Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោៈ កម្ពុជាក្នុងនាមប្រធាមអាស៊ានឆ្នាំនេះជួបបញ្ហាប្រឈមធំៗជាច្រើនទាំងក្នុងតំបន់និងអន្តរជាតិ

Views: 8

ដោយៈតារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថាក្នុង នាមប្រធានអាស៊ាននៅឆ្នាំនេះកម្ពុជា ជួបប្រទះបញ្ហាប្រឈមជាច្រើនទាំងបញ្ហាតំបន់ និង អន្តរជាតិតែកម្ពុជានៅ តែខិតខំដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងអស់នោះ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែប នេះក្នុងឳកាសអនុញ្ញាតឲ្យ Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបចូលជួបសំដែងការគួរសមនិងពិភាក្សាការ ងារនាព្រឹកថ្ងៃអង្គារ ទី២៧ខែកញ្ញានេះ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប និងបានសូមអញ្ជើញលោក Charles Michel ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលនឹងប្រព្រឹត្តទៅនៅកម្ពុជានាពេលខាង មុខជាពិសេសរួមទាំងកិច្ចសន្ទនាអាស៊ា ននិងពិភពលោកនៅពេលខាងមុខ ។

សម្ដេចបានគូសបញ្ជាក់ថាអាស៊ានមានកិច្ចសហប្រតិបត្តិការជាមួយអ៊ីយូល្អ ។សម្ដេចនិងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងសហភាពអឺរ៉ុបនៅខែ ធ្នូនៅទីក្រុងប្រ៊ុចសែលប្រទេសបែលស៊ិ ច ។

លោក Charles Michel ក៏បានថ្លៃអរគុណចំពោះការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅប្រជុំនៅទីក្រុង ភ្នំពេញ។ មានសេចក្តីរីករាយចំពោះកិច្ច សហប្រតិបត្តិការរវាងអាស៊ាននិងសភា ពអឺរ៉ុប។ លោកក៏សូមផ្លាស់ប្ដូរយោបល់ជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែ ន បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាសន្តិ ភាពនិងមីយ៉ាន់ម៉ាក៏ពិភាក្សាពីស្ថានភា ពទូទៅរបស់ពិភពលោកផងដែរ។

ក្នុងជំនួបនេះសម្ដេចបានជូនព័ត៌មានពាក់ព័ន្ធទៅនឹងសភាពការណ៍នៅប្រទេសមី យ៉ាន់ម៉ា ។ សម្តេចបានជម្រាបជូនលោក Charles Michel អំពីការខិតខំរបស់សម្ដេចក្នុងនាមប្រធានអាស៊ានជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលសម្ដេចចាត់ទុកថាក្នុងនាមអាស៊ាននៅឆ្នាំនេះកម្ពុជាបានប្រ ឈមនឹងបញ្ហាជាច្រើនតំបន់និងពិភពលោក ដូចជាបញ្ហាមីយ៉ាន់ម៉ាជាដើម តែទោះបីជាមានការលំបាកនឹងប្រឈមយ៉ាងណាក៏ដោ យសម្ដេចក៏នៅតែជួយដើម្បីដោះស្រាយបញ្ហានេះ ។ ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងសម្ដេចបានលើកឡើងថាឆ្នាំនេះជាខួប ទី២០ឆ្នាំនៃក្រម ឌីអូស៊ី ដែលបានចុះហត្ថ លេខានៅរាជធានីភ្នំពេញ២០០២ ឥឡូវឆ្នាំ ២០២២។ អញ្ចឹងអ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនូប doc ហើយយើងនឹងខិតខំជំរុញការចរចាឲ្យចេ ញបាននៅ coc នៅពេលខាងមុខ។ទោះបីមានការលំបាកក៏ដោយហើយនិងដោះស្ រាយជាពិសេសចំណុចកិច្ចសហកររវាងអា ស៊ាននិងចិនក្នុងការមួយជំរុញហើយក្រប ខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះដំណើរការទៅបានល្អ ៕

Post navigation