Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាបានកំពុងអនុវត្តសិទ្ធិរស់រានមានជីវិតជួយដល់កុមារជាង៦០ម៉ឺននាក់

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា៖កម្ពុជាបាននិងកំពុងអនុវត្តនូវសិទ្ធិចម្ប ងមួយដែលធំដំបូងបំផុតគឺសិទ្ធិរស់រានមានជីវិតតាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងនិងបានជួយអន្ត រាគមន៍ដល់គ្រួសារកុមារក្រីក្រតាមរយៈការផ្តល់សាច់ប្រាក់មានអាត្រាខ្ពស់ជាងគេដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់ ។

នៅក្នុងសារលិខិតចូលរួមឱកាសខួបលើកទី៧៣ទិវាកុមារអន្តរជាតិ១ មិថុនាខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនានិងទិវាកុមារ កម្ពុជាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើ ម្បីកុមារបានថ្លែងថា៖«កម្ពុជាយើងបាននិងកំពុងអនុវត្តសិទ្ធិចម្បងមួយដែលធំដំបូងបំផុត គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ សម្រាប់កុមារដែលមាន អាយុចាប់ពី៣ឆ្នាំឡើងដែលយើងអាចបង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំជាពិសេសក្នុងចំណោមប្រទេសសមាជិកទាំង ១០ របស់សមាគមអាស៊ានកម្ពុជាយើង ជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អាត្រាស្លាប់និងឆ្លងតិចជាងគេ ។ ស្របជាមួយគ្នានោះដែរយើងបានជួយអន្តរាគមន៍សម្រាប់ដល់គ្រួសារ កុមារក្រីក្រតាមរយៈការផ្តល់សាច់ប្រាក់មានអាត្រាខ្ពស់ជាងគេដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់។»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖លើសពីនេះទៅទៀតកន្លងមករាជរដ្ឋាភិបាលបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់និងជំរុញការ អនុវត្តសិទ្ធិកុមារអនុលោមតាមអនុសញ្ញាស្តីពីសិទ្ធិកុមារដែលកម្ពុជាបានផ្តល់សច្ចាប័ននិងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមានរួមមានលើកកម្ព ស់ការអនុវត្តកិច្ច ការពារកុមារលើគ្រប់វិស័យទាំងតាមប្រព័ន្ធអនឡាញនិងដោយផ្ទាល់ ជំរុញការចូល រួមរបស់កុមារនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនសិទ្ធិក្នុងការអភិវឌ្ឍតាមរយៈ ការសិក្សាបែបឌីជីថល (Eleaming)។ ហើយថ្មីៗកម្ពុជាក៏បានចូលរួមជជែកពិភាក្សាដេញដោលថ្នាក់អន្តរជាតិសម្រាប់ការអនុវត្តសិទ្ធិរបស់ក្មួយៗចៅៗផងដែរ៕

Post navigation