Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន៖ក្នុងឋានៈជានាយករដ្ឋមន្ដ្រីខ្ញុំមានសិទ្ធិដាក់ចេញនូវបទបញ្ជានិងអនុវត្តនយោបាយផ្ដល់បណ្ណក្រីក្រជូនពលរដ្ឋមិនមានអ្វីទាស់ខុសនោះទេ

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២នេះបានអះអាងថាការប្រកាស ផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋនៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបមិនខុសជាមួយច្បាប់បោះឆ្នោតនោះឡើយ។ សម្តេចថ្លែងថា៖ក្នុងឋានៈជានាយក រដ្ឋមន្ដ្រីសម្ដេចមានសិទ្ធិដាក់ចេញនូវបទបញ្ជានិងអនុវត្តនយោបាយផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋមិនមានអ្វីទាស់ខុសនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣ ៨៥៣ នាក់នៅសាលសន្និសីទនិងពិពរ ណ៌អន្តរជាតិជ្រោយចង្វាររាជធានីភ្នំពេញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖មានមនុស្សមួយចំនួនតូចបានលើកឡើងថាការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំប ន់ប្រាសាទអង្គរមកតាំងទីលំនៅថ្មីនៅភូមិរុនតាឯកប្រៀបដូចការឃោសនាបោះឆ្នោតមុនរយៈពេលកំណត់ដែលផ្ទុយនឹងច្បាប់។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា«គេចោទខ្ញុំថាលោកហ៊ុន សែនយកបណ្ណក្រីក្រធ្វើការឃោសនាបោះឆ្នោតមុនកាលកំណត់។ខ្ញុំសូមបញ្ជា ក់ទៅវិញក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ដ្រីដែលដាក់ចេញនូវបទបញ្ជានិងអនុវត្តនយោបាយនៃការដាក់បណ្ណក្រីក្រខ្ញុំមានសិទ្ធិនិយាយ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា៖«ផ្ទុយពីសម្ដេចដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយដាក់ក្បាលមេក្រូនោះ ក្រុមអ្នកដែលរិះគន់សម្ដេចទៅ វិញទេដែលតែងតែដើរ ខ្សិបដើរនិយាយស្ងាត់ៗជាមួយប្រជាពលរដ្ឋសន្យាបែបនេះ សន្យាបែបនោះ រហូតដល់សន្យាថាបើក្រុមគេឈ្នះធ្វើមេឃុំ គេមិនតម្រូវឲ្យសងលុយធនាគារជាដើម ។ ដែលសម្ដេចថាអ្នកដែលនិយាយបែបនេះជាមុខសញ្ញាដែលធនាគារត្រូវរឹបអូសទ្រព្យ ព្រោះអ្នកនោះបានខ្ចីលុយពីធនាគារគេ។»

គួររំលឹកជូនថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចាកចេញពីតំបន់អង្គរនិងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាទៅរស់នៅ ក្នុងភូមិរុនតាឯង ទាំងអស់និងទទួលបានបណ្ណក្រីក្រប្រភេទ១ទាំងអស់ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាពហើយដែលបណ្ណនេះមានសុពលភាពរយៈពេល១០ឆ្នាំ ។ចំណូល ដែលទទួលបានពីបណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ការលំបាករបស់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅថ្មីបានមួយកម្រិត ៕

Post navigation