Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ នៅទីក្រុងតូក្យូ

Views: 2

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុននារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ពិធីបុណ្យសពថ្នាក់ជាតិលោក អាបេ ស៊ិនហ្សូ បានចាប់ផ្តើមរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណីនិងសាសនាជប៉ុននិងត្រូវបានផ្តល់មហាកិត្តិ យសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជនិងព្រះរាជអគ្គមហេសីនិងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសីរួមនឹងការថ្វាយកម្រងផ្កាពីសមាជិកព្រះរាជវង្សានុវង្ស ជប៉ុនរួមនិងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤,៥០០ នាក់បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធនិងពិធីបុណ្យ សពថ្នាក់ជាតិដើម្បីលាគ្នាជាលើកចុងក្រោយ។

សូមបញ្ជាក់ថាលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុនបានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំ ម្នាក់បានធ្វើការបាញ់ប្រហារមកលើលោក អាបេ ស៊ីនហ្សូ ក្នុងឱកាសដែលរូបលោកអញ្ជើញថ្លែងក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុនកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុកថាមរណភាពរបស់លោក អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុនដែលបានដឹកនាំឲ្យមាន ការរីកចំរើននិងលើកកម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់នូវមិត្តភក្តិដ៏ល្អពិតប្រាក ដមួយរូប របស់ប្រជាជនកម្ពុជានិងរូប សម្តេចផ្ទាល់ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។កាយវិការដ៏សប្បរសនិងមនោសញ្ចេតនាស្មោះស័្មគ្ររបស់លោក អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចជារៀងរហូត ។ ក្នុងកាលៈទេសៈដ៏សែន សោកសង្រេងនេះសម្តេចបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោក អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនោះនៅចំពោះមុខលោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកជំទាវ អាបេ ស៊ិនហ្សូ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសំដែងនូវចូលរួមរំលែកទុក្ខនិងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូប ឯកឧត្តម អាបេ ស៊ិនហ្សូ ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេសនិងប្រជាជន ជប៉ុននិងជាមិត្តភក្រជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា ៕

Post navigation