Cambodia

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​ខ្ញុំ​មានលទ្ធភាព​ត្រឹមតែ​រំលត់ភ្លើង​សង្គ្រាម​ប្រដាប់អាវុធ​តែ​មិន​អាចធ្វើ​គ្រូអាចារ្យ​ប្រដៅ​ក្រុម​ដែល​ចង់​បំផ្លាញ​ជាតិ​បានទេ​

ចែករម្លែក

ដោយ៖តារារិទ្ធ/បន្ទាយមានជ័យ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​សម្តេច​មានលទ្ធភាព​ត្រឹមតែ​រំលត់ភ្លើង សង្គ្រាម​ប្រដាប់អាវុធ​តែប៉ុណ្ណោះ​តែ​សម្តេច​អត់​មានលទ្ធភាព​ដើម្បី​នឹងធ្វើ​គ្រូអាចារ្យ​ប្រដៅ​ជាមួយនឹង​មនុស្ស​មួយក្រុម​ដែល​ប៉ុនប៉ង​បំផ្លាញ​ជាតិ​តាមរយៈ​នៃ​សកម្ម ភាព​គេ​ហៅថា​បដិវត្តន៍​ពណ៌​នោះទេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០២០​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​ចែក​ជំនួយ​ឧបត្ថម្ភ​ដល់​ជន​រង គ្រោះ​ប្រមាណ​៥០០០ គ្រួសារ​នៅក្នុង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​ខ្ញុំ​ចង់​បញ្ជាក់​ជា​សា​រថា​ខ្ញុំ​មានលទ្ធភាព​ត្រឹមតែ​រំលត់ភ្លើង​សង្គ្រាម​ប្រដាប់អាវុធ​តែប៉ុណ្ណោះ​តែ​ខ្ញុំ​អត់​មានលទ្ធភាព​ដើម្បី​នឹងធ្វើ​គ្រូអាចារ្យ​ប្រដៅ​ជាមួយនឹង​មនុស្ស​មួយក្រុម​ដែល​ប៉ុនប៉ង​បំផ្លាញ​ជាតិ​តាមរយៈ​នៃ​សកម្ម ភា ព​គេ​ហៅថា​បដិវត្តន៍​ពណ៌​នោះទេ​» ។

​សម្តេច​តេ​ជោ​បន្តថា​មាន​ឯកអគ្គរដ្ឋទូត​ខ្លះ​ពេល​ជួប​សម្តេច​បាន​និយាយ​ជាមួយ​សម្តេច​ថា​៖«​ឯកឧត្តម​ដោះស្រាយបាន​ជាមួយនឹង​ទ័ពព្រៃ​ខ្មែរក្រហម​ប៉ុន្តែ​ហេតុអ្វី​បានជា​ឯកឧត្ តម​មិនអាច​ដោះស្រាយ​ជាមួយនឹង​ពួកនេះ​(​ក្រុមប្រឆាំង​)​បាន​។បងប្អូន​ទាំងឡាយ​អើយ​បើ​អ្នកណា​ក៏​សុទ្ធតែ​យួន​ទាំង​អស់ហើយ​អ្នក​ដែល​តាម​ហ៊ុនសែន​សុទ្ធតែ​យួន​ទាំង អស់​សូម​ជូនទៅ​អញ្ចឹង​,​អ្នកណា​ក៏ដោយ​ឲ្យ​តែ​គាំទ្រ​រាជរដ្ឋាភិបាល​គាំទ្រ​គណបក្ស​ប្រជាជន​ហៅ​គេ​សុទ្ធតែ​យួន​ទាំងអស់​,​អញ្ចឹងទេ​ខ្ញុំ​អត់​មានលទ្ធភាព​ទេ​ហើយ​ដាក់ចេញ​ដែរ​នយោបាយ​មាន​ឯង​អត់​អញ​មាន​អញ​អត់​ឯង​អញ្ចឹង​តើ​អ្នកណា​មានលទ្ធភាព​ទៅធ្វើ​ហ្នឹង​ខ្ញុំ​អត់​មានលទ្ធភាព​ទេ​។​សូម​ជូន​សារ​ប្រាប់​ទៅ​បើ​ពួក​ឯង​នៅតែ​អញ្ចឹង​អញ​ក៏​អត់​នៅ​ជាមួយ​ពួក​ឯង​បានដែរឯង​អត់​នៅ​ជាមួយ​អញ​បាន​អញ​ក៏​អត់​នៅ​ជាមួយ​ពួក​ឯង​បាន​។គេ​អត់​មានគំនិត​ស្មោះសរ​ណាមួយ​ដើម្បី​ការរួបរួម​នោះទេមានតែ​វិធី​បំផ្លាញ​តែ​ប៉ុណ្ណឹង​»​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បានបង្ហាញ​ទៀតថា​៖​ខ្ញុំ​ចង់​បើក​សារ​ពី​អាមេរិក​ដែល​បញ្ជា​មក​ភ្នំ ពេញ​អ្នកធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​តែ​អ្នកបញ្ជា​វិញ​ជា​អ្នក​នៅ​អាមេរិក​អ្នក​នៅ​ទូត​ចិន​ទៅ​ឈរ​ត្រង់នេះ អ្នក​នៅ​ទូត​អាមេរិក​ទៅ​ឈរ​ត្រង់នោះ អញ្ចឹង​ដូច​រុញ​អា​អ្នក​ខាងក្នុង​ឲ្យ​ចូល​គុក​ហើយ​អា​អ្នក​ខាងក្នុង​ខ្លះ​សម​ត្ត​កិច្ច​កំពុង​រកមុខ​ផង​ក៏​ចេញមក​។​ការប្រមាថ​កាប ទាន​ហើយ​ប្រើ​នយោបាយ​សុទ្ធតែ​គេ​ជេរ​គេ​សព្វគ្រប់​អញ្ចឹង​ហើយ​ទៅធ្វើ​ម៉េច​។​ប៉ុន្តែ​ខ្ញុំ​មានលទ្ធភាព​ខ្ពស់បំផុត​របស់ខ្ញុំ​គឺថា​ជម្លោះ​ប្រដាប់អាវុធ​ដែល​វ៉ៃ​គ្នា​ក្តៅគគុក​ខ្ញុំ​មាន​លទ្ធ ភាព​ត្រួតត្រា​បានហើយ​ធ្វើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ច្រើន​ក្រុម៤ក្រុម​មក​នៅ​ជាមួយគ្នា​បាន កសាង​ប្រទេស​រួមគ្នា ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​ម្សិលមិញ​ជា​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៩ ឆ្នាំ ដែល​សូម្បី​អ៊ុនតាក់​ចាយលុយ​អស់​ជាង ២​ពាន់​លាន​មិនមាន​សម​ត្តភាព​ភាព​ចូលមក​តំបន់ ប៉ែ​លិ​ន​និង​ម៉ាឡៃ​នោះទេ ។​…​ទីនេះ​ជា​កន្លែង​សារតាំង​យើង​ត្រូវ​រក្សាទុក​ទីតាំង​នេះហើយ​ត្រូវ​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​នៅទីនេះ​យើង​នឹង​កសាង​នៅតាម​តំបន់​នានា​ដើម្បី​រំឭកឲ្យ​ឃើញ​មិនមែនជា​ការចង់​រំលេច​អ្វី​នោះទេ​ក៏ប៉ុន្តែ​អ្វីដែល​ជាការ​កត់ត្រា​ចូលទៅក្នុង​ប្រវត្តិ សាស្ត្រ​ដែល​ទាក់ទង​អំពី​ដំណើរ​របស់​ប្រទេស​របស់​យើង​ឆ្លងកាត់​សង្គ្រាម​និង​ចេញពីសង្គ្រា ម​មកកាន់​សន្តិភាពដែល​ត្រូវ​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រ ជាជន​ហើយ​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​នោះ​គឺ​បាន​ផ្ដល់ឱកាស​សម្រាប់​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច។សម្តេច​បន្តថា​ចេញពី​ស្រុក​ម៉ាឡៃ​នេះសម្តេច​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងមូល​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ក៏ដូចជា​គាំទ្រ​ដល់​ការដឹកនាំ​របស់​សម្តេច​។សម្តេច​សង្ឃឹមថា​ឆ្នាំ​២០២០​និង ២០២៣ ខាង​ប្រជាពលរដ្ឋ​របស់​នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​បន្តទៀតដើម្បី​យើង​អាច​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ប្រជាជន​ផ្ដល់ជំនឿ​ទុកចិត្ត​ចំពោះ​គណបក្ស​ប្រជាជន​ផ្ដល់​ជំនឿ​ទុកចិត្ត​ចំពោះ​សម្តេច​ដូច្នេះ​ស​ម្តេចក៏​មិន​ធ្វើ​ឲ្យ​ប្រជា ជន​ខកចិត្ត​នោះទេ ។វត្តមាន​របស់​សម្តេច​នៅថ្ងៃនេះ​មិនមែនជា​វត្តមានដើម្បី​ធ្វើ​ប្រជា​ភិ​ថុ​ត​នោះទេ​។​…​ពេលដែល​ប្រជាពលរដ្ឋ​ជួប​នៅ​ការសប្បាយរីករាយ​មិនសូវ​ឃើញ​មុខ​សម្តេច​ទេ​ប៉ុន្តែ​នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​គឺ​ឃើញ​មុខ​សម្តេច​ហើយ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹកថា​សម្រាប់​ស្រុក​ម៉ាឡៃ​នេះ​យើង​ពិនិត្យ​កាលពី​ឆ្នាំ ២០១៦​សម្តេច​បានមក​ទីនេះ​ហើយ​ខ្ញុំ​បាន​កសាង​សាលារៀន​មួយចំនួន​នៅតាម​ស្រុកម៉ា ឡៃ​នេះ​ផងដែរ ។នៅទីនេះ​សម្តេច​ក៏បាន​រំលឹក​ឡើងវិញ​ពាក់ព័ន្ធ​និង​នយោបាយ​ឈ្នះ​ឈ្នះ​ថា​៖​គួរតែ​និយាយ​បន្តិច​មកដល់​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​ទៅហើយ​ថ្ងៃនេះ​ក៏មានវត្តមាន​របស់ អ៊ី ឈាន និង សុខ ភាព សម្តេច​អាច​និយាយ​ដោយ​មោទនភាព​ថា​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​ដាក់ចេញ​និង​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​បើ​គ្មាន​តួអង្គ អ៊ី ឈាន ​និងសុខ ភាព ទេ​ប្រហែលជា​នយោបាយ​ឈ្នះ​ឈ្នះ​មិនបាន​ចេញ​ជា​រូបរាង​ទេ ។ ប៉ុន្តែ​អ្នក​ទាំងពីរ​នេះ​បាន​ដឹកនាំ​កងពល​៤១៥នៅ​ប៉ៃលិននិងសុខភាពដឹកនាំ​កងពល៤៥០នៅ​ម៉ាឡៃ​នេះ​,​ហើយ​នៅទីនេះ​ហើយ​ជាការ​ចាប់ផ្ដើម​នៃ​ការ​អនុវត្ដ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ដំណើរការ​ផ្ដាច់ខ្លួន​ដើម្បី​រួមចំណែក​នាំមក​នូវ​សន្តិភាព​និង​ការឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៥០០​ឆ្នាំ​របស់​កម្ពុជា​។គឺ​ប្រតិបត្តិ​ករ​ទាំងអស់​សុទ្ធ​តែមាន​ចំណែក​មិន​ថា​ប្រតិបត្តិ​ករពី​ខាង​សំណាក់​រាជរដ្ឋាភិបាល​ទេ​អ្នក​នៅក្នុង​ជួរ​ដែល​បាន​ផ្ដាច់ខ្លួន​ចូល រួមជាមួយ​រាជរដ្ឋាភិបាល​គឺ​សុទ្ធ​តែមាន​ចំណែក​ទាំងអស់​ន​ឥឡូវនេះ​២៤​ឆ្នាំក្រោយ​បើ​យើង​គិតពី​សមាហរណកម្ម​ឆ្នាំ១៩៩៦ មកដល់ពេលនេះ​បានប្រែក្លាយ​ជា​ទឹកដី​ស្រុកម៉ាឡៃ​ដែលជា​កន្លែង​ប្រយុទ្ធ​គ្នា​ដ៏​ក្តី​គគុក​ទៅជា​តំបន់​មានការ​អភិវឌ្ឍ​ន៏១ដែល​នេះ​បង្ហាញ​អំពី​មោទនភាព​របស់​ជាតិ​សាសន៍​យើង ។បើសិន​នៅពេលនោះ​មិនមាន​ន​យោបាយ​ឈ្នះ​ឈ្នះ​ទេ​…​ហើយ​មិនមាន​តួអង្គ​តែ​រួមចំ ណែក​តាមរយៈ​ការផ្ដាច់​ខ្លួន​ចេញពី​នយោបាយ​របស់​ខ្មែរក្រហម​មក​រួមរស់​ជាមួយ​រាជរដ្ឋា ភិបាល​ដោយ​សមាហរណ៍កម្ម​នៅពេលនោះ​ប្រហែល​នៅពេលនេះ​យើង​គ្មាន​លទ្ធភាព​ជួបគ្នា​ទេ​…​ស្រុក​ម៉ាឡៃ​ក៏​មិនអាច​អភិវឌ្ឍ​បានដែរ​សូម្បីតែ​អ្នក​នៅ​សេរី​សោ​ភ័​ណ្ឌនិងតំបន់​ជុំវិញ​ក៏​មិនទាន់មាន​សន្តិភាព​ដែរបាត់ដំបងបន្ទាយមានជ័យក៏​នៅតែ​ជាទី​តាំង​សមរភូមិ​ហើ យ​មិនដឹងថា​វ៉ៃ​គ្នា​ដល់​ពេលណា​ត្រូវ​ចប់​ទេ​៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Ronaldo scored the 750th goal of his career. 450 of them are for real
Chiesa scored for the first time for Juventus-Dynamo Kyiv
Griezmann scored for the first time in 3 consecutive games for Barca. He has 5 goals in his last 7 matches for the club
Braithwaite has scored 5 (4+1) points in Barca's last 3 games. He had not scored in 13 games before
Pavel Nedved: Juventus doesn't depend on Ronaldo. Any team will miss such a player
Holand and Jan will not play Lazio due to muscle injuries
Van Persie about meeting Maradona: he kissed my left foot and said it was the same as his