​ចំពោះ​សមាជិក សមាជិកា​របស់​សមាគម​ដែល​បាន​រួបរួមគ្នា រៀបចំ​បង្កើត​សមាគម​នេះ​ឡើង ស្របទៅតាម​ច្បាប់ លក្ខន្តិកៈ និង​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ក្លាយជា​រចនាសម្ព័ន្ធ​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​មានប្រសាសន៍ថា នេះ​ជាការ​ចាប់ផ្តើម​មួយ​ដែល​ល្អ ដើម្បី​ស្វែងយល់ និង​ឈានទៅ​ការពារ​ផលប្រយោជន៍​របស់​សមា​ជិ​ក​ខ្លួន​ផង និង​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករនិយោជិត​ផង​។


ព្រម​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​ថ្មីៗ​មួយចំនួន​បន្ថែមទៀត ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រេចបាន រួមមាន​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០២៣ និង​ការដាក់​ឲ្យ​ប្រើប្រាស់​របប​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយណា​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី​ការងារ​។
លោក ចេង ជិន ជន (Cheng Chin Chun) ប្រធាន​សមាគម បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​របស់​ក្រសួង ដែល​បានផ្តល់​ការអនុញ្ញាត​ឲ្យ​ខាង​សមាគម​បាន​ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​។ ឆ្លៀត​ក្នុងឱកាស​នោះ ខាង​សមាគម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន​។
លោក​បាន​លើកឡើងថា សមាគម​កាបូប ស្បែកជើង និង​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា ហៅ​កាត់​ថា ស​.​ក​.​ស​.​អ ត្រូវបាន​ចុះបញ្ជី​កា​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ក្នុង​គោលបំណង​រួមចំណែក​ធ្វើ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ឲ្យ​មានការ​រីកចម្រើន ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​មក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា ព្រមទាំង​ចូលរួម​គោរព​ច្បាប់ លក្ខខណ្ឌ​ការងារ​ឲ្យ​បានល្អ​ប្រសើរ​។ ជាមួយនឹង​នេះ សមាគម​បានស្នើ​សុំ លោក រដ្ឋមន្ត្រី ដើម្បី​ចូល​ជា​សមាជិក​របស់​គណៈកម្មកា​រ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ILO-BFC ដើម្បី​ឲ្យ​សមាគម​មានឱកាស​ពង្រីក​ខ្លួន​ស្របតាម​ចក្ខុវិស័យ​របស់​សមាគម​។
ជាមួយនឹង​សំណើរ​ចង់​ចូល​ជា​សមាជិក​របស់​គណៈកម្មកា​រ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ILO-BFC លោក រដ្ឋមន្ត្រី លើកឡើងថា បើតាម​គោលការណ៍​ណែនាំ​រួម​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម រាល់​ប្រភេទ​រោងចក្រ​សហគ្រាស ផលិតផល​ស្បែកជើង និង​កាបូប មាន​សិទ្ធិ​ចូលក្នុង​គម្រោង​នេះ​បាន តែ​ត្រូវ​ចូលរួម​បង់​ភាគទាន​ទ្រទ្រង់​គម្រោង និង​ឆ្លងកាត់​ការចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ពី​អធិការកិច្ច​របស់​គម្រោង​ILO-BFC និង​ក្រុមអធិការកិច្ច​របស់​ក្រសួង​។ ចំណែក​អត្ថប្រយោជន៍​ដែល​សមាជិក​របស់​គម្រោង​ទទួលបាន គឺមាន​ការគាំទ្រ​បញ្ជា​ទិញ​ផលិតផល​ពី​រោងចក្រ សហគ្រាស​របស់ខ្លួន​ពី​អ្នកបញ្ជា​ទិញ​ល្បីៗ​នៅក្រៅ​ប្រទេស​។ មួយវិញទៀត បើ​សមាជិក​របស់​សមាគម ត្រូវការ​ឲ្យ​ក្រសួង​ជួយផ្តល់​ប្រឹក្សា​ទៅលើ​ច្បាប់ និង​បទ​ប​ញ្ញ​តិ​ផ្សេងៗ ក្រសួង​រីករាយ​នឹង​ជួយ​ផ្តល់ជូន​ផងដែរ​៕ N

Post navigation