ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ / បន្ទាយ​មាន​ជ័​យៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង ៦​និង​៣០​នាទី ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​បន្តដំណើរ ចុះសួរសុខទុក្ខ និង​ចែក​ជំនួយ​ឧបត្ថម្ភ ជា​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មួយ​ម៉ឺន​គ្រួសារ​ទៀត នៅក្នុង​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​ពិធី​នេះ​ធ្វើឡើង នៅ​ស្រុក​អូរជ្រៅ ចម្ងាយ ១៧ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​ទី​តាំងទី​២ ធ្វើឡើង នៅ​ស្រុក​ម៉ាឡៃ ចម្ងាយ​ពី​ទីតាំង​ទី​១ ប្រមាណ​ជា ៤០ គីឡូម៉ែត្រ ។​

​ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ក្នុងចំណោម​ខេត្ត ក្រុង​ទាំង ១៩ ។ មកដល់ពេលនេះ ស្ថានភាព​ទឹក បាន​ស្រក​ចុះ​បន្តិច​ហើយ ។ តែមាន​អ្នកស្លាប់​រហូតដល់ ២២ នាក់​ហើយ ក្នុងចំណោម អ្នកស្លាប់ ៣៩ នាក់ នៅ​ទូទាំងប្រទេស ៕​/V

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ញ្ជើ​ញ​ចែក​អំណោយ ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នាពេលកន្លងមក (រូបថតៈ ឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម