Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានតម្រូវការខ្ពស់ឲ្យមាននិស្សិតថ្នាក់អនុបណ្ឌិតនិងបណ្ឌិតរួមទាំងអ្នកស្រាវជ្រាវទៅសិក្សានៅក្រៅប្រទេសឲ្យបានច្រើន

Views: 13

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសាន៍ថា៖កម្ពុជាមានតម្រូវ ការឲ្យមាននិស្សិតថ្នាក់អនុបណ្ឌិតនិងបណ្ឌិតរួមទាំងអ្នកស្រាវជ្រាវទៅសិក្សាស្រាវជ្រាវនៅក្រៅប្រទេសឲ្យបានច្រើន ។ ក្នុងន័យនេះសម្ដេចតេ ជោ ហ៊ុន សែន បានស្នើសុំឲ្យមានការបន្តការពិភាក្សារវាងក្រសួង ឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ ជាមួយនឹងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អនិងកាន់តែស៊ីជម្រៅ ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅនៅព្រឹកថ្ងៃទី ៧ ខែ តុលា ២០២២នេះក្នុងឱកាសបានអនុញ្ញាតឲ្យ​លោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas រដ្ឋមន្ត្រី ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas បានជម្រាបចូនសម្តេចតេជោហ៊ុនសែនថា៖គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងព្រះរាជាណាចក្រថៃ តាមរយៈទីមួយ.ផ្ដល់អាហារឧបករណ៍ជូនដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅសាកលវិទ្យាល័យល្បីៗរបស់ប្រទេសថៃ។ ទីពី. តាមរយៈការអនុញ្ញាត ឲ្យអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រកម្ពុជាទៅចូលរួមធ្វើការសិក្សានិងស្រាវជ្រាវលើវិស័យជាច្រើនរួមទាំងវិស័យតារាសាស្ត្រ វិស័យជីវសាស្ត្រ វិស័យអាហារសាស្ត្រ និងវិស័យដទៃទៀតនិង ទីបី.ការផ្តល់ជូននូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាពិសេសលើជំនាញឯកទេស ។

លោកសាស្ត្រាចារ្យបណ្ឌិតក៏បានអញ្ជើញប្រតិភូកម្ពុជាដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃដើម្បីពិនិត្យលទ្ធភាពលើវិស័យដែលអាចពង្រីកនឹងពង្រឹងកិច្ចសារប្រតិបត្តិការរវាងប្រទេសទាំងពីរបានជាពិសេសលើវិស័យអប់រំ ។

ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណជូនចំពោះការផ្ដល់អាហារូបករណ៍,ការផ្ដល់កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងវិស័យសុខាភិបាល,សម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជាមានតម្រូវការឲ្យមាននិស្សិតទៅសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតរួមទាំងការស្រាវជ្រាវនៅក្រៅប្រទេសឲ្យបានច្រើនផងដែរ ។ ក្នុងន័យនេះសម្ដេចបានស្នើសុំឲ្យមានការបន្តការពិភាក្សារវាងភាគីថៃជាមួយនឹងស្ថាប័ នពាក់ព័ន្ធកម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អនិងកាន់តែស៊ីជម្រៅ។ ជាមួយគ្នានោះដែរសម្ដេចតេជោបានផ្ដល់ការអនុញ្ញាតជូនក្រសួងឧស្សា ហកម្មសិប្បកម្មនិងវិនុវត្តន៍ ទៅបំពេញទស្សនៈកិច្ចផ្លូវការតាមការអញ្ជើញរបស់ព្រះរាជាណាចក្រថៃ។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនៅមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការបាញ់ប្រហារការពីម្សិលមិញនៅប្រទេសថៃដែលបានសម្លាប់មនុស្សរហូត៣៥នាក់ ,សម្ដេចបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជន ថៃ ៕

Post navigation