Cambodia

សម្តេច​ហ៊ុនសែន​: គ្មាន​ការ​ដំណោះស្រាយ​នយោបាយ​ជាមួយ​អ្នកណា​ទាំងអស់​

ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ​/​បន្ទាយមានជ័យ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​អ្នកនយោបាយ ដែល​ដេកចាំ​មាន​ដំណោះស្រាយ​នយោបាយ​ថា សម្តេច​អត់​ត្រូវ​ការធ្វើ​ដំណោះស្រាយ​នយោបាយ​ជាមួយ​អ្នកណា​ទាំងអស់​។ សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០២០ នៅក្នុង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថាៈ “​មាន​អ្នកខ្លះ​គេ​គិតថា នឹងមាន​ដំណោះស្រាយ​បញ្ហានយោបាយ តែ​ខ្ញុំ​សូម​ផ្ញើ​សារ​ទៅ​ថា ខ្ញុំ​គ្មាន​ការដោះស្រាយ​បញ្ហានយោបាយ​ជាមួយ​អ្នកណា​ទាំងអស់​”​។ សម្តេច​បាន​បញ្ជាក់ថា “​ព្រោះ​អ្នក​ទាំងឡាយ​ត្រូវ​ដោះស្រាយ​ជាមួយ​ច្បាប់​តែប៉ុណ្ណោះ គ្មាន​ការចរចា​នយោបាយ​នោះទេ​”​។​

​សម្តេច​បន្តថា “​ខ្ញុំ​សូម​ប្រកាស​ឲ្យ​ជនរួមជាតិ​បានដឹង ខ្ញុំ​មិនត្រូវ​ការចរចា​ជាមួយ​អ្នកណា​ទាំងអស់ អ្នក​ដែល​ធ្វើ​ខុសច្បាប់ គឺ​មានតែ​តុលាការ​មួយគត់​, ហើយ​អ្នក​ត្រូវ​ជាប់គុក​សិន​, បន្ទាប់ពី​ជាប់គុក​ទើប​អាច​និយាយ​គ្នា​បាន អ្នកឯង​រួចផុត​ពី​ទោស​បង្កើត​បក្សនយោបាយ​វា​ជា​សិទ្ធិ​របស់​អ្នកឯង អ៊ីចឹង​អ្នក​ដែល​រង់ចាំ​ដំណោះស្រាយ​នយោបាយ បើ​ហ៊ុនសែន​អត់​និយាយ​ចប់​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា “​ហ៊ុនសែន​មិនមាន​ការដោះស្រាយ​នយោបាយ​អ្វី​នោះទេ​។ ម្សិលមិញ​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ចាប់ផ្ដើម​ពី​ហ៊ុនសែន​ សីហនុ នៅ​ហ្វែ​អង់​តា​ឌឺ​ន័​រ ២ ធ្នូ ១៩៨៨ ប្រើ​រយៈពេល​រាប់រយ​ម៉ោង ដើម្បី​រក​ដំណោះស្រាយ​នេះ​។ អ៊ុនតាក់​ចាយលុយ​អស់ ២០០០​លាន មិនអាច​ចូល​តំបន់​ម៉ាឡៃ​បាន​នោះទេ​។ ប៉ុន្តែ​នយោបាយ​ឈ្នះ​ឈ្នះ បាន​បង្រួបបង្រួម​ជាតិខ្មែរ​នាំមក​នូវ​សុខ​សន្ត​ភាព​”៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

A Preston player who twice touched an opponent's genitals was disqualified for 3 matches for aggressive behavior
Atalanta Director: everything is fine with Miranchuk, there are no symptoms of coronavirus
Kovid mocks the Latvian championship: the team got only 8 people (but still did not finish the match)
Gerard Pique: We all hope that Messi will stay at Barca
Agent of coronavirus from the Beginning: I feel fine. A test is a test
Barcelona has reached an agreement in principle with the players to reduce salaries. The club will save 122 million euros
Barca presidential candidate farre: We need to get Neymar back. He also wants to move