Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វ៉ា​រី​សត្វ​មេគង្គ​លើ តំលៃ​ជាង ១ លាន​ដុល្លារ​

Views: 15

ដោយៈ សុខុម / ស្ទឹងត្រែងៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វ៉ា​រី​សត្វ​មេគង្គ​លើ ដែលមាន​តំលៃ​ជាង ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ជំនួយ​របស់​ធនាគារពិភពលោក ។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង លោកស្រី Maryam Salim នាយិកា​ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី នៅក្នុង​កម្មវិធី​នោះ ។​

ប្រតិភូ​ក្រសួងកសិកម្ម បានឱ្យដឹងថាៈ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វ៉ា​រី​សត្វ​មេគង្គ​លើ ត្រូវបាន​ដំណើរការ​សាងសង់ ចាប់ពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ហើយ​បានបញ្ចប់ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ លើ​ផ្ទៃដី​ទំហំ ១០,៤ ហិកតា ចំណាយ​ថវិកា​សរុប ចំនួន ១.៧៥០.២៥២ ដុល្លារ​សហរដ្ឋអាមេរិក ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វ៉ា​រី សត្វ​មេគង្គ​លើ មាន​ទីតាំង​ជាប់​ទន្លេសេកុង ស្ថិតក្នុង​ភូមិ​បាទ​ដើម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ចម្ងាយ ៤ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង ហើយ​មាន​លក្ខណៈ​សណ្ឋាន​ដី ជា​ប្រភេទ​ដី​ទំនាប មាន​ប្រភពទឹក​ពី​ទន្លេសេកុង និង​ប្រភពទឹក​ក្រោម​ដី ដែល​អាច​ផ្គត់ផ្គង់​ទឹក សម្រាប់​បម្រើ​វ៉ា​រី​វប្បកម្ម បាន​ជាប់​ជាប្រចាំ​។​

​មជ្ឈមណ្ឌល​នេះ មាន​ស្រះ សរុប​ចំនួន ២៤ ក្នុងនោះ ស្រះ​ស្តុក​ទឹកធំ ចំនួន​មួយ​ស្រះ កូន​ត្រី​ចំនួន​១២​ស្រះ បំប៉ន​ត្រី​សាច់ ៤​ស្រះ ត្រី​មេ​ពូជ ៦​ស្រះ ចម្រោះ​ទឹក​កខ្វក់ និង​ផ្ទុក​កាក សំណល់​មួយ និង​មាន​ប្រព័ន្ធ​ប្រឡាយ​បញ្ចេញបញ្ចូល​ទឹក ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ដូចជា អាគារ​សម្រាប់​ការងារ​ពិសោធន៍ ស្រាវជ្រាវ​បណ្ដុះបណ្ដាល ការិយាល័យ បណ្ណាល័យ​អាង​បង្កាត់​ភ្ញាស់ និង​ថែបំប៉ន​កូន​ត្រី​ពូជ​។ អគារ​ស្នាក់នៅ សម្រាប់​ប​ន្ត្រី​រាជការ និស្សិត និង​កម្មករ ឃ្លាំង​សម្ភារ​ចំណី រោង​ម៉ាស៊ីនភ្លើង ប្រព័ន្ធ​ផ្លូវ​បេតុង និង​បណ្ដាញ​អគ្គិសនី​ចំណតរថយន្ត របង​រោង​យាម និង​អណ្ដូង​ទឹកស្អាត ជាដើម​។​

​មជ្ឈមណ្ឌល មាន​ការិយាល័យ​ចំនួន​៣ ការិយាល័យ​រដ្ឋបាល ការិយាល័យ​បច្ចេកទេស វារីវប្បកម្ម និង​ការិយាល័យ​ស្រាវជ្រាវ និង​មន្ទីរពិសោធន៍​។​
ក្រោយពី​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ គេ​នឹង​រំពឹងថា មជ្ឈមណ្ឌល​នេះ នឹង​ផ្ដល់​សារៈប្រយោជន៍ សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ខេត្តស្ទឹងត្រែង ដែល​អាចមក​មើល និង​ទិញ​កូន​ត្រី យកទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួ​សារបាន​៕/V​

Post navigation