Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម

Views: 1

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ២០២២សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាអញ្ជើញទទួលទានអា ហារពេលព្រឹកជាមួយលោកង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀ តណាមខណៈដែលមេដឹកនាំទាំងពីរអញ្ជើ ញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយ ករដ្ឋមន្រ្តីជប៉ុន ។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការ ងារនោះមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាមបានសំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះភាពរីកចំរើននៃទំ នាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័ យនៃប្រទេសទាំងពីរ ។

សម្តេចតេជោមានប្រសាសន៍ជំរាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាមពីវត្តមានរបស់សម្តេចអញ្ជើញចូលរួកិច្ចពិភាក្សាទូទៅនៃមហា សន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាវ៉ាណាសាធារណរដ្ឋគុយបា ។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាមពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើនជាមួយលោកនាយករដ្ឋ មន្រ្តីវៀតណាមថ្មីលើការពង្រឹងនិងពង្រី កទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិដែលមានការយកចិត្តទុក ដាក់ដូចគ្នា។

លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណា មមានប្រសាសន៍សំដែងនូវការរីករាយដោ យបានជួយសម្តេចតេជោសាជាថ្មីម្តងទៀតនៅលើទឹកដីនៃប្រទេសជប៉ុន។ លោកបានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបញ្ញា ញាណនៃការដឹកនាំរបស់សម្តេចតេជោដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័ យ។

លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំ ពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើនដែលបម្រើឧត្តមប្រ យោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀត ណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីមានការកើនឡើងខ្ពស់បើទោះបីជាជួបវិបត្តិជំងឺកូវីដ ១៩ក្តី។មេដឹកនាំទាំងពីរក៏បានឯកភាព គ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេស សល់ពិសេសលើបញ្ហាបោះបង្គោលព្រំដែននៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស ។

លោកប្រធានរដ្ឋវៀតណាមបានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីទទួលបានជោគ ជ័យខ្ពង់ខ្ពស់ថែមទៀតក្នុងការធ្វើជាប្រធានអាស៊ានដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។

លោកប្រធានរដ្ឋបានបង្ហាញនូវអនុស្សាវរី យ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេចក្នុងពេលដែលលោកធ្វើជានាយករដ្ឋ មន្រ្តីវៀតណាម ។ លោកប្រធានរដ្ឋនិងសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើការពិ ភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគីបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ៕

Post navigation