Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ៖វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការទូតនិង ទំនាក់ទំនងអន្តជាតិ

Views: 8

ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នាព្រឹកថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២២សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការទូតនិងទំនាក់ទំនងអន្តជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖ ការរៀបចំនិងការចូលរួមក្នុងការប្រកួតកីឡាឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋនិងប្រជាជននៃប្រទេសចូលរួមទាំងអស់ ។ ជាងនេះទៀតវិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្ដូរលើវិស័យជាច្រើនទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡាដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់និងជាសិល្បះការពារខ្លួន បែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ ។

សម្តេចបន្តថា ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិក៏ជាការបំផុសស្មារតី និង លើកទឹកចិត្តមហាជនទូទៅឱ្យកាន់តែស្រឡាញ់និងគាំទ្រវិស័យកីឡាហើយ ក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារ អន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិផងដែរ ។

ទន្ទឹមនឹងនេះកីឡាក៏រួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានមនុស្សដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និងភាព រឹងមាំនៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ រស់នៅដោយភាពរីករាយងាយចាប់យកចំណេះដឹង និងបច្ចេក វិទ្យាថ្មីៗ មានការតាំងចិត្តនិងក្តីសង្ឃឹមខ្ពស់ក្នុងការ បង្កើនមូលធនមនុស្ស តាមរយៈការបន្តការសិក្សាបន្ថែមពេញមួយជីវិតដែល រួមចំណែកដល់ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យា ជាប្រចាំព្រមទាំងរួមចំណែកដល់ ជវភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាពនិងផលិតភាពខ្ពស់។ ជារួមវិស័យកីឡាដើរតួនាទីសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំលើកកម្ពស់សុខភាព ផ្លូវចិត្តបង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃ លើកកម្ព ស់គុណភាពជីវិត និងមានសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងរឹតចំណងមិត្តភាពនិងសាមគ្គីភាពដែលការណ៍ នេះរួមចំណែកដល់សុខដុមនីយកម្មរវាងប្រជាជននិងប្រជាជន ប្រទេសនិងប្រទេស សុវត្ថិភាព និងសុខសន្តិភាព ក្នុងសង្គមទាំងមូល ៕

Post navigation