Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន លើកជាយោបល់ឱ្យមានការសិក្សាអំពីមូលហេតុដែលវិស័យកីឡាតំបន់អាស៊ីមានភាពទន់ខ្សោយជាងតំបន់ជ្សេងៗ

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាទស្សនឲ្យបណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី សិក្សាមើលះអំពីមូលហេតុអ្វីបានជាតំបន់អាស៊ីដែលមានប្រជាជនច្រើនរហូតដល់ពាន់លាននាក់ បែរជាទន់ខ្សោយផ្នែកកីឡាជាបណ្តាតំបន់ជ្សេងៗ ជាពិសេសលើប្រភេទកីឡា បាល់ទាត់តែម្តង ។ សម្តេចតេជោបានលើកឡើងថាសូម្បីតែការប្រកួតបាល់ទាត់ពិភពលោកវគ្កពាក់កណ្តាលផ្តាច់ព្រ័ត្រក៏មិនដែលមានវត្តមានប្រទេសនៅតំបវន់អាស៊ីទៅដល់ដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបែបនេះថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២នេះ​នៅសណ្ឋាគារសុខា រាជធានី ភ្នំពេញ ។ សម្តេចតេជោបានលើកឡើងថា៖ «អាស៊ីរបស់យើងគួរតែពិនិត្យថាតើហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយជាពិសេសបើពិនិត្យអំពីបាលទាត់»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថាក្នុងតំបន់អាស៊ីគ្រាន់តែចិននិងឥណ្ឌាមានប្រជាជនជិត ៣ ពាន់លាននាក់ហើយបូករួមទាំងអាស៊ានប្រមា ណ ៦០០ លាននាក់ ទៀតគឺអាស៊ីមានប្រជាជនច្រើនណាស់ប៉ុន្តែបើនិយាយពីបាល់ទាត់សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏យើងពិបាកនឹងចូលផង ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា៖ឆ្នាំនេះយើងពិតជាមានមោទនភាពដោយសារតំបន់របស់យើងត្រូវមានព្រឹត្តិការណ៍ World Cup យើងទទួលបានផ្លែផ្កាពីការប្រកួតនៅទីនោះ ប៉ុន្តែអ្វីដែលយើងគួរសិក្សាតើមានមូលហេតុអ្វីខ្លះដែលប្រជាជនចំនួនដ៏ច្រើនយើងបែរជាកីឡាទន់ខ្សោយជាងទ្វីបដទៃបើប្រៀបធៀបនឹងអឺរ៉ុប ទ្វីបអាហ្រ្វិកនិងអាមេរិកឡាទីន ។

ក្រៅពីជំរុញឱ្យពង្រឹងសមត្ថភាពកីឡាអាស៊ីសម្តេចតេជោក៏បានជំរុញឱ្យពង្រឹងវិធានការក្រមសីលធម៌ក្នុងការប្រកួតកីឡាផងដែរដោយសារតែថ្មីមានសោ កនាដកម្មកើតឡើង ថ្មីៗនេះ ដូចជានៅប្រទេសឥណ្ឌូនេស៊ី នៅអឺរ៉ុប និងទ្វីបដទៃទៀត ដែលមានការប្រើអំពើហឹង្សារហូតដល់មានមនុស្សស្លាប់ ។

សម្តេចតេជោបានបញ្ជាក់ថា៖ វាជាការចាំបាច់ណាស់ដែលការពង្រឹងនូវក្របខណ្ឌក្រមសីលធម៌អំពីការប្រកួតដែលមិនមែនគ្រាន់តែដើម្បីការឈ្នះក៏ប៉ុន្តែរំលោភបំពានទៅលើ លក្ខខណ្ឌនៃការប្រកួតឬប្រើអំពើហិង្សានោះទេ។ យើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ក្នុងការគ្រប់គ្រងខាងកីឡានោះទេ ។ កីឡាយើងទន់ខ្សោយហើយ តែមិន ត្រូវឲ្យទន់ខ្សោយទាំងក្រមសីលធ៌មទៀតនោះទេ ៕

Post navigation