Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគុយបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កីឡា វិនិយោគ និង ព័ត៌មាន

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំឲ្យគុយបាពិនិត្យពិចារណាជំរុញកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជា បន្ថែមទៀតជាពិសេសលើវិស័យសុខាភិបាលនិងវិស័យដទៃទៀតដែលរួមមានវិស័យកីឡា,វិស័យវិនិយោគនិងវិស័យព័ត៌មានជាដើម ។ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេរភាគីជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានាល្ងាចថ្ងៃទី ៤ ខែ តុលា ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា៖សម្ដេចតេជោ ហ៊ុន សែននិងលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានផ្លាស់ប្ដូរ ទស្សនគ្នាទៅវិញទៅមកពាក់ព័ន្ធបញ្ហាតំបន់និងបញ្ហាពិភពលោក។

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានជម្រាបជូនសម្ដេចតេជោពីស្ថានភាពទូទៅនៅប្រទេសគុយបាពាក់ព័ន្ធនឹងស្ថានភាពគ្រប់គ្រងកូវីដ១៩ និង ស្ថានភាពគ្រប់គ្រងសេដ្ឋកិច្ច ។ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានសម្ដែងឆន្ទៈក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ក្នុងនោះគឺឈរ លើមូលដ្ឋានទំនាក់ទំនងដែលមានស្រាប់ជំរុញ ការអនុវត្តនៅរាល់អនុស្សារណៈទាំងឡាយណាដែលបានចុះហត្ថលេខាហើយដែលក្នុងនោះរួមមានទាំងវិស័យអប់រំ,វិស័យសុខាភិបាល វិស័យវប្បធម៌ និង វិស័យដទៃទៀត ។

ជាការឆ្លើយតបសម្ដេចតេជោបានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រីគុយបាហើយក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងនិងជំនួបជ័យរបស់ប្រទេសគុយបា ក្នុងការស្រាវជ្រាវលើវិស័យសុខាភិបាលនិងផលិតបានវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនៅកូវីដ១៩ ។ ជាមួយនេះសម្ដេចតេជោបានស្នើសុំឲ្យគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាលនិងវិស័យដទៃទៀតរួមមានវិស័យកីឡា,វិស័យវិនិយោគនិងវិស័យព័ត៌មានជាដើម ។

បន្ទាប់ពីជំនួបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២រវាងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជានិងលោកOsvaldo Vento Montiller ប្រធានវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានៃសាធា រណរដ្ឋគុយបាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជានិងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានៃសាធារណៈរដ្ឋគុយបា។ឯកសារទី២ ចុះហត្ថលេខាដោយលោក Rodrigo Malmierca Díaz រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិនិយោ គបរទេសនៃសាធារណរដ្ឋគុយបានិងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា​លើ​កម្មវិធី​សហប្រតិបត្តិការនិង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ក្រសួង​វប្បធម៍ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងវប្បធម៌នៃសាធារណៈរដ្ឋគុយបាសម្រាប់រយៈពេល( ២០២២- ២០២៧) ។

សូមបញ្ជាក់ថាលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជានៅម៉ោងជាង១៖៣០នាទីរសៀ លថ្ងៃទី០៤ខែតុលាឆ្នាំ ២០២២នេះដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទស្សនកិច្ចលើករបស់នាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជាធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។ ទស្សនកិច្ចនេះធ្វើឡើងរយៈពេលតែ ១០ ប៉ុណ្ណោះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី២នៅក្នុងប្រទេសគុយបាកាលពីថ្ងៃ ទី ២៤ និង ២៥ ខែកញ្ញា ៕

Post navigation