Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ខេត្តសៀមរាបដើម្បីបំពេញបេសកកម្មការពាប្រាសាទអង្គរ

Views: 4

ដោយៈតារារិទ្ធ(សៀមរាប)ព្រឹកថ្ងៃទី៣០ ខែ កញ្ញា នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានអញ្ជើញតាមឧទ្ធម្ភាគចក្រពិសេសពីរាជធានីភ្នំពេញមកកាន់ខេត្ត សៀមរាប ដើម្បីជួបសំណេះសំណាលជា មួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក ចេញពីតំបន់ប្រាសាទអង្គរទៅតាំងទីលំនៅ នៅតំបន់រុនតាឯក ។ ដែលជាផ្នែកមួយនៃបេសកកម្មការពារតំបន់ប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរនៅក្នុងផេកហ្វេសបុកផ្លូវការរបស់សម្តេច ថា”ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់ សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។ ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំ ពេញ.ញូវយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ.សៀមរាបប្រើរយៈពេល១០ ថ្ងៃចម្ងាយរាប់ មុឺនគី ឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។
នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើ ការបំរើជាតិនិងប្រជាជន។”

តាមគ្រោងនៅព្រឹកថ្ងៃទី១ខែតុលាសម្តេ ចតេជោហ៊ុនសែន នឹងអញ្ជើញសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតទៅរស់នៅឃុំរុនតាឯកស្រុកបន្ទាយស្រីខេត្តសៀមរាប ៕

Post navigation