Cambodia

សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​ទូត​រុស្ស៊ី​ថ្មី​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ​

ចែករម្លែក


ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហ​ព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា លោក អាណា​តូ​លី បូ​រូ​វិក ( Anatoly BOROVIK) ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ រួមទាំង​បញ្ហា​ក្នុង​តំបន់​ផងដែរ កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។​


នៅក្នុង​ជំនួប លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហព័ន្ធរុស្ស៊ី​បាន​សម្តែង​នូវ​ការរំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​ទទួលរង​គ្រោះ​ដោយ​សារ​​គ្រោះទឹកជំនន់ ហើយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងកម្លាំង ដែល​បាន​សស្រាក់សស្រាំ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ​ដែល​បាន​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ទីតាំង​ស្ថានទូត ក៏ដូចជា​មន្ត្រី​ស្ថានទូត​នៅ​កម្ពុជា​។​

សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​ទូត​រុស្ស៊ី​ថ្មី


លោក អាណា​តូ​លី បូ​រូ​វិក បានលើកឡើង​អំពី​បញ្ហា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ពិភពលោក ដែល​កំពុងតែ​នៅ​រាតត្បាត​នៅឡើយ​។ ហើយ​លោក​សូម​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។ ហើយ​លោក​សូម​អរគុណ​កម្ពុជា​ដែល​បាន​ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​របស់​សហព័ន្ធរុស្ស៊ី​។ លោក​សង្ឃឹមថា ភាគី​កម្ពុជា​នៅ​ថ្ងៃ​ខាង​មុខនេះ នឹង​ទទួលបាន​ជោគជ័យ​នៅ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​។​


លោក​ទូត​ក៏បាន​លើកឡើង​អំពី​សមិទ្ធិផល​នៃ​កិច្ច​សហ​ប្រតិ​បប​ត្តិ​ការ​រវាង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​រុស្ស៊ី ដោយ​ក្នុងនោះ​មានការ​ប្រយុទ្ធប្រឆាំង​ជួញដូរ​គ្រឿង​ញៀន បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការទប់ស្កាត់​បដិវត្តន៍​ពណ៌​ផងដែរ​។​ ជាកា​​រ​​ឆ្លើយ​តប​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​រុស្ស៊ី តាំងពី​សម័យ​ខ្មែរក្រហម​ដែល​ក្នុងពេលនោះ បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បណ្តេញ​ខ្មែរក្រហម​ចេញពី​ប្រទេស ហើយ​បន្ត​គាំទ្រ​កម្ពុ​ជាក​ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​របប​ខ្មែរក្រហម​ត្រឡប់មកវិញ​។ ហើយ​សម្តេច​បាន​រក​ភាព​នៅ​អ្វីដែល​លោក​ទូត​បាន​លើក​​ឡើង​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​រុស្ស៊ី​។​

សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​ទូត​រុស្ស៊ី​ថ្មី


សម្តេច​ក្រឡាហោម​ក៏បាន​កោតសរសើរ​រុស្ស៊ី​ដែល​បាន​រកឃើញ​វ៉ាក់សាំង​កូ​វីដ​មុនគេ និង​មាន​ការបញ្ជាទិញ​ជាច្រើន ជាពិសេស​ពី​សំណាក់​ប្រទេស​ឥណ្ឌា​។ ហើយ​សម្តេច​ក៏បាន​លើកឡើង​អំពី​សហភាព​អឺរ៉ុប​លុបបំបាត់​ការលើកលែង​ពន្ធ ២០​ភាគរយ​ពី​កម្ពុជា ដោយ​ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដៃគូរ​សេដ្ឋកិច្ច ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​ចុះហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ភាគី​ចិន ហើយ​នៅ​ពេល​​ខាងមុខ​ជាមួយ​កូរ៉េ ដោយ​សម្តេច​សង្ឃឹមថា ភាគី​រុស្ស៊ី​នឹង​មានបំណង​ចុះហត្ថ​លេខា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ដែរ​នៅពេល​ខាងមុខនេះ​៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Holand continues to insist that he is a monster. Fastest in the history of the Champions League scored 15 goals (and added 16)
Koeman on the victory over Dynamo Kyiv: We achieved our goal-we reached the playoffs
Solskjaer on 4:1 with Istanbul: Manchester United played intensely, enjoyed the match. We want to be 1st in the group
Forward Ferencvaros Troll Cristiano: celebrated a goal in his style. Ronaldo responded with a goal and a very angry look
Morata scored 5 goals in 4 games in the Champions League for Juve. His best result is 5 in 12 games in the 2014-15 season
Holand has scored 15 goals in the Champions League the fastest. 7 games better than the record
Ludicrous omission of the Champions League match: the Brugge forward did not want to transfer to the bus, and he was kicked out