Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេច​ប្រមុខរដ្ឋស្តីទី​ទទួល​ជួប​គណៈប្រតិភូ​គណៈកម្មការ​ស៊ើបអង្កេត​អំពើពុករលួយ​នៃ​ព្រឹទ្ធសភា​ថៃ​

Views: 2

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​វិមាន​ព្រឹទ្ធសភា​បានអនុញ្ញាត​ឲ្យ​គណៈ ប្រតិភូ​គណៈកម្មការ​ស៊ើបអង្កេត​អំពើពុករលួយ ការប្រព្រឹត្ត​ខុស និង​ពង្រឹង​អភិបាលកិច្ច​ល្អ នៃ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដឹកនាំ​ដោយ​ឧ​ត្ត​មនា​វី​ឯក សិស​ថា​វ៉ាត វង្ស​សុវណ្ណ ប្រធាន​គណៈកម្មការ ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច សិក្សា​ឈ្វេងយល់​អំពី​ការប្រយុទ្ធប្រឆាំង​អំពើ ពុករលួយ​នៅ​កម្ពុជា​។​

រូបភាព (​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ ឧ​ត្ត​មនា​វី​ឯក សិស​ថា​វ៉ាត វង្ស​សុវណ្ណ ប្រធាន​គណៈកម្មការ ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច សិក្សា​ឈ្វេងយល់​អំពី​ការប្រយុទ្ធប្រឆាំង​អំពើ ពុករលួយ​នៅ​កម្ពុជា​ )

​ក្នុង​ព្រះបរមនាម​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​ជឿជាក់ថា​ដំណើរ ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នៅ​កម្ពុជា​នាឱកាស​នេះ ពិតជា​នឹង​រួមចំណែក​ដ៏​សំខាន់​ដល់​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់ តែ​ល្អប្រសើរ​ជាង​មុន​ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ទាំង​ពេលបច្ចុប្បន្ន និង​ក្នុង​ពេលអនាគត​។​

​ក្នុងឱកាស​នោះ ឧ​ត្ត​មនា​វី​ឯក សិស​ថា​វ៉ាត វង្ស​សុវណ្ណ បាន​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី​ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ទទួល ស្វាគមន៍​គណៈប្រតិភូ​យ៉ាង​កក់ក្តៅ​នាពេលនេះ​។ ឧ​ត្ត​មនា​វី​ឯក​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ​គឺជា​ការពង្រឹង ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ស្វែងយល់​គ្នា​ទៅវិញទៅមក​ដើម្បី​លើកកម្ពស់​កិ​ច្ចស ប្រតិបត្តិការ​រវាង​នៃ ប្រទេស​ទាំងពីរ​ឲ្យ​រឹតតែ​ជិតស្និត បន្ថែមទៀត​។​

​ឧ​ត្ត​មនា​វី​ឯក សិស​ថា​វ៉ាត វង្ស​សុវណ្ណ បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​ជ្រាបថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​នាពេលនេះ​មាន​គោលបំណង​ដើម្បី​សិក្សា​ឈ្វេង យល់​អំពី​ការងារ​ប្រឆាំង​អំពើពុករលួយ​។ ឧ​ត្ត​មនា​វី​ឯក សង្ឃឹមថា សភា​នៃ​ប្រទេស​ទាំងពីរ​នឹងមាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយគ្នា​ទៅលើ​វិស័យនេះ​។

​លោក​ឧ​ត្ត​មនា​វី​ឯក បាន​គូស​បញ្ជក់​ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ មាន​ព្រំប្រទល់​ជាប់​គ្នា ប្រជាជនមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត មាន​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ស្រដៀង​គ្នា ជាពិសេស​ប្រជាជន​រស់នៅ​តាម​បណ្តោយ​ព្រំដែន​តែង​តែងមាន​កា​រពឹក​ពាក់​យកសារ​គ្នា​ទៅវិញទៅមក តាំងពី​យូ​លង់​ណាស់​មកហើយ​។ ជាមួយគ្នានេះ ប្រទេស​ទាំងពីរ​ជា​ប្រទេស​សមាជិក​អាស៊ាន ដែលមាន​ទំនាក់ទំនង​ជាមួយគ្នា​លើ​គ្រប់​វិស័យ ប្រៀប​ដូច​គ្រួសារ​តែមួយ​។ ក្នុងនោះ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ ប្រទេស​ទាំងពីរ បាន​ដើរតួ​ជា​យន្តការ​ដ៏​សំខាន់​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ វិស័យ ដើម្បី​នាំមក​នូវ​សន្តិសុខ ជូន​ប្រទេសជាតិ ដែលជា​ប្រយោជន៍​ដ៏​ខ្ពង់​ខ្ពស់បំផុត​ចំពោះ​ប្រទេស​ទាំងពីរ​។​

​សម្តេច​វិបុល​សេនា​ភក្តី បាន​រំលឹកថា ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ​១៩៥០ ដែល​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ​គឺមាន​រយៈពេល ៧២​ឆ្នាំ​មកហើយ​។ សម្តេច​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​មើលឃើញ​នូវ​ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់​។ ការរីកចម្រើន​នេះ​ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​គូសបញ្ជាក់ថា ទោះបី​ប្រទេស​ទាំង​ពីរបាន​នឹង​កំពុង​ប្រឈម​ទៅនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​យ៉ាងណាក្តី​ក៏ប៉ុន្តែ​ប្រទេស​ទាំងពីរ​នៅតែ​បាន​ជួយ​គ្នា ទៅវិញទៅមក ក្នុងនាម​ជា​បងប្អូន និង​ជា​អ្នកជិតខាង​ល្អ​។ ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ដែល​បានផ្តល់ ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ និង​គ្រោះទឹកជំនន់​កាលពី​ឆ្នាំ​២០២០​កន្លងទៅនេះ​ព្រមទាំង​ជួយ​សម្រួល​បែបបទ ដល់​ពលករ​កម្ពុជា​ទៅធ្វើ​ការងារ​ក្នុងប្រទេស​ថៃ ការជួយ​ត​បណ្តាញអគ្គីសនី និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ជាដើម​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបន្ត​រីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​សភា​នៃ​ប្រទេស​ទាំងពីរ​ដែល​ត្រូវបាន លើកកម្ពស់​ឥត​ឈប់ ឈរ​និង​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​តែងតែ​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​មិន​ត្រឹមតែ ទទួលបាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានរួម​វិភាគទាន​ចំណែក​ដល់​ការថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ក្រោម​មូលបទ​បទ “ ឆ្ពោះទៅមុខ​រួមគ្នា​ដើម្បី​អាស៊ាន ប្រកបដោយ​បរិ​យា​ប័ន និង​ភាព​ធន់​”​។ ក្នុងនាម​សភា​កម្ពុជា​សម្តេច​បាន អញ្ជើញ​សភា​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ចូលរួម​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​រួម​ពិភាក្សាគ្នា​លើ​ប្រធានបទ​សំខាន់ៗ​ដែល​អង្គ​មហា សន្និបាត​បានដាក់ចុះ ដើម្បី​រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា​នានា ដែល​បាន​នឹង​កំពុង​កើតឡើង​ក្នុង​តំបន់ និង​ពិភពលោក​។ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និត​ជាមួយ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។​

​តាមរយៈ​គណៈប្រតិភូ សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ ដោយ​សេចក្តី​គោរព​និង​នឹករលឹក​ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ថ្នាក់ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ព្រះបាទ​មហា វ៉ា​ជី​រ៉ា​ឡុងកន ព្រះ​វ៉ា​ជី​រ៉ា​ក់​ក្លៅ​ចៅ​យូ​ហួរ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ និង​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​លំដាប់ថ្នាក់​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។ សម្តេច​បាន​ប្រសិទ្ធពរ​ជូនពរ​គណៈប្រតិភូ មាន​សុខ​ភាពល្អ និង​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកបដោយ​ជោគជ័យ​៕ N

Post navigation